Suarez សង្ឃឹម​​​​​​អាច​ជា​​​​​ទាន់​ប្រកួត​ Copa America ទោះ​បី​​​របួស​​​​នៅ​ស្រពិចស្រពិល​

ខ្សែ​​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ Luis Suarez សង្ឃឹម​ថា​ខ្លួន​នឹង​​​​អាច​ជា​សះ​ស្បើយ​​​ទាន់​ពេល​​​ក្នុង​ការ​​ប្រកួត​​​ពាន Copa America ដែល​នឹង​ចាប់​ផ្ដើម​ខែ​ក្រោយ​​​លើ​ទឹក​ដី​អាមេរិក​។ នេះ​បើ​តាម​សារព័ត៌មាន​ Mirror។

 

Suarez សង្ឃឹម​​​​​​អាច​ជា​​​​​ទាន់​ប្រកួត​ Copa America ទោះ​បី​​​របួស​​​​នៅ​ស្រពិចស្រពិល​

 
កីឡាករ​ឆ្នើម​ Barcelona បាន​ជួប​បញ្ហា​របួស​សរសៃ​ពួរ​កាល​ពី​​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ Copa del Rey ដែល Barcaយក​ឈ្នះ Sevilla ២-០ នា​យប់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។
 
Suarez ​បាន​​​ទទួល​ការ​ថត​ស្កេន​​​កាល​​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ដែល​​គ្រូ​ពេទ្យ​បាន​បង្ហាញ​​ថា​រួប​គេ​​បាន​រង​ប៉ះ​ពាល់​សរសៃ​ពួរ​​គន្លាក់​ជើង​ ដែល​​​​​នឹង​អាច​ធ្វើ​ឲ្យ​​​កីឡាករ​ខ្សែ​ប្រយុទ្ធ​​រូប​នេះ​​ខក​ខាន​ការ​ប្រកួត​​​ជួយ​​ជាតិ​ នៅ Copa America។
 
ទោះ​ជា​យ៉ាង​ណា​ក្ដី កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​​​ថ្មី​ៗ​នេះ​បាន​បង្ហោះ​​សារ​លើ​​គណនី​ Twitter​របស់​ខ្លួន​ថា៖ “អរគុណ​ខ្លាំង​ណាស់​សម្រាប់​ការ​គាំ​ទ្រ! ខ្ញុំ​នឹង​​ជា​សះ​ស្បើយ​១០០​​ភាគ​រយ​​​​ដើម្បី​​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ “។

 

Suarez សង្ឃឹម​​​​​​អាច​ជា​​​​​ទាន់​ប្រកួត​ Copa America ទោះ​បី​​​របួស​​​​នៅ​ស្រពិចស្រពិល​

 
តាម​​ប្រភព​ Mirror​ដដែល ស្រប​ពេល​ដែល​​​ស្ថានភាព​របួស​របស់​​អតីត​កីឡាករ​របស់ Liverpool រូប​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នា​ថ្ងៃ​ប្រកួត​ Copa America ​​​​​​​រវាង​​អ៊ុយរុយហ្គាយ​ទល់​នឹង​ ម៉ិកស៊ីកូ​​នា​​ខែ​មិថុនា​ខាង​មុខ។ ជម្រើស​ជាតិ​​អ៊ុយរុយហ្គាយ​នៅ​តែ​សង្ឃឹម​ថា Suarez នឹង​អាច​ជា​​​សះ​​ស្បើយ​និង​​ចូល​លេង​​​ជួយ​​ជាតិ​បាន​​នា​​ការ​ប្រកួត​​​បន្ទាប់​។
 
Suarez បាន​ជួយ​​ស៊ុត​​ឲ្យ​ Barca សរុប​៥៩​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​៥៣​ដង​គ្រប់​​ការ​ប្រកួត​នា​រដូវ​កាល​នេះ៕
 

Suarez សង្ឃឹម​​​​​​អាច​ជា​​​​​ទាន់​ប្រកួត​ Copa America ទោះ​បី​​​របួស​​​​នៅ​ស្រពិចស្រពិល​

 

Suarez សង្ឃឹម​​​​​​អាច​ជា​​​​​ទាន់​ប្រកួត​ Copa America ទោះ​បី​​​របួស​​​​នៅ​ស្រពិចស្រពិល​

ចុចអាន៖  Barça មិន​ទាន់​ច្បាស់​ពី​របួស​សរសៃពួរ​របស់ Suarez
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror​​​​​​​​​​​​​​​​​​​​​​​​