​ជិះ​ម៉ូតូ​ពី​ស្រុក​អង្គស្នួល​មក​ចាញ់បោក​សង្សារ​មិត្តភក្តិ​នៅ​ភ្នំពេញ​

ភ្នំពេញ ៖ នារីពីរនាក់ខំជិះម៉ូតូតាំងពីស្រុកអង្គស្នួល ខេត្តកណ្តាល ស្កាត់មកជួបសង្សារនៅភ្នំពេញ ទីបំផុតត្រូវសង្សាររបស់មិត្តភក្តិ បោកយកម៉ូតូទៅបាត់ បានត្រឹមតែអង្គុយស្រក់ទឹកភ្នែក និងដាក់ពាក្របណ្តឹងអោយប៉ូលិសជួយតែប៉ុណ្ណោះ ។

ករណីឆបោកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២០និង២៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុងក្លឹបប្លូហ្សូន ផ្លូវ១៩៨៦ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នារីរងគ្រោះមានឈ្មោះ សាត សុខន (ហៅ)ពៅ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងភូមិត្រយឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល មានស្រុកកំណើតក្នុងភូមិត្រពាំងរាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាម្ចាស់ម៉ូតូម៉ាកស្កូពី ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BR 1109 ចំណែក ម្នាក់ទៀតមានឈ្មោះឆាយ ស៊ីនួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះលក់ចាបហួយ ស្នាក់នៅម្ដុំផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវជាសង្សាររបស់បុរសជាជនឆបោក ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបនាងកំពុងតែធ្វើការនៅក្នុងរោងចក្រកាត់ដេរ ស្រាប់តែ មានមិត្តភក្ដិ ស៊ីនួន បានទូរសព្ទ័មកបបួលនាងទៅដើរលេងជាមួយនឹងសង្សារគេនៅឯភ្នំពេញ ក្រោយពេលចេញពីធ្វើការមក ពួកគេទាំងពីរនាក់បានជិះម៉ូតូ១គ្រឿងម៉ាកស្គួបពី ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BR 1109 ដោយធ្វើដំណើរពីផ្ទះតាំងពីស្រុកអង្គស្នួលមកមកជួប សង្សាររបស់នាងស៊ីនួននៅមុខសាកលវិទ្យាល័យ IU ហើយក្រោយមកអ្នកទាំងបី បានអង្គុយញាំអីនៅម្ដុំនោះ រួចក៏បបួលគ្នាចូលក្នុងក្លឹបប្លូហ្យូន ដើម្បីរាំលេង ។ ពេលចូលបានសន្ទុះ ស្រាប់តែជនសង្ស័យដែលជាអ្នកឆបោកបានធ្វើជាចូលបន្ទប់ទឹកហើយក៏ចេញមកវិញ ពេលនោះនារីរងគ្រោះ ក៍នាំគ្នា ចូលក្នុងបន្ទប់ទឹកម្តង លុះចេញមកវិញ ស្រាប់តែមិនឃើញជនឆបោកទេ ។

ពេលនោះនារីឈ្មោះស៊ីនួនបានទូរសព្ទ័សួរហើយបុរសជាសង្សារ ជាជនឆបោកបានប្រាប់នាងថា បងខ្ចីម៉ូតូយកលុយទៅអោយគេក្បែរនេះទេ បន្តិចទៀត មកវិញហើយ ដោយចាំយួរពេក នារីរងគ្រោះទាំងពីរនាក់ ក៏ទូរសព្ទ័ទៅម្តងទៀត ស្រាប់តែខលលែងចូល (បិទទូរសព្ទ័) រហូតទើបដឹងថា ចាញ់បោកសង្សារ ។ ក៍នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី ដើម្បីអោយសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យឆបោកម្នាក់នោះយកមកដាក់ទោសតាមនីតិវិធី៕

​ជិះ​ម៉ូតូ​ពី​ស្រុក​អង្គស្នួល​មក​ចាញ់បោក​សង្សារ​មិត្តភក្តិ​នៅ​ភ្នំពេញ​ ​ជិះ​ម៉ូតូ​ពី​ស្រុក​អង្គស្នួល​មក​ចាញ់បោក​សង្សារ​មិត្តភក្តិ​នៅ​ភ្នំពេញ​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ​ជិះ​ម៉ូតូ​ពី​ស្រុក​អង្គស្នួល​មក​ចាញ់បោក​សង្សារ​មិត្តភក្តិ​នៅ​ភ្នំពេញ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: