​គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​ពោត​ច្រើន​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ល្ង​ ស្រូវ​និង​ពោត​នឹង​ទទួល​បាន​ច្រើន​

ខេត្តសៀមរាប៖ នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅឯ ទីលានជល់ដំរី ក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប ព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល ត្រូវបានប្រារព្ធធ្វើក្រោមព្រះរាជាធីបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រីយយានី ព្រះវររាជមាតាជាតិខ្មែរ ។ បន្ទាប់ពីបញ្ចប់ពិធីតាមបែបព្រហ្មមញ្ញសាសា រឺហៅថា ទិវាកសិកម្ម ដែលព្រះមហាក្សត្រ ទ្រង់ បានបួងសួង សូមអោយមានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់វិស័យកសិកម្មក្នុងប្រទេសកម្ពុជាហើយ នោះ ពិធីច្រត់ព្រះនង្គ័ល ត្រូវបានចាប់ផ្តើមចំនួន៣ ជុំលើវាលព្រះស្រែ ដែលនៅក្នុងក្បួននោះមាននង្គ័ល៣ ៖

នង្គ័លទី ១ ភ្ជួរដោយលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងអោយវិស័យកសិកម្មនៃប្រទេសកម្ពុជា ។ នង្គ័លទី ២ ជានង្គ័ល តំណាងអោយព្រះមហាក្សត្រ ដែលមាន លោក ឃឹម ប៊ុនសុង និងលោកស្រី ជាស្តេចមាឃ និងមេហួរ។ និង នង្គ័លទី ៣ ជានង្គ័លតំណាងអោយព្រះបរមរាជវាំងដែលភ្ជួរដោយ លោក អ៊ិន រដ្ឋាសេរី ជំនួយការសម្តេចចៅវាវាំងគង់ សំអុលរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

បន្ទាប់មក គេបានព្រលែងគោឧសភរាជទាំង២ ដើម្បីផ្សងប្រផ្នូល តាមការបរិភោគនូវអាហារ ៦មុខ ដូចជា ស្រូវ សណ្តែក ពោត ល្ង ក៏ដូចជាស្មៅ និងស្រាជាដើម ដោយឆ្នាំនេះ គោឧសភរាជ បានបរិភោគគ្រាប់ ល្ង ស្រូវ និងសណ្តែកច្រើនជាងគេ ហើយតាមជំនឿបង្ហាញថា ឆ្នាំនេះការបង្ករបង្កើនផលល្ងបាន៩៥ភាគរយ ស្រូវ ៩០ភាគរយ និងពោត ៩០ភាគយ ៕

​គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​ពោត​ច្រើន​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ល្ង​ ស្រូវ​និង​ពោត​នឹង​ទទួល​បាន​ច្រើន​ ​គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​ពោត​ច្រើន​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ល្ង​ ស្រូវ​និង​ពោត​នឹង​ទទួល​បាន​ច្រើន​ ​គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​ពោត​ច្រើន​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ល្ង​ ស្រូវ​និង​ពោត​នឹង​ទទួល​បាន​ច្រើន​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ​គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​ពោត​ច្រើន​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ល្ង​ ស្រូវ​និង​ពោត​នឹង​ទទួល​បាន​ច្រើន​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: