ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ខេត្តបន្ទាយមានជ័យ ៖ រឿងរ៉ាវ​ស្នេហា​រវាង​គ្រួសារ​មួយ និង​បុរស​ម្នាក់ កើតឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៣​ខែ​ចោទ​ថា​បុរស​នោះ​ទៅ​រៀប​ការ​ជាមួយ​ស្រី​ថ្មី​នៅ​ឯ​ក្រុង​សិរី​សោភ័ណ បន្ទាប់​ពី​ខាង​ស្រី​ដឹក​ដៃ​ម្តាយកូន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ទាមទារ​រក​យុត្តិធម៌ ខាង​ប្រុស​បែ​ជា​ទៅ​ដាក់​បណ្តឹង​នៅ​អធិការ​នគរបាល​ក្រុង​ពី​បទ​បរិហា​កេរ្តិ៍​ទៅ​វិញ ។

ករណី​ស្រី​ប្រកាន់​ប្រុស​ប្រកែក​នេះ​បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​ក៏​ដូច​ជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​យក​ទៅ​ផ្សព្វផ្សាយ និង​បង្ហោះ​ព្រោងព្រាត បាន​ធ្វើ​ឲ្យ​បុរស​ជាប់ចោទ​ឈ្មោះ យ៉ាំ ធូ​ឈី​ង អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​មួយ​នៅ​ក្នុងភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​កើតការ​ក្តៅក្រហាយ​ហើយ​ចេញ​មុខ​ទៅ​បកស្រាយ និង​ដាក់​ពាក្យបណ្តឹង​ពី​គ្រួសារ​មួយ​ដែល​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ យឿ​ន លី​ណា អាយុ​៤៧​ឆ្នាំ និង​កូនស្រី​ឈ្មោះ សាន ដា​ណែ​ត អាយុ​២៣​ឆ្នាំ នៅ​អធិការ​នគរបាល​ក្រុង​ពី​បទ​បរិហា​កេរ្តិ៍​ថា ខ្លួន​មិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ចោទប្រកាន់​ខាងលើ​ឡើយ ។

លោក ណុ​ប សា​វុ​ធ នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​ថា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែឧសភា ឆ្នាំ​២០១៦ បុរស​ឈ្មោះ យ៉ាំ ធូ​ឈី​ង បាន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ដាក់​ពាក្យបណ្តឹង​ពី​ស្ត្រី​២​នាក់​ម្តាយកូន​ខាងលើ​ពី​បទ​បរិហា​កេរ្តិ៍ ដោយ​បុរស​នោះ​បដិសេធ​ថា មិន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឈ្មោះ សាន ដា​ណែ​ត រឿង​កូន​ក្នុង​ផ្ទៃ​៣​ខែ​នោះ​ទេ ។ នគរបាល​រូប​នេះ​បន្ត​ថា ក្នុង​បណ្តឹង​បុរស​ខាងលើ​មិន​បាន​រៀបរាប់​បញ្ចូល​ពី​រឿង​រូបថត​ដែល​មាន​រូប​ខ្លួន និង​ស្ត្រី​ឈ្មោះ សាន ដា​ណែ​ត ថត​ឈុត​អាពាហ៍ពិពាហ៍ ដែល​គេ​យក​ទៅ​ផ្សព្វផ្សាយ ឬ​បង្ហោះ​នោះ​ទេ ប៉ុន្តែ​លោក​ថា បុរស​នេះ​បាន​បដិសេធថា​ជា​រូប​មិន​ពិត ឬ​រូបថត​ដែល​យក​ទៅ​កាត់ត ទើប​ខ្លួន​កើត​ទុក​មិន​សុខចិត្ត​ដាក់​ពាក្យបណ្តឹង​ពី​បទ​បរិហា​កេរ្តិ៍​យ៉ាង​ដូច្នេះ ។

លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៣​ឧសភា​ម្សិលមិញ ភាគី​២​នាក់​ម្តាយកូន​បាន​ចូល​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាម​ការ​អញ្ជើញ​របស់​សមត្ថកិច្ច ចំណែក​ភាគី​ដើមបណ្តឹង​ឈ្មោះ យ៉ាំ ធូ​ឈី​ង ដែល​ក្រោយ​ដាក់​បណ្តឹង​ប្រាប់​ថា​នឹង​ឲ្យ​បងប្រុស​ឈ្មោះ យ៉ាំ ធូ​ឈី និង​មេធាវី ចូល​ជំនួស មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ឃើញ​ចូលខ្លួន​នៅឡើយ​ទេ ។

រឿងរ៉ាវ​ស្រី​ប្រកាន់​ប្រុស​ប្រកែក​នេះ​ថ្វី​ត្បិត​តែ​ឈ្មោះ យ៉ាំ ធូ​ឈី​ង បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​នានា​ពី​គ្រួសារ​២​នាក់​ម្តាយកូន ប៉ុន្តែ​កន្លង​មក​ស្ត្រី​ឈ្មោះ យឿ​ន លី​ណា ជា​ម្តាយ​របស់​ឈ្មោះ សាន ដា​ណែ​ត ធ្លាប់​បាន​លើក​ឡើង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា បុរស​ខាងលើ​បាន​រស់នៅ​ជាមួយ​កូនស្រី​គាត់​ជិត​មួយ​ឆ្នាំ និង​ធ្វើ​ឲ្យ​កូន​គាត់​មាន​ផ្ទៃ​៣​ខែ​ទៀត ។ មិនតែប៉ុណ្ណោះ​ស្ត្រី​ខាងលើ​លើក​ឡើង​ថា បុរស​នេះ​បាន​នាំ​កូន​គាត់​ទៅ​សុំ​ដាក់​ពាក្យ​រៀប​អាពាហ៍ពិពាហ៍​ជុំ​គ្នា​នៅ​សាលាឃុំ​ម៉ា​ឡៃ តែ​អាជ្ញាធរ​មិន​ទាន់​ទទួលយក​ឯកសារ​នោះ​ ព្រោះ​បុរស​ខាងលើ​មិន​ទាន់​មាន ​លិខិតបញ្ជាក់​ពី​ភាព​នៅ​លីវ​ឡើយ ។ គាត់​បន្ត​ថា បុរស​នោះ​បាន​ទាំង​នាំ​កូន​គាត់​ ទៅ​ថតរូប​ឈុត​អាពាហ៍ពិពាហ៍​ដើម្បី​ទុកដាក់​តាំង​មុខ​រោង​មង្គលការ​២-៣​ឈុត​ថែម​ទៀត ហើយ​គាត់​ក៏​វ័ន​ក​ផង​ដែរ​ដោយសារ​តែ​ ជឿ​ស្លុយ​បាន​ទៅ​ដើរ​កក់​ភ្នួ​ង​, ម្ហូប​, ភ្លេង និង​កាមេរ៉ា​រួច​ទៅ​ហើយ ទីបំផុត​បុរស​នេះ​ទៅ​រៀប​ការ​ ជាមួយ​ស្រី​ថ្មី​នៅ​ឯ​ក្រុង​សិរី​សោភ័ណ ដែល​ស្ត្រី​នោះ​មាន​ប្រភព​ថា ជា​បុគ្គលិក​ធនាគារ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ស្ត្រី​រូប​នេះ​បាន​ទម្លាយ​កា​ផ្ញើរ​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ពី​បុរស យ៉ាំ ធូ​ឈី​ង ក្នុង​ថ្ងៃ​ដែល​គេ​កំពុង​រៀប​អាពាហ៍ពិពាហ៍ ដោយ​សុំ​ឲ្យ​គាត់​ស្ងាត់ស្ងៀម​សិន​កុំ​ឲ្យ​ក្លាយជា​រឿង​ធំ​អី ។

រូប​ឈុត​អាពាហ៍ពិពាហ៍​រវាង​បុរស​ជាប់ចោទ និង​ស្ត្រី​ឈ្មោះ សាន ដា​ណែ​ត ថ្វី​ត្បិត​តែ​បុរស​នេះ​បាន​បដិសេធ​ថា ជា​រូប​មិន​ពិត ឬ​ជា​រូបភាព​កាត់ត តែ​យោង​ការ​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​នារី​ម្នាក់​ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ហាង​ថតរូប​ មួយ​កន្លែង​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​«​កោះសន្តិភាព​»​ថា រូបភាព​ខាងលើ​គឺ​នាង​ជា​អ្នក​តែង​ឈុត​សម្លៀក​បំពាក់​ផ្ទាល់​ដៃ ហើយ​ថា​ថ្ងៃ​ថត​នោះ​គឺ​ខាង​ស្រី​នាង​តែង​ឲ្យ​មុន​បុរស​ខាងលើ​ ស្លៀកពាក់​ឈុត​តាម​ក្រោយ ហើយ​បាន​ថត​ជុំ​គ្នា​យ៉ាង​ពិតប្រាកដ​មែន មិនមែន​ជា​រូបភាព​កាត់ត​នោះ​ទេ ។ ម្យ៉ាងវិញទៀត​លោក ឌឹ​ម សុខ មេឃុំ​ម៉ា​ឡៃ ក្នុងស្រុក​ម៉ា​ឡៃ ក៏​បាន​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរ​ថា​កាលពី​ថ្ងៃមុន​ បុរស​ខាងលើ​បាន​នាំ​នាង សាន ដា​ណែ​ត ទៅ​កាន់​សាលាឃុំ ដើម្បី​សុំ​ដាក់​ពាក្យ​រៀប​អាពាហ៍ពិពាហ៍ ជុំ​គ្នា​មែន តែ​ខាង​លោក​មិន​ទាន់​អនុញ្ញាត​ឲ្យ ព្រោះ​បុរស​នោះ​មិន​ទាន់​មាន​លិខិតបញ្ជាក់​ពី​ភាព​នៅ​លីវ ។

គួរ​បញ្ជាក់​ថា ករណី​នេះ​ខាង​ស្រី​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ពី​បុរស​ខាងលើ​ដើម្បី​ទាមទារ​រក​យុត្តិធម៌ តែ​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ថា បុរស​នោះ​បាន​សុំ​លើក​ពេល​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ហើយ​បុរស​នោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​តបត​ស្ត្រី​២​នាក់​ម្តាយកូន​ពី​បទ​បរិហា​កេរ្តិ៍​វិញ​ផង​ដែរ ។ គេ​ចាំ​មើល​ថា តើ​ភាគី​ទាំង​២ តើ​ភាគី​មួយ​ណា​ជា​អ្នក​ទទួល​បាន​នូវ​ភាព​យុត្តិធម៌ ។

ជុំវិញ​បញ្ហា​ខាងលើ​ឈ្មោះ យ៉ាំ ធូ​ឈី​ង «​កោះសន្តិភាព​» បាន​ព្យាយាម​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​តាម​លេខ​ទូរស័ព្ទ 070333141 ចុច​ចូល​៣​ដង​តែ​គ្មាន​អ្នក​ទទួល ខណៈ​លេខ​ទូរស័ព្ទ​ឈ្មោះ យ៉ាំ ធូ​ឈី ជា​បងប្រុស​របស់​បុរស​នេះ និង​មេធាវី នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ថា​មិន​ស្គាល់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត

ឡូយ​មែន ! មិន​ទទួលខុសត្រូវ​ហើយ ​ប្តឹង​បក​វិញទៀត