តើ​កីឡាករ​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ពាន​ FIFA Ballon d’or ចំនួន​២​លើក​ ?

ពាន​រង្វាន់​ FIFA Ballon d’or គឺ​ពាន​រង្វាន់​សម្រាប់​ប្រគល់​ឲ្យ​កីឡាករ​ដែល​ល្អ​ប្រចាំ​ឆ្នាំ​តាម​រយៈ​​ ហើយ​ពាន​រង្វាន់​នេះ​បាន​ចាប់​ផ្ដើម​មាន​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥៦​មក​ម្ល៉េះ​ ។

ហើយ​គិត​ត្រឹម​ការ​ប្រគល់​ពាន​ FIFA Ballon D’or 2015 ដែល​បាន​ទៅ​លើ​កីឡាករ​ Lionel Messi គឺ​វា​មាន​រយៈ​ពេល​ប្រមាណ​៥៩​ឆ្នាំ​មក​ហើយ​ ហើយ​កីឡាករ​ដែល​លេច​ធ្លោ​តាម​សម័យ​កាល​នីមួយៗ​ទទួល​បាន​ពាន​រង្វាន់​នេះ​បន្ត​បន្ទាប់​គ្នា​ ។ ហើយ​ថ្ងៃ​នេះ​ Cambomag សូម​លើក​យក​អតីត​កីឡាករ​ឆ្នើម​ៗ​ដែល​ធ្លាប់​ឈ្នះ​រង្វាន់​មួយ​នេះ​ចំនួន​២​លើក​ ។

1Ronaldo Luís Nazário de Lima

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ FIFA Ballon d’or ដំបូង​ក្នុង​ឆ្នាំ​១៩៩៧​ ដែល​កាល​នោះ​គាត់​គឺ​ជា​កីឡាករ​របស់​ក្លឹប Barcelona ដោយ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៩​ប្រកួត​ហើយ​បាន​ជួយ​ Barcelona ឈ្នះ​ពាន​ចំនួន​៣​គឺ​ Copa Del Ray , UEFA Cup Winner ( បច្ចុប្បន្ន​គឺ​ Europa League ) , Supercopa de España ។

ក្រោយ​មក​នៅ​ឆ្នាំ​២០០២​គាត់​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ FIFA Ballon d’or ជា​លើក​ទី​២​នៅពេល​គាត់​ជា​កីឡាករ​របស់​​ក្លឹប​ Real Madrid ដែល​កាល​នោះ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៤​ប្រកួត​ ហើយ​គាត់​បាន​ជួយ​ Real Madrid ឈ្នះ​ពាន​ចំនួន​២​គឺ​ La Liga , Supercopa de España ។ ហើយ​ក្នុង​ឆ្នាំ​២០០២​នោះ​ដែរ​គាត់​បាន​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ឈ្នះ​ពាន​ FIFA World Cup ផង​ដែរ​ ។

2Karl-Heinz Rummenigge

អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ FIFA Ballon d’or ២​ឆ្នាំ​ជាប់​គ្នា​គឺ​នៅ​ឆ្នាំ​១៩៨០​និង​១៩៨១​ដែល​កាល​នោះ​គាត់​ជា​កីឡាករ​របស់​ក្លឹប​ Bayern Munich ។

ដែល​នៅ​ក្នុង​ឆ្នាំ​១៩៨០​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៧​ ហើយ​គាត់​បាន​ជួយ​ Bayern Munich ឈ្នះ​ពាន​ German Football Champion ( បច្ចុប្បន្ន​ Bundesliga ) ។ ហើយ​នោះ​ក៏​ជា​ឆ្នាំ​ដែល​គាត់​បាន​ជួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឈ្នះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ Euro១៩៨០ ផង​ដែរ​ ។

ហើយ​ក្នុង​ឆ្នាំ​ ១៩៨១ គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៥​ ហើយ​គាត់​បាន​ជួយ​ Bayern Munich ឈ្នះ​ពាន​ German Football Champion ។

3Kevin Keegan

អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ FIFA Ballon d’or ២​ឆ្នាំ​ជាប់​គ្នា​គឺ​១៩៧៨​និង​ឆ្នាំ​១៩៧៩​ដែល​កាល​នោះ​គាត់​ជា​កីឡាករ​របស់​ក្លឹប​ Hamburger SV ។

ដែល​ក្នុង​ឆ្នាំ​១៩៧៨​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៣​ប្រកួត​ ហើយ​ឆ្នាំ​នោះ​គាត់​បាន​ជួយ​ Hambuger SV ឈ្នះ​ពាន​ German Bundesliga ។ ហើយ​នៅ​ឆ្នាំ​១៩៧៩​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៥​ប្រកួត​ ហើយ​បាន​ជួយ​ Hamberger SV ឈរ​ត្រឹម​ជើង​ឯក​រង​ German Bundesliga ។

4Franz Beckenbauer

អតីត​ខ្សែ​ការពារ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ធ្លាប់​បាន​ឈ្នះ​ពាន​ FIFA Ballon d’or ទាំង​២​លើក​ក្នុង​ពេល​លោក​ជា​កីឡាករ​របស់​ក្លឹប​ Bayern Munich ។ គាត់​បាន​ឈ្នះ​ពាន​នេះ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៧២​ដែល​កាល​នោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៧​ប្រកួត​គាត់​ស៊ុត​បញ្ចូល​ទី​ចំនួន​៨​គ្រាប់​ ហើយ​បាន​ជួយ​ Bayern Munich ឈ្នះ​ពាន​ German Bundesliga ។

ក្រោយ​មក​នៅ​ឆ្នាំ​ ១៩៧៦​គាត់​ក៏​បាន​ឈ្នះ​ពាន​ FIFA Ballon d’or ជា​លើក​ទី​២​ ដែល​កាល​នោះ​បាន​បង្ហាញ​ខ្លួន​៥៧​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​៧​គ្រាប់​ ហើយ​បាន​ជួយ​ Bayern Munich ឈ្នះ​ពាន​ចំនួន​២​គឺ​​ UEFA Champion League និង​ Intercontinental Cup ។

5Alfredo Di Stéfano

អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ FIFA Ballon d’or ទាំង​២​លើក​អំឡុង​ពេល​ដែល​ជា​កីឡាករ​របស់​ក្លឹប​ Real Madrid ដែល​ដំបូង​គឺ​នៅ​ឆ្នាំ​១៩៥៧​ដែល​កាល​នោះ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​៤៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣​ប្រកួត​ហើយ​បាន​ជួយ​ Real Madrid ឈ្នះ​ពាន​ចំនួន​២​គឺ​ UEFA Champion League , Primera División ( បច្ចុប្បន្ន​ La Liga ) ។

ហើយ​គាត់​ឈ្នះ​ FIFA Ballon d’or ជា​លើក​ទី​២​នៅ​ឆ្នាំ​១៩៥៩​ ដែល​កាល​នោះ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣​ប្រកួត​ តែ​កាល​នោះ​ Real Madrid បាន​ឈ្នះ​ពាន​តែ​មួយ​ប៉ុណ្ណោះ​គឺ​ UEFA Champion League ។

សូម​បញ្ជាក់​ថា​រូប​រាង​ពាន FIFA Ballon d’or កាល​ពី​សម័យ​មុន​និង​បច្ចុប្បន្ន​គឺ​មាន​រូប​រាង​ខុស​គ្នា ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តើ​កីឡាករ​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ពាន​ FIFA Ballon d’or ចំនួន​២​លើក​ ?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: