ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​

6 Videos


អ្នកនាងម៉េង កែវពេជ្ជតាបានបង្ហាញពីការអាក់អន់ចិត្តក្នុងករណីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលគ្រាន់តែធ្វើការណែនាំតិចតួចចំពោះការស្លៀកពាក់សិចស៊ីហួសហេតុរបស់ ដេននី ក្វាន់ នាពេល កន្លងទៅ និង មិនពេញចិត្តផងដែរដែល ដេននី ក្វាន់ បានបង្ហោះសារតិះដៀលអ្នកនាងឡើងផ្អើលអ្នកលេង ហ្វេសប៊ុកតែចុងក្រោយ គឺគ្រាន់តែធ្វើការសុំទោស ក៏ត្រូវសមាគមសិល្បករខ្មែរ និង ក្រសួងវប្បធម៌ កោត សរសើរ និង លើកទឹកចិត្ត ។

ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញអារម្មណ៍ អន់ចិត្តចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ ក្នុងករណីដែល ដេននី ក្វាន់ ស្លៀកពាក់ស៊ិចស៊ីកាលពីថ្ងៃ ទី ១៧ ឧសភា ក្នុងពេលក្រសួងតម្រូវអោយ ដេននី ក្វាន់ទៅទទួលការអប់រំ ។ នៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នកនាង តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេររិះគន់ ទៅកាន់ក្រសួងវប្បធម៌ ដោយមានន័យសំដៅថាអ្នកនាងមិនអាចទទួលយកនោះទេដែលក្រសួងវប្បធម៌ មិនមានចំណាត់ការណាមួយ ទៅលើ ដេននី ក្វាន់ បន្ទាប់ពីនាងធ្វើខ្លួនស៊ិចស៊ី បណ្ដាលអោយមានការរិះ គន់ពេញស្រទាប់មហាជន និង បានទាំងស្លៀកពាក់លេចលើខើចក្រោម ក្នុងថ្ងៃទៅជួបក្រសួងនោះទៅ ទៀត ប៉ុន្តែក្រសួងនៅតែទទួលជួប ហើយមិនមានការស្ដីបន្ទោស ។

ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​

អ្នកនាងក៏បានរិះគន់ដល់ជំហររបស់ដេននី ក្វាន់ផងដែរដែលមុនការបង្ហោះសុំទោសគឺបញ្ជាក់ថា មិនយល់ព្រមទទួលខុស ចំពោះការប្រមាថមកលើអ្នកនាង ប៉ុន្តែចុងក្រោយបែរជាបានកែប្រែជំហរ ។ អ្នកនាងបញ្ចេញអារម្មណ៍ថា៖ «មុនហ្នឹងប្រកាសដាច់ខាតមិនសូម ទោសខ្ញុំទេ។ នេះប្រហែលជាខ្លាច អ្វីមួយទើបប្រឹងប្រញាប់ចេញមកសូមទោសទាំងមិនចង់ ។ ហ៊ឺខ្ញុំហាក់ អន់ចិត្ត និង ក្រសួងយើងណាស់ ស្លៀកពាក់បែបហ្នឹងក៍អាចទទួលជួបបានដែរ វាខុសពីពួកខ្ញុំ បើហ៊ានតែ ខុសបន្តិចម៉ែអើយអត់មើលមុខ អាឡូវហេហេ!» ។

ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​

អ្នកនាងក៏នៅតែអន់ចិត្តមិនទាន់ចប់ផងដែរចំពោះការប្រមាថរបស់ ដេននី ក្វាន់ ក្នុងពេលផ្ទុះឡើង នូវជម្លោះពាក្យសម្ដីជាមួយគ្នាបើទោះជា ដេនី ក្វាន់ បានបង្ហោះការសុំទោសជាសាធារណៈរួចទៅហើយ យ៉ាងណាក្តី ។ អ្នកនាងសរសេរថា «ញុំសសៃប្រសាទ តែញុំស្លៀកពាក់ជិតត្រឹមត្រូវ តែគាត់វិញកើតអីដែរ បានស្រាតខោអាវបោះចោលអស់ចឹង!» ។ ថ្វីបើមានការចេញមុខអះអាងអំពីការមិនអស់ចិត្តរបស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏ដោយក៏គេ មិនឃើញមានការតតាំងពីកញ្ញា ដេននី ក្វាន់ និង អ្នកគាំទ្រដូចមុនទៀតដែរបើទោះជាការបង្ហោះរបស់ អ្នកនាងម៉េង កែវពេជ្ជតាបានរិះគន់ចំៗទៅលើនាង និង ចំណាត់ការមិនមានប្រសិទ្ធភាព របស់ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈក្តី ។

ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​

កន្លងទៅនេះលោក សុះ ម៉ាច ប្រធានសមាគមសិល្បៈករខ្មែរធ្លាប់អះអាងថាករណីដៀលគ្នា ទៅ វិញ ទៅមក រវាងអ្នកនាង ម៉េង កែវពេជ្ជតា និងដេនីក្វាន់ គឺជារឿងឯកជន ទើបខាងសមាគម និង ក្រសួង វប្បធម៌ គឺលោកថៃ នរៈសត្យា សម្រេចមិនធ្វើការលូកដៃ បើទោះជាសភាពនៃជម្លោះពាក្យសម្ដីនោះ ត្រូវ គេមើលឃើញថាតារាស្រករក្រោយគឺ ដេននី ក្វាន់ បានប្រើពាក្យមិនសមរម្យទៅលើរៀមច្បងដែលធ្វើ អោយតម្លៃអ្នកសិល្បៈរងការរិះគន់ ។ លោកនិយាយថា «ក្រសួងឬសមាគមមិនអាចទៅដាក់បន្ទុកលើ តារាណាម្នាក់ដោយសារតែបញ្ហាឈ្លោះគ្នាហ្នឹងកើតទេ ព្រោះនោះជារឿងបុគ្គល!» ៕ ដេវីត

ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​
ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​
ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​
ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​
ម៉េង កែវពេជ្ជតា ​បង្ហាញ​ការ​អាក់អន់ចិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ ​ ​ ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត