មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin

6 Videos


តារាសម្តែងប្រុសស្រីល្បីឈ្មោះ លោក Wallace Huo និង នាង Ruby Lin បានប្រកាសពីទំនាក់ទំនងស្នេហារវាងគ្នានឹងគ្នាកាលពីពេលថ្មីៗនេះ បន្ទាប់ពីចំណាយពេលត្រឹមតែជាមិត្តភក្តិធម្មតាអស់រយៈពេល ១០ ឆ្នាំ ។

មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin

គេបានដឹងថា អ្នកទាំងពីរបានជួបគ្នាលើកដំបូង ពេលចាប់ដៃគ្នាសម្តែងក្នុងរឿងភាគចិន Sound of Colors កាលពីឆ្នាំ ២០០៦ ។ ក្រោយពីយល់ចិត្តយល់ថ្លើមគ្នា ពេលដែលសម្តែងរឿង អ្នកទាំងពីរសុទ្ធតែមានអារម្មណ៍ស្នេហាឲ្យគ្នាទៅវិញទៅមក តែមិនដែលមានពេលវេលាស័ក្តិសមណាមួយ ដើម្បីប្រាប់ពីសេចក្តីស្រឡាញ់ក្នុងចិត្តឡើយ ព្រោះម្នាក់ៗសុទ្ធតែធ្លាប់មានទំនាក់ទំនងជាមួយអ្នកដទៃទៀត តែយ៉ាងណាក្តី ពួកគេទាំងពីរនៅតែរក្សាទំនាក់ទំនងជាមិត្តល្អនឹងគ្នា ។ តាំងពីពេលនោះមក ឲ្យតែដល់ពិធីខួបកំណើតរបស់នាង Lin លោក Huo មិនដែលបាត់មុខម្តងណាឡើយ ហើយតែងតែមានកាដូជូននាង Lin ជារៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំនេះ ស្របពេលពួកគេទាំងពីរសុទ្ធតែគ្មានម្ចាស់បេះដូង ទើបទំនាក់ទំនងស្នេហាមួយនេះបានកើតឡើង ។

មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin

គួរបញ្ជាក់ដែរថា ទំនាក់ទំនងស្នេហានេះប្រហែលជាកើតឡើងក្នុងកម្មវិធីខួបកំណើតនាង Lin កាលពី ៤ ខែមុន ប៉ុន្តែពួកគេទើបតែប្រកាសប្រាប់មហាជនកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin
មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin
មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin
មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin
មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin
មូលហេតុ​លោក Wallace Huo ចំណាយពេល ១០ ឆ្នាំ ទើប​អាច​ក្លាយជា​មិត្ត​ប្រុស​នាង Ruby Lin

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត