លោក ចេង មុនី​រ៉ា និង​ក្រុមការងារ​សង្កាត់​ព្រៃវែង​ ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​ និង​សំបុត្រកំណើត​ជូន​ប្រជាពលរដ្ឋ

លោក ចេង មុនី​រ៉ា និង​ក្រុមការងារ​សង្កាត់​ព្រៃវែង​ ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​ និង​សំបុត្រកំណើត​ជូន​ប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌ​ដង្កោ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ ២០១៦ បាន​ដឹកនាំ​ក្រុមការងារ​សង្កាត់​ព្រៃវែង ចុះ​សួរសុខទុក្ខ និង​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន នៅ​ភូមិ​រោល​ជ្រូក និង​បាន​បន្ត​ដឹកនាំ​មន្ត្រី​អត្រានុកូលដ្ឋាន​ចុះ​ផ្តល់​សំបុត្រកំណើត​ជូន​ក្មួយៗ​កុមារ​ដល់​ខ្នង​ផ្ទះ ​នៅ​សហគមន៍​ភូមិ​ញញឹម នៃ​អង្គការ​ភាព​ញញឹម នៃ​កុមារ នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង។

ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​អភិបាលរង​បាន​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ពី​បញ្ហា​រស់នៅ​ប្រចាំ​របស់​ពួក​គាត់ ដើម្បី​ងាយស្រួល​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​ក្នុង​នោះដែរ​លោក​អភិបាលរង​ក៏បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ឲ្យ​ថែ​សុខភាព ត្រូវ​ហូប​ទឹក​ស្អាត ទឹក​ដាំ​ឆ្អិន ហើយ​បរិភោគ​អាហារ​ដែល​មាន​អនាម័យ ដើម្បី​ចៀសវាង​ពី​ជំងឺ​ផ្សេងៗ។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ ២០១៦ លោក ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌ​ដង្កោ​ក៏​បាន​ដឹកនាំ​មន្ត្រី​អត្រានុកូលដ្ឋាន ចុះ​ផ្តល់​សំបុត្រកំណើត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ដល់​ខ្នង​ផ្ទះ​ផង​ដែរ៕