សាន សេរី​វុ​ឌ្ឍ ទាញ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​តាមរយៈ​បទ “ពុក​ម៉ែ​ដួងខែ​កូន​”

សាន សេរី​វុ​ឌ្ឍ ទាញ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​តាមរយៈ​បទ “ពុក​ម៉ែ​ដួងខែ​កូន​”



ភ្នំពេញ ៖ បន្ទាប់ពី​ដាក់ខ្លួន​ចូល​ប្រឡូក​នៅ​ក្នុង​សិល្បៈ​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ តារា​ចម្រៀង​ប្រុស​រូប​សង្ហា​របស់​ផលិតកម្ម សាស្តា លោក សាន សេរី​វុ​ឌ្ឍ បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​វិវឌ្ឍ​ខ្លួន​ទៅជា​តារា​ច្រៀង​ ដែល​ល្បីឈ្មោះ​បោះ​សំឡេង​ដូច​តារា​ប្រុស​-​ស្រី​ផ្សេងទៀត​។ ខណៈ ទីផ្សារ​បទ​ចម្រៀង​របស់​តារា​ប្រុស​រូប​នេះ ​ក៏​កំពុងតែ​ឆក​បាន​ប្រជាប្រិយភាព និង ការ​គាំទ្រ​ច្រើន​គួរ​សមពី​សំណាក់​ស្រទាប់​មិត្ត​យុវវ័យ​ទូទាំង​ប្រទេស។

សាន សេរី​វុ​ឌ្ឍ ទាញ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​តាមរយៈ​បទ “ពុក​ម៉ែ​ដួងខែ​កូន​”

ស្រប​ពេល​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​តារា​ច្រៀង​ប្រុស សាន សេរី​វុ​ឌ្ឍ កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​ហើយ​ទើប​ផលិតកម្ម សាស្តា បាន​ខិតខំ​សម្រិតសម្រាំង​ផលិត​បទ ចម្រៀង​ថ្មីៗ​ជាច្រើន​បទ​ដើម្បី​ទម្លាក់​ទៅ​ឲ្យ​តារា​ចម្រៀង សាន សេរី​វុ​ឌ្ឍ ច្រៀង​ចេញ​លក់​ជា​CD និង VCD វ៉ុល​ថ្មីៗ​ជា​បន្ទាប់​។ ពិសេស​ក៏​មាន​ការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និងយូ​ធូប​ផងដែរ។

សាន សេរី​វុ​ឌ្ឍ ទាញ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​តាមរយៈ​បទ “ពុក​ម៉ែ​ដួងខែ​កូន​”

តាមរយៈ​ការ​ចេញ​លក់​បទ​ច្រៀង​ជា​ហូរហែ​នៅ​ផលិតកម្ម សាស្តា នេះ​ហើយ​ ទើប​មាន​មហាជន​ជា​ច្រើន​បាន​ដាក់​ការចាប់អារម្មណ៍​ និង​ស្គាល់​តារា​ចម្រៀង​លោក​សាន​សេរី​វុ​ឌ្ឍ​ជាថ្មី​ឡើងវិញ ​រហូតដល់​មានការ​គាំទ្រ​យ៉ាង​ច្រើន​គួរសម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពេលនេះ​លោក​សាន សេរី​វុ​ឌ្ឍ ក៏​ហាក់​កាន់​តែ​មាន​ទីផ្សារ​គាំទ្រ​ខ្ពស់​ឡើង​ ក្រោយ​ពី​បទ​ចម្រៀង​ថ្មី​ចំណងជើង​ថា ពុក​ម៉ែ​ដួងខែ​កូន ដែល​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក សាង កុសល និង​សម្រួល​បទ​ភ្លេង​ដោយ​លោក គង់ ពិសិដ្ឋ កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​និង​មានការ​ពេញ​និយម​សម្រាប់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ។

សាន សេរី​វុ​ឌ្ឍ ទាញ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​តាមរយៈ​បទ “ពុក​ម៉ែ​ដួងខែ​កូន​”

ជា​ការ​កត់សម្គាល់​ក្រោយពី​ផលិតកម្ម សាស្តា បាន​បង្ហោះ​ផ្សព្វផ្សាយ​MV​បទ​ថ្មី​របស់​តារា​ចម្រៀង​ប្រុស​ចង្កា​ព្រែក លោក សាន សេរី​វុ​ឌ្ឍ ដែល​កំពុងតែ​មានការ​គាំទ្រ និង ពេញ​និយម​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​គឺ​ពុក​ម៉ែ​ដួងខែ​កូន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​យូ​ធូប​ទើបតែ​រយៈពេល​១​ខែ​ប៉ុណ្ណោះ​ គឺ​ទទួល​បានការ​Like​និង​មាន​អ្នក​ចូល​ទស្សនា​ជិត​១០​ម៉ឺន​នាក់។

សាន សេរី​វុ​ឌ្ឍ ទាញ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​តាមរយៈ​បទ “ពុក​ម៉ែ​ដួងខែ​កូន​”

តារា​ចម្រៀង​សម្បុរ​សណ្តែក​បាយ​លោក សាន សេរី​វុ​ឌ្ឍ បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ជាច្រើន​ឆ្នាំ​មក​ហើយ​។ ទន្ទឹមគ្នា​នេះ​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ​លោក​ក៏​ប​ចេញ​បទ​ចម្រៀង​ជាច្រើន​បទ​នៅ​ក្នុង​ផលិតកម្ម សាស្តា មាន​ដូចជា​៖​បទ ស្នេហ៍​វ័យ​សិក្សា​, ពី​០​ដល់​១០០​ពី​១០០​ដល់​០, ជ្រុះ​បេះ​ដូង​នៅ​បឹង​សាលា​ខាងត្បូង និង​បទ ពុក​ម៉ែ​ដួងខែ​កូន ជាដើម​។ ចំពោះ​បទ​ចម្រៀង​ដែល​មាន ភាព​លេចធ្លោ​ខ្លាំង​ជាងគេ​ គឺ​មាន​ចំណងជើង​ថា ពុក​ម៉ែ​ដួងខែ​កូន ដែល​បច្ចុប្បន្ន​មានការ​គាំទ្រ​ច្រើន​ពី​មហាជន​៕