វៀតណាម​ពិបាក​នឹង​សម្រេច​គោលដៅ​នាំ​ចេញ​ប្រចាំឆ្នាំ​របស់​ខ្លួន

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​បាន​និយាយ​ថា វៀតណាម​អាច​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​ចេញ​របស់​ខ្លួន​ក្នុងឆ្នាំនេះ ដោយសារ​តែ​កំណើន​យឺត​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​៤​ខែ​ដំបូង ។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ វៀតណាម​សម្រេច​បាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៦%​នៅ​ក្នុង​តម្លៃ​នៃ​ការ​នាំ​ចេញ​សរុប​ស្មើនឹង​៥២,៨៧​ប៊ី​លាន​ដុល្លារ ។ អត្រា​នេះ គឺ​ទាប​ជាង​អត្រាកំណើន​៧,២% នៅ​ក្នុង​រយៈពេល​៤​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។

អ្នកជំនាញ​មាន​ក្ដី​បារម្ភ​អំពី​ការ​សម្រេច​គោលដៅ​ប្រចាំឆ្នាំ​នៅ​ក្នុង​អត្រាកំណើន​១០% ដែល​មាន​តម្លៃ​ទឹកប្រាក់​នាំ​ចេញ​សរុប​ស្មើនឹង​១៨១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈ​ពេញ​មួយ​ឆ្នាំ​នេះ។

ក្រសួង​បាន​និយាយ​ថា ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច​យឺត​ក្នុង​រយៈពេល​៤​ខែ​ដំបូង​នេះ តម្លៃ​នាំ​ចេញ​របស់​ជាតិ ត្រូវ​តែ​ឈាន​ដល់​កម្រិត​ជា​មធ្យម​១៦​ប៊ី​លាន​ដុល្លារ​ក្នុង​១​ខែ​នៅ​ក្នុង​រយៈពេល​៨​ខែ ដែល​សេសសល់​ដើម្បី​ឈាន​ដល់​សម្រេច​គោលដៅ​នាំ​ចេញ​របស់​ខ្លួន​ក្នុងឆ្នាំនេះ ។

យោង​តាម​កាសែត​ក្នុងស្រុក​មួយ​បាន​រាយការណ៍​ថា នេះ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​ប្រទេស​ជាតិ ដោយសារ​តែ​តម្លៃ​នៃ​ការ​នាំ​ចេញ​ជា​មធ្យម​ក្នុង​រយៈពេល​៤​ខែ​ដំបូង​នេះ មាន​ទឹកប្រាក់​ត្រឹមតែ​១៣,២​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ ខណៈ​ដែល​តម្លៃ​នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៥ បាន​ឈាន​ដល់​១៣,៥​ប៊ី​លាន​ដុល្លារ​ក្នុង​១​ខែ ។

ក្រសួង​បាន​និយាយ​ថា កំណើន​យឺត​ក្នុង​ការ​នាំ​ចេញ​ដោយសារ​តែ​ការ​កាត់​បន្ថយ​ដ៏​ខ្លាំងក្លា​នៃ​តម្លៃ​នាំ​ចេញ​ប្រេង និង​ពពួក​រ៉ែ​ប្រមាណ​៤៤,៩% ខណៈ​ដែល​បណ្ដា​ឧស្សាហកម្ម​ដទៃ​ទៀត​មាន​អត្រាកំណើន​ជា​មធ្យម​៥%​ប៉ុណ្ណោះ បូក​រួម​ទាំង​ផលិតផល​គីមី​, វាយនភ័ណ្ឌ​, រោងចក្រ និង​ស្បែកជើង ។

ក្រសួង​បន្ដ​ថា តម្លៃ​ជា​មធ្យម​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​បាន​ធ្លាក់​ចុះ ខណៈ​ដែល​តម្លៃ​នៃ​ផលិតផល​កាលពីមុន មិន​រាប់​បញ្ចូល​សាច់ប្រាក់ និង​ស្រូវ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ទីផ្សារ​សកល ។

អនុប្រធាន​សមាគម​សហគ្រិន លោក Pham Ngoc Hung បាន​និយាយ​ថា ៖ « សហគ្រាស​ក្នុងស្រុក​គួរតែ​កសាង​យុទ្ធសាស្ត្រ​សម្រាប់​ផលិតកម្ម​និង​ពាណិជ្ជកម្ម និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​សហគ្រាស​ឡើង​វិញ ដើម្បី​បង្កើន​គុណភាព​ផលិតផល និង​សមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន » ។

ក្រសួង​នឹង​ទទួល​ការ​គាំទ្រ​ដ៏​សម​ស្រប​ដើម្បី​ឲ្យ​សហគ្រាស​ក្នុងស្រុក​ប្រតិបត្តិការ​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ទីផ្សារ ដែល​ប្រទេស​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​របស់​ពួក​គេ ។ ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​ផ្ដល់​ព័ត៌មាន​ថ្មី​ៗ​ដល់​សហគ្រាស​ក្នុងស្រុក​អំពី​គុណសម្បត្តិ​នៃ​កិច្ចព្រមព្រៀង​សេរី​ជាមួយ​ដៃគូ​ក្រៅប្រទេស​ផង​ដែរ ។

លោក Tran Thanh Hai អនុប្រធាន​នាយកដ្ឋាន​នាំ​ចូល​-​នាំ​ចេញ បាន​ឲ្យ​ដឹង​ថា ៖ « សហគ្រាស​គួរតែ​ដឹង​នូវ​ព័ត៌មាន​ថ្មី​ៗ​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ទទួល​បាន​គុណសម្បត្តិ​ពេញលេញ​ពី​កិច្ចព្រមព្រៀង​នេះ និង​កំណើន​នៃ​តម្លៃ​នាំ​ចេញ​ផលិតផល​របស់​ពួក​គេ » ៕