ស្ថានីយ​បូមទឹក​ថ្មី​បឹងត្របែក ​​ស្ថាបនា​ទាំង​ថ្ងៃ​ និង​យប់​ សម្រេច​បាន​៧០%​ហើយ​

ស្ថានីយ​បូមទឹក​ថ្មី​បឹងត្របែក ​​ស្ថាបនា​ទាំង​ថ្ងៃ​ និង​យប់​ សម្រេច​បាន​៧០%​ហើយ​

​ភ្នំពេញ ​៖ ដោយសារតែ​រដូវភ្លៀង​ធ្លាក់​បាន​ឈាន​ចូល​មកដល់​ ស្ថានីយ​បូមទឹក​ថ្មី​បឹងត្របែក​ខណ្ឌ​ចំកា​រ​មន​ ត្រូវ​បាន​ស្ថាបនា​ទាំង​ថ្ងៃ​ និង​យប់ ហើយ​មកដល់ពេលនេះ​គម្រោង​នេះ​សម្រេច​បាន​៧០%​នៃ​គ​ម្រោង​ហើយ សាលា​រាជធានី​ភ្នំពេញ​សង្ឃឹមថា នៅ​ខែសីហា ​ឆ្នាំ​២០១៦​ខាងមុខនេះ តំបន់​ខណ្ឌ​ចំការ​មន ខណ្ឌ​៧​មករា និង​ខណ្ឌដូនពេញ នឹង​មិន​ប្រឈម​ការ​លិច​លង់​ដូច​មុន​ទៀត​ទេ​។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ រដូវភ្លៀង​បាន​ចូល​មក​ដល់ ដំណើរ​ការសាងសង់​ស្ថានីយ​បូមទឹក​ថ្មី​បឹងត្របែក កាន់តែ​ជំរុញ​ទាំង​ថ្ងៃ ទាំងយប់។​ គិត​ត្រឹម​ថ្ងៃទី​២៤ ​ខែឧសភា ​ឆ្នាំ​២០១៦ ការ​ដ្ឋា​ន​សាងសង់​សម្រេច​បាន ៧០%​នៃ​គម្រោង​។ ស្ថានីយ​ថ្មី​នេះ បំពាក់​ម៉ូទ័រ​បូមទឹក​ចំនួន ១១​គ្រឿង មាន​សមត្ថភាព​បូមទឹក​២៣.៣​ម៉ែត្រ​គូប​ក្នុង​១​វិនាទី គឺ​កើន​៣​ដង ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់​។​

សាលា​រាជធានី​ភ្នំពេញ​សង្ឃឹមថា នា​ខែសីហា ​ឆ្នាំ​២០១៦​ខាងមុខ តំបន់​ខណ្ឌចំការមន ខណ្ឌ​៧​មករា និង​ខណ្ឌដូនពេញ នឹង​មិន​ប្រឈម​ការ​លិចលង់​ដូច​មុន​ទេ​៕​