ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ខេត្តស្ទឹងត្រែង ​៖ បុរស​ម្នាក់​ក្នុង​ចំ​ណោ​ម​​៣​​នាក់​ស្លាប់​ ​បន្ទាប់​ពី​​ជួប​​ឧប្បត្ត​ហេតុ​បាក់​​ដី​​អូរមួយ​កន្លែង​​ពេល​មាន​​ធ្លាក់​ភ្លៀង​​ខ្លាំង​​ជន់​​​លិច​ ​​ហើយ​​ពួក​គេ​​ព្យាយាម​សែង​ម៉ូតូឆ្លងអូរនោះ​​​ កាលពី​​វេលា​យប់​ថ្ងៃ​ទី​២២​ ឧសភា ២០១៦​ ស្ថិត​ចំណុច​អូរ​ត្រ​​នែ​ល ក្នុ​ង​ភូមិ​ញ៉ា​ង​ស៊ុម ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ​។

​ប្រភពឱ្យ​ដឹងថា ​នៅ​​យប់​កើតហេតុ​ មេឃ​​​ធ្លាក់​ភ្លៀង​​មួយ​មេ​ធំ​ បង្ក​ឱ្យ​​មានទឹក​​ជន់​លិច​អូរ ខណៈ​នោះ​​មាន​​បុរស​៣​នាក់​ ​​ធ្វើ​ដំណើរ​​រួម​គ្នា​ ជាមួយ​មធ្យោបាយ​ម៉ូតូមួយ​គ្រឿង​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​ក៏​សម្រេចចិត្ត​សែង​​​ម៉ូតូ​កាត់​ទឹកអូរ​ ដើម្បី​បន្តដំណើរ​ទៅ​ផ្ទះ​ ។ សែង​​ម៉ូតូ​​មក​ដល់​​កណ្តាល​អូរ ស្រាប់តែ​​ដី​​​បាក់​ស្រុត​បណ្តាល​ឱ្យ​​ទឹកកួច​​​យក​ម៉ូតូ​ និង​ជន​រង​គ្រោះ​ម្នាក់​ទៅ​​បាត់ ចំណែក​២​​នាក់​ទៀត​ ​បាន​ហែល​ទឹក​រួច​ផុត​ពី​ទឹក​កួច ​។

​មន្ត្រី​​ប៉ុស្តិ៍​​ឃុំ​ថ្មកែវ​បានឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ទាំង៣​នាក់១-​​ឈ្មោះតន់ និ​ត ​អាយុ​៣០​ឆ្នាំ​ (ស្លាប់) ២-​ឈ្មោះ​​អ៊ិ​ន លូ ​អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ​ខាំ ប៊ិ​ន​ឡូ ​​អាយុ​២០​ឆ្នាំ ​(ទាំង២នាក់រួួចផុតពីគ្រោះថ្នាក់​) ​​ទាំង​៣នាក់មានទីលំ​​នៅ​ភូមិ​ពង​ក្រៀល ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ​។

​​លុះ​​នៅ​ព្រឹក​ឡើង​​ទី​២៣​ ឧសភា​ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មកែវ រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ឃុំ​ព្រែក​មាស កម្លាំង​កង​រាជអាវុធហត្ថ​ស្រុក​សៀម​ប៉ា​ង កម្លាំងយោធា​សឹក​​រង​ស្រុក ព្រមទាំង​គ្រួសារ​ជន​រង​គ្រោះ​ បាន​នាំគ្នា​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ចុះ​រាវរក​ជន​រង​គ្រោះ​និង​ម៉ូតូ ។ ជាក់ស្តែង ​ការ​ចុះ​រាវរក​នោះ​ ត្រូវ​បាន​អូស​បន្លាយពេល​យ៉ាង​យូរ​ហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ទើប​រក​ឃើញ​ម៉ូតូ ​ចំណែក​សព​ជន​រង​គ្រោះ​ បាន​រក​ឃើញ​​នៅ​ចម្ងាយ​ជាង​៥០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីយស្រដៀងគ្នានេះដែរ ក្មេងតូចៗ២នាក់ បងប្អូន ក្នុងនោះម្នាក់ បានស្លាប់ និងម្នាក់ទៀតត្រូវបាន ប្រជាពលរដ្ឋជួយ សង្គ្រោះបានទាន់ ខណៈដែល ពួកគេ បាន បណ្ដាលអោយក្មេង ប្រុសអាយុ៤ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ បានកើឡើងនៅវេលាម៉ោង០៥ និង១២នាទី ព្រលប់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០១៤ ត្រង់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ។

តាមប្រភពព័ត៌មាន ប្រាប់អោយពីសត្ថកិច្ចថា មុនពេលកើតហេតុក្មេងទាំងពីរត្រូវបានគេសន្និដ្ឋានថា ពួកគេនាំគ្នាទៅលេងផ្ទះ របស់ជីតា នៅខាងក្រោយ ប៉ុន្តែនៅពេល ដែលក្មេងតូចៗ ទាំង២នាក់ បងប្អូនទៅ គឺត្រូវឆ្លងទឹកអូរ នៅពេលដែល ពួកគេឆ្លង គឺត្រូវទឹកគួច ប្អូនរបស់គេ បាត់ខ្លួនរហូតដល់៥០នាទី រីឯបងមានអាយុ៨ឆ្នាំ ត្រូវបានអ្នកជិតខាងជួយសង្រ្គោះ បានពុំមាន គ្រោះថ្នាក់នោះទេ រីឯប្អូនទើបតែមានអាយុ ៤ឆ្នាំត្រូវបាន គេរ៉ាវរកឃើញនៅក្នុងទឹកអូរ ហើយបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលបានស្លាប់នោះ មានឈ្មោះ អាន ម៉ៅ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ឪពុកជាកម្មករ ធ្វើសំណង់។ ក្រុមគ្រូពេទ្យបាននិយាយថា បន្ទាប់ពីក្រុមគ្រួសាររ៉ាវរកឃើញ ក្មេងត្រូវទឹកគួច នោះភ្លាមៗ នាំយកមកធ្វើការ សង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដែរ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យអះអាងថា ក្មេងនេះស្លាប់ប្រហែល៣០នាទី កន្លងទៅហើយ មិនអាចជួយ សង្រ្គោះ បានឡើយ។

ម្ដាយនិងឪពុក ដែលជាអានាព្យាបាល របស់បុត្រធីតាប្រុស ស្រីតូចៗ ចូរកុំបណ្ដែតបណ្ដោយ អោយក្មេងៗដើរ ដាច់ពីក្រសែភ្នែក អោយសោះ ព្រោះពួកគេមិនទាន់ដឹងអ្វីនោះទេ ហើយរដូវវស្សានិងមានភ្លៀងធ្លាក់ញឹកញាប់ ផង ខ្លាចមានបញ្ហាផ្សេងៗកើតឡើង ម្យ៉ាងវិញទៀត រយៈពេលជាច្រើនមកហើយ មានព្យុះបោកបក់ខ្លាំងណាស់ នាំទាំងទឹកភ្លៀង ខ្យល់ ខ្លាំងៗផងដែរ ដូចពាក្យចាស់ពោលថា "ប្រហែសបាត់ ប្រយ៉ាត់គង់"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​

ការ​សម្រេច​ចិត្ត​របស់​គាត់​ ​គឺ​​គ្រោះ​ថ្នាក់​​​ហើយ​