៥​ អាថ៌កំបាំង​ស្បែក​ស្អាត ក្មេង​ជាង​វ័យ តាមបែប​ធម្មជាតិ​

មនុស្សភាគច្រើន ជាពិសេសនារីៗ តែងប្រាថ្នាឲ្យមានស្បែកស្អាត ភ្លឺថ្លា ដើម្បីជាទីពេញចិត្តសម្រាប់ខ្លួនឯងផង និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃផង។ហេតុនេះ នារីៗ តែង ចំណាយថវិកាច្រើនសន្ធឹកសន្ធាប់ ទៅទិញផលិតផលសម្អាងយកមកលាប ឬទៅត្រាំទឹកដោះគោះ ខាត់ស្បែក ឬវិធីសាស្ត្រផ្សេងទៀតដែលត្រូវចំណាយទាំងថវិកា និងពេលវេលា។ ប៉ុន្តែឥលូវ អ្នកមិនចាំបាច់ចំណាយពេលច្រើន ឬថវិកាច្រើនដូចពីមុនទេ ដោយគ្រាន់តែញ៉ាំអាហារ និងអនុវត្តតាមវិធីខ្លីៗ ដូចខាងក្រោមតាមបែបធម្មជាតិ។ ចង់ដឹងពីវិធីទាំងនោះអត់? បើចង់ដឹង តោះ…!

ទៅមើលវិធីទាំងនោះទាំងអស់គ្នា៖
១- ទទួលទានអាហារដែលមានជាតិវីតាមីនA ដូចជា ល្ហុង ការ៉ុត បន្លែពណ៌បៃតងជាដើម អាចជួយដល់លូតលាស់របស់ស្បែកបានល្អប្រសើរ។

២- ផ្លែឈើដែលសម្បូរជាតិវីតាមីន C ដូចជាក្រូច ក្រូចឆ្មា ត្របែកជាដើម សុទ្ធតែជាអាហារដែលសម្បូរជាតិវីតាមីនC ហើយអាចជួយឲ្យស្បែកមានពន្លឺ និងមានភាពរលោងស្អាត។ សារជាតិក្នុងផ្លែឈើទាំងនោះ ជួយផ្តល់ឲ្យស្បែកនូវជាតិវីតាមីន និងជាតិរ៉ែខនិជ ដែលត្រូវបានស្រូបតាមរយៈសរសៃឈាម និងជួយឲ្យស្បែកមានសំណើម។

៣- សារជាតិលីកូពីន ដែលមានក្នុងផ្លែប៉េងប៉ោះ ដែលដើរតួនាទីជាអ្នកប្រឆាំងអុកស៊ីតកម្ម និងជួយស្បែកពីការបំផ្លាញពីផ្នែកខាងក្នុង។

៤- គ្រាប់ធញ្ញជាតិ ជាប្រភពនៃវីតាមីនE ដែលជួយឲ្យស្បែករបស់អ្នកទន់ល្មើយ និងមានភាពរលោងស្អាត។

៥- ញ៉ាំទឹកឲ្យបានច្រើន អាចជួយ បណ្ដេញជាតិពុលពីក្នុងស្បែក និងជួយឲ្យស្បែកមានសភាពទន់រលោងនិងមានសំណើម៕

ប្រភព៖  iknow

 

អ្នកនឹងចូលចិត្ត

  • ៥​ អាថ៌កំបាំង​ស្បែក​ស្អាត ក្មេង​ជាង​វ័យ តាមបែប​ធម្មជាតិ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:សុខភាព
Tags: