24​ម៉ោង​ជនអន្តោប្រវេសន៍​ជាង​2.600​នាក់​ត្រូវ​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

អាជ្ញាធរ​អីុ​តា​លី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ថា បាន​ចូលរួម​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​សង្គ្រោះ​ជនអន្តោប្រវេសន៍​ជាង​២.៦០០​នាក់ ដែល​ប៉ុនប៉ង​ធ្វើ​ដំណើរ​ផ្សងព្រេង​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មក​កាន់​អឺរ៉ុប​ចេញពី​ឆ្នេរសមុទ្រ​អាហ្វ្រិក​ខាងជើង ។

កង​ឆ្មាំ​ឆ្នេរសមុទ្រ​អីុតា​លី​រៀបរាប់​ថា ជនអន្តោប្រវេសន៍​ប្រមាណ​ជា​២.០០០​នាក់ ត្រូវ​បាន​សង្គ្រោះ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី ខណៈ​ពួក​គេ​កំពុង​ស្ថិត​លើ​កាណូត​កៅស៊ូ​១៤​គ្រឿង និង​នាវា​ធំ​គួរសម​មួយ​ក្នុង​ក្រប​ខណ្ឌ​នៃប្រតិបត្តិ​ការ​របស់​កង​ម៉ា​រី​ន និង​កង​ឆ្មាំ​ឆ្នេ​សមុទ្រ​អុ​ី​តា​លី​រួម​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន និង​នាវា​មួយ​គ្រឿង​នៃ​កង​ម៉ា​រី​ន​អៀ​រ​ឡង់ ។ ម្យ៉ាងវិញទៀត ជនអន្តោប្រវេសន៍​៦៣៦​នាក់ ដែល​ស្ថិត​លើ​នាវា​២​គ្រឿងក្នុង​ដែនទឹក​ម៉ា​ល់តា ត្រូវ​សង្គ្រោះ​ដោយ​បណ្តា​នាវា​អីុតា​លី និង​ម៉ា​ល់តា ។ សញ្ជាតិ​របស់​ជនអន្តោប្រវេសន៍​ទាំងនេះ ពុំ​ត្រូវ​បាន​បញ្ជាក់​ឡើយ ។

ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ជនអន្តោប្រវេសន៍​ជាង​៣១.០០០​នាក់​បាន​មក​ដល់​អីុ​តា​លី​តាម​នាវា ៕