លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ជូន​ដំណើរ​ ទ័ព​ត្រៀម​ចល័ត​អន្តរាគមន៍ ​ទៅ​ព្រំដែនប្រាសាទព្រះវិហារ

លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ជូន​ដំណើរ​ ទ័ព​ត្រៀម​ចល័ត​អន្តរាគមន៍ ​ទៅ​ព្រំដែនប្រាសាទព្រះវិហារ

កំពង់ធំ ៖ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ​រួមទាំង​អភិបាលស្រុក​ជុំវិញ​ខេត្ត និង​ប្រធាន​អនុប្រធាន​មន្ទីរ បាន​ចូលរួម ជូន​ដំណើរ​កងកម្លាំង ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ត្រៀម​ចល័ត​ទៅកាន់​សមរភូមិ​មុខ​ប្រាសាទ​ព្រះវិហារ តាម​បទបញ្ជា​របស់​ថ្នាក់លើ ដើម្បី​ការពារ​ជាតិ​មាតុភូមិ ដោយមាន​ការចូលរួម លោក ឧ​ត្ត​ម សេនីយ៍​ទោ ស៊ិន ស៊ី​ណាត តំណាង​អគ្គនាយក​ដ្ឋាន ភស្តុភារ​ហិរញ្ញវត្ថុ និង ឧត្តមសេនីយ៍​ទោ មាស​ស៊ុម មេ​បញ្ជាការ​រង​យុទ្ធ​ភូមិភាគ​ទី​៤​ប្រចាំ​ទិស​កំពង់ធំ។

ពិធី​ជូន​ដំណើរ​ទ័ព​ត្រៀម​ចល័ត​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ​២១០៦​ដែល​មាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ចំនួន​២២០​នាក់ និង​ត្រូវ​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគ បរិភោគ​និង​សម្ភារៈ​ប្រើប្រាស់​ដូចជា អង្រឹង​ចំនួន​២២០ តង់​១០​វិទ្យុ​ទាក់ទង​២៥​គ្រឿង ព្រមទាំង​ថវិកា​មួយ​ចំនួន។

លោក​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ចា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន ថ្លែងអំណរ​គុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង និង​នាយទាហាន​ដែល​បាន​ចូលរួម យកចិត្តទុកដាក់​ព្រម​ឧបត្ថម្ភ​ដល់​កងកម្លាំង តំបន់​ប្រតិបត្តិការ​សឹង​រង​កំពង់ធំ ធ្វើ​មាន​ភាព​កក់ក្ដៅ ជឿជាក់​យ៉ាង​មុតមាំ ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ជួយ​ឧបត្ថម្ភ ទាន់​ពេលវេលា​ដល់​កម្លាំង​ដែល​ត្រៀម​ចល័ត ដែល​កំពុង​ខ្វះខាត នៅ​ពេល​ខាងមុខ និង​សូម​ប្ដេជ្ញា​ចិត្ត​ការពារ​ជាតិ សាសនា​ព្រះមហាក្សត្រ និង​ដាច់ខាត​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។

លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព​ខេត្ត បាន​ផ្ដាំផ្ញើ​រថា ថ្វីត្បិតតែ​ប្រទេស​យើង​គ្មាន​សង្គ្រាម​ក៏ដោយ​ក៏​យើង​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ដើម្បី​ការ​ពារ​ជាតិ​មាតុភូមិ តំបន់​សម​ភូមិ ដែល​ត្រូវ​បាន​ប្រឈមមុខ​នូវ​ការ​លំបាក​ខ្លះ​ក៏ដោយ ក៏​យើង​ប្ដេជ្ញា​រួមគ្នា​ដោះស្រាយ ឲ្យបាន​ល្អ​ប្រសើរ​ឡើង​វិញ និង​សុំ​ឲ្យ អាជ្ញាធរ​មូលដ្ឋាន មានការ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​គ្រួសារ​ទ័ព ឲ្យ​បាន​ខ្ពស់ ដោយ​ជួយឧបត្ថម្ភ​ជា​ផ្ទះ​ជា​ជម្រក​ស្នាក់ នៅ និង​សម្ភារៈ​ផ្សេងៗ​ក្នុង​ការ​រស់នៅ ព្រោះ​ក្រុម​គ្រួសារ​ទាំងនេះ​មិន​អាច​ទៅ​រស់នៅ​ជាមួយ​ស្វាមី នៅ​តំបន់​សមរភូមិ បាន​ឡើយ៕