រក​ឃើញ​ជំងឺ​ Zika នៅ​ប្រទេស​ថៃ​ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​ទាញ​សញ្ញា​អាសន្ន​ពី​ការ​រាតត្បាត​​នៃ​ជំងឺ​នេះ​

បើ​តាម​មន្ត្រី​ថៃ​ បាន​ឲ្យ​ដឹង​ថា​​មាន​ករណី​បុរស​អាយុ​២២​ ឆ្នាំ​ ​ម្នាក់​ទំនង​ជា​​មាន​ផ្ទុក​នូវ​វីរុស​ Zika ស្រប​ពេល​ដែល​វីរុស​នេះ​កំពុង​តែ​រីក​រាលដាល​ និង​បង្ក​ភាព​ភ័យ​ខ្លាច​ខ្លាំង​នៅ​ក្នុង​​ប្រទេស​មួយ​ចំនួន​ ដូចជា​ ប្រេស៊ីល​ និង​កូឡុំប៊ី​ ។ តាម​ប្រធាន​មន្ទីរពេទ្យ​ Bhumibol Adulyadej នៅ​ទីក្រុង​ បាងកក​ ឈ្មោះ​ Santi Srisermpoke វីរុស​Zika នៅ​ក្នុង​ខ្លួន​បុរស​នេះ​ គឺ​មាន​ការ​បញ្ជាក់​តាមរយៈ​ការ​ធ្វើ​តេស្ត​ឈាម​ ហើយ​ថា​អ្នក​ជំងឺ​មាន​អាការៈ​គ្រុន​ក្ដៅ មាន​កន្ទួល​ និង​ភ្នែក​ក្រហម​ ។ លោក​​បាន​បញ្ជាក់​ផង​ដែរ​​ថា​ ​អ្នក​ជំងឺ​មិន​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ ​អ្នក​ជំងឺ​កើត​មាន​ជំងឺ​នេះ​​ពី​ទីណា​ និង​បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​​យូរ​ប៉ុណ្ណា​ហើយ​ មុន​ពេល​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នា​ពេល​នេះ​ ។

ចំណែក​ឯ​លោក​ Amnuay Gajeena អគ្គនាយក​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ នៃ​ក្រសួង​សុខភាព​សាធារណៈ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ វីរុស​ដែល​រក​ឃើញ​នេះ​ គឺ​អាច​ដូច​គ្នា​នឹង​វីរុស​ដែល​រក​ឃើញ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ប៉ុន្តែ​នេះ​ មិន​មែន​ជា​ជំងឺ​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​ ត្បិត​ធ្លាប់​មាន​ករណី​ជំងឺ​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១២​ ហើយ​ចាប់​ពី​ពេល​នោះ​មក​មាន​ករណី​ជំងឺ​នេះ​ ក្នុង​មួយ​ឆ្នាំ​ ជា​មធ្យម​មិន​លើស​ពី​​៥​ករណី​នោះ​ទេ​ ហើយ​ក៏​ព្យាបាល​ជា​សះ​ស្បើយ​គ្រប់​ករណី​ដែរ​ ដូចនេះ​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យខ្លាច​នោះ​ឡើយ​​ ។

គួរ​បញ្ជាក់​ថា​ អង្គការ​សុខភាព​ពិភពលោក​ បាន​ភ្ជាប់​បញ្ហា​កំណើត​នៅ​ក្នុង​អាហ្វ្រិក​ខាង​ត្បូង​​ និង​វីរុស​ Zika នេះ​ ហើយ​ចំណែក​អង្គការ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ករណី​ដែល​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា​ គឺ​អាច​បណ្ដាល​មកពី​វីរុស​ Zika នេះ​​ផង​ដែរ​ ដែល​វា​​មាន​ផ្ទុក​នៅ​ក្នុង​ខ្លួន​សត្វ​មូស​​។ អង្គការ​នេះ​ក៏​​បាន​ប្រកាស​អាសន្ន​ពី​បញ្ហា​សុខភាព​សាធារណៈ​នេះ​ថា​ជា​ក្ដី​កង្វល់​របស់​ពិភពលោក​ផង​ដែរ​​ ។​ ស្រប​ជាមួយ​គ្នា​នេះ​ ប្រទេស​​ Colombia, Ecuador, El Savador, Jamaica, និង​ប្រទេស​ Puerto Rico ក៏​បាន​ហាម​ប្រាម​ស្ត្រី​​ឲ្យ​ពន្យារ​ពេល​ការ​មាន​កូន​រហូត​ដល់​​​ស្ថិត​ក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​ជំងឺ​ Zika នេះ​បាន​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • រក​ឃើញ​ជំងឺ​ Zika នៅ​ប្រទេស​ថៃ​ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​ទាញ​សញ្ញា​អាសន្ន​ពី​ការ​រាតត្បាត​​នៃ​ជំងឺ​នេះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: