​នាង​ក្រមុំ​លង់ខ្លួន​ជាមួយ​បុរស​ម្នាក់​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ ហើយ​ លួច​ទៅ​រៀប​ការ​ស្រី​ថ្មី​នោះ​ ខាង​ប្រុស​ប្តឹង​បក​នាង​ពី​បទ​បរិហារកេរ្តិ៍​វិញ​

ប៉ោយប៉ែត៖ ស្នេហារវាងនាងក្រមុំម្នាក់ និងបុរសម្នាក់ ជាអ្នកនាំគ្រឿសំណង់ពីប្រទេសថៃមកលក់ក្រុងប៉ោយប៉ែត ដែលស្ត្រីម្នាក់មាន ផ្ទៃពោះ៣ខែ ចោទថា បុរសនោះទៅរៀបការជាមួយស្រីថ្មី នៅខេត្តបន្ទាយមានជ័យ គ្រាដែលម្ដាយនាំកូនទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីទាមទាររកយុត្តិធម៌ បែរខាងប្រុសដាក់បណ្តឹង នៅអធិការនគរបាលក្រុងពីបទបរិហាកេរ្តិ៍ទៅវិញ ។

គួរបញ្ជាក់ថា ក្រោយពីបុរសដែលជាប់ចោទឈ្មោះ យ៉ាំ ធូឈីង អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់គ្រឿងសំណង់ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានលួចទៅរៀបការជាមួយស្រីផ្សេង នៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៦ ហើយដោយមានការសុំអង្វរពីបុរសខាងលើ ថា ចាំរៀបការរួចចាំដោះស្រាយគ្នាក្រោយ ទើបខាងស្រីយល់ព្រម មិនអុកឡុក ពីធីមង្គលការតែរង់ចាំមិនឃើញបុរសនោះមកធ្វើការដោះស្រាយតាមការ សន្យា មកដល់ថ្ងៃទី១៩ ខែឆ្នាំ ដដែល ម្តាយនារីរងគ្រោះបានរត់មកដាក់ពាក្យបណ្តឹង នៅក្នុងស្នាក់ការសន្តិសុខ ៥៦៨ ឲ្យជួយរកយុត្តិធម៌ និងបានផ្តល់បទសម្ភាស៍ ជាមួយសារព័ត៌មានទូរទស្ស និងកាសែត ទម្លាយអាថកំបាំងរឿងអាស្រូវកូនស្រី ដែលត្រូវបានបុរសកំហូចនោះឆក់យកព្រហ្មចារី រហូតនាងមានផ្ទៃពោះ៣ខែ ហើយបោកបញ្ចោតថារៀបការជាមួយដោយខាងស្រីខំទៅកក់ភ្នួង ម្ហូប និងភ្លេង និងគ្រឿងសំអាងការជាដើម បែរជាបុរសនោះទៅលួចរៀបការជាមួយស្រីផ្សេងតែម្តង ។ តែក្រោយមក ស្រាប់តែបុរសនោះបែប្តឹងបកនៅនារីរងគ្រោះ និងម្តាយថាបានបរិហាកេរ្តិ៍ ថាកាត់តរូបភាពនៅអធិការនគរបាល ក្រុងប៉ោយប៉ែត ។

ទោះជាយ៉ាងណាលោក ណុប សាវុធ មន្ត្រីយុត្តិធម៌ នៃអធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថា បុរសនោះបានដាក់ពាក្យបណ្តឹងឈ្មោះ យឿន លីណា អាយុ៤៧ឆ្នាំ និងកូនស្រីឈ្មោះ សាន ដាណែត អាយុ២៣ឆ្នាំ នៅអធិការនគរបាលក្រុងពីបទបរិហាកេរ្តិ៍។ដោយបុរសនោះបដិសេធថា មិនដែលមានជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ សាន ដាណែត រឿងកូនក្នុងផ្ទៃ៣ខែនោះទេ ។

នគរបាលរូបនេះបន្តថា ក្នុងបណ្តឹងបុរសខាងលើមិនបាន រៀបរាប់បញ្ចូលពីរឿងរូបថតដែលមានរូបខ្លួន និងស្ត្រីឈ្មោះ សាន ដាណែត ថតឈុតអាពាហ៍ពិពាហ៍ ដែលគេយកទៅផ្សព្វផ្សាយតាមសារព័ត៌មាន ឬបង្ហោះតាម ប្រព័ន្ធ ទំនាក់ទំនងសង្គមហ្វេសប៊ុកនោះទេ ប៉ុន្តែលោកថា បុរសនេះបានបដិសេធថាជារូបមិនពិត ឬរូបថតដែលយកទៅកាត់ត ទើបខ្លួនកើតទុកមិនសុខចិត្តដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍យ៉ាងដូច្នេះ ។ ទើបនគរបាលធ្វើការកោះហៅ ភាគី២នាក់ម្តាយកូនបានចូលទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៦ ដើម្បីបំភ្លឺ ជុំវិញការចោតប្រកាន់របស់ភាគីដើមចោត ។ តែភាគីនារីរងគ្រោះ បានបំភ្លឺដូចការបកស្រាយតាមព័ត៌មាននាកន្លងមកដដែល។

ទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ហើយគេហ្នឹងរង់ចាំមើលថាតើរឿងរ៉ាវនេះតើភាគីខាងណា ដែលទទួលបានយុត្តិធម៌ ៕

​នាង​ក្រមុំ​លង់ខ្លួន​ជាមួយ​បុរស​ម្នាក់​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ ហើយ​ លួច​ទៅ​រៀប​ការ​ស្រី​ថ្មី​នោះ​ ខាង​ប្រុស​ប្តឹង​បក​នាង​ពី​បទ​បរិហារកេរ្តិ៍​វិញ​ ​នាង​ក្រមុំ​លង់ខ្លួន​ជាមួយ​បុរស​ម្នាក់​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ ហើយ​ លួច​ទៅ​រៀប​ការ​ស្រី​ថ្មី​នោះ​ ខាង​ប្រុស​ប្តឹង​បក​នាង​ពី​បទ​បរិហារកេរ្តិ៍​វិញ​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ​នាង​ក្រមុំ​លង់ខ្លួន​ជាមួយ​បុរស​ម្នាក់​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ ហើយ​ លួច​ទៅ​រៀប​ការ​ស្រី​ថ្មី​នោះ​ ខាង​ប្រុស​ប្តឹង​បក​នាង​ពី​បទ​បរិហារកេរ្តិ៍​វិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: