វីដេអូ​ក្មេង​ប្រុស​អាយុ​ ៣​ឆ្នាំ​បញ្ចេញ​សមត្ថភាព​រាំ​ធ្វើ​ឲ្យ​គណៈកម្មការ​សើច​បិទមាត់​មិន​ជិត​នោះ​ មាន​អ្នក​ចូល​ទស្សនា​ជាង ៩០លានដង

ជឿ​ជាក់​ថា ប្រិយមិត្ត​មួយ​ចំនួន​ធំ​គ្រាន់​តែ​ឃើញ​មុខ​ប្រាកដ​ជា​ចាំ​បាន​នូវ​កាយ​វិការ ក្បាច់​រាំ ក៏​ដូច​ជា​ពាក្យ​សម្ដី​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​ជា​មិន​ខាន។

នៅ​ក្នុង​កម្មវិធី​បង្ហាញ​សមត្ថភាព​មួយ​របស់​ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ថា Amazing Chinese កុមារា​ម្នាក់​ឈ្មោះ Zhang Junhao អាយុ​៣ឆ្នាំ មក​ពី​ខេត្ត Shandong ប្រទេស​ចិន មាន​ភាព​ក្លាហាន​ឡើង​មក​កាន់​វេទិកា​ដ៏​ធំ​នៃ​ការ​ប្រកួត​ប្រជែង ដោយ​នាំ​មក​ជាមួយ​នឹង​វ៉ាលី​សម្រាប់​ចាក់​បទ​ចម្រៀង​របស់​ប្អូន​ ហើយ​បាន​បញ្ចេញ​ក្បាច់​រាំ​គ្រប់​ចង្វាក់ ទាក់​ទាញ​ឲ្យ​គណៈ​កម្មការ​ទាំង​៣ និង​ទស្សនិក​ជន ទះ​ដៃ​ផង​ សើច​ផង ស្រែក​លើក​ទឹក​ចិត្ត​ ដែល​ញុំាង​ឲ្យ​កម្មវិធី​នោះ​មើល​ទៅ​ពិត​ជា​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​មែន​ទែន។ បន្ទាប់​ពី​សម្ដែង​ចប់​ប្អូន​ប្រុស​ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​គណៈកម្មការ​ទាំង​បី​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា វីដេអូ​នៃ​ការ​រាំ​របស់ Zhang Junhao គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​ដល់​ទៅ 93 461 476 ដង​៕

សូមទស្សនាវីដេអូ​របស់ Zhang Junhao ដែល​មាន​អ្នកទស្សនា​រហូត​ទៅដល់ ជាង ៩០ លាន​ដង

ទស្សនាវីដេអូ​ផ្សេង​ទៀត​របស់ Zhang Junhao

អត្ថបទ​ដោយ ៖ K3
រក្សាសិទ្ធិ​ដោយ CAMBOMAG


  • វីដេអូ​ក្មេង​ប្រុស​អាយុ​ ៣​ឆ្នាំ​បញ្ចេញ​សមត្ថភាព​រាំ​ធ្វើ​ឲ្យ​គណៈកម្មការ​សើច​បិទមាត់​មិន​ជិត​នោះ​ មាន​អ្នក​ចូល​ទស្សនា​ជាង ៩០លានដង已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: