រំជួល​ចិត្តនឹង​សម្តី​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការចាក់​ថ្នាំ​ខុស​នៅ​គ្លីនិក ឃឹម រ៉ានី​

គេពិតជាព្រឺក្បាល និង សែនអាណិតខ្លោចចិត្តនៅពេលបានអាននូវសំណេរដែលភរិយាទើបរៀបការតែបែរជាបែកបាក់ស្វាមីជារៀងរហូតគ្មានថ្ងៃជួបមុខវិញដោយក្នុងនោះនាងបាន រំលឹកនូវអនុស្សាវរីយ៍ជាច្រើនដែលបានសាងជាមួយគ្នាកន្លងទៅ ។ ចង់ដឹងថាតើនាងបានសរសេរពីអ្វីខ្លះ? និងមានអត្ថន័យយ៉ាងណាសូមតាមដានដូចតទៅ ៖

រំជួល​ចិត្តនឹង​សម្តី​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការចាក់​ថ្នាំ​ខុស​នៅ​គ្លីនិក ឃឹម រ៉ានី​

ថ្ងៃនេះខែមុន យើងនៅក្នុងរោងការ ពណ៌ស្វាយហើយក៏ជាថ្ងៃទី ១ យើងមកនៅផ្ទះថ្មីនេះ បងខំរកលុយដើម្បីបានផ្ទះនេះ ទុកអោយគ្រួសារយើង តែពេលនេះបងបែរជាទៅរស់នៅក្នុងផ្ទះ ឈើតូចចង្អៀត ងងឹត ហើយហប់ទៀត គ្មានម៉ាសុីនត្រជាក់ចឹង បងពិបាកនៅហើយមើលទៅ ។ ហើយរោងពណ៌ស្វាយដ៏ស្រស់ស្អាត ប្រែជាពណ៌ខ្មៅស ហើយអូនបែរជាបើកភ្នែកមកគ្មានបង ។ បើពេលនេះបងនៅ យើងប្រាកដជាកំពុងញាុំគុយទាវ ហើយកំពុងមើលម៉ោងបញ្ចាំងកុននៅ TK. អូនប្រាកដជាមើលមុខបងហើយនិយាយថា តាបុិ Guang ឃ្លានមើលកុនទៀតហើយបងប្រហែលតបវិញថា ដឹងនោះដឹង ទៅមើលEarly bird movie ចេញមកវិញល្មមមកស្ថានីយបិតបញ្ជីហើយ យើងទៅរកអីញាុំថ្ងៃតិចចាំទៅលេងផ្ទះយើង ដេកលេងដល់ល្ងាចទៅបាយហើយ ហឹហឹ ទៅ រ៉ូមែនទិចនៅLe Moonមិនខាន ។

រំជួល​ចិត្តនឹង​សម្តី​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការចាក់​ថ្នាំ​ខុស​នៅ​គ្លីនិក ឃឹម រ៉ានី​

ផ្ទះនេះបងឧស្សាហ៍នាំអូនមកមើលតាំងពីកំពុងសង់ ហើយប្រាប់អូនថា ផ្ទះយើងប៉ុណ្ណឹងអូនស្រលាញ់អត់? ចាំនាំអូនទៅទិញតុទូសំអាងអូនស្រលាញ់មួយណាមើលទៅ ។ តាំងពីចូលមកយើងមិនសូវបាននៅទេ សូម្បីទូរទស្សន៍ ក៏យើងមិនទាន់បានបើកមើល (បងថាចាំកាត់បន្ថយមើលកុនព្រោះអូនរអ៊ូថាមើលញាប់ ពេកធុញហើយស្តាយលុយទៀត យកពេលនៅស្ថានីយឬសំអាតផ្ទះ ខ្លះទៅកុំអោយម៉ាក់ថាអោយ ។ បងថាបងធ្វើការហត់ហើយ បងចង់មានពេល Enjoy life បងចូលចិត្ត មើលកុន ( My favorite ) ពេលខ្លះបងខ្លាចអូនថាអោយបងសុខចិត្តទៅមើលម្នាក់ឯង ហើយមុនការឌឺអូនថា ចាំមើលការហើយ លែងនាំទៅមើលកុនហើយ ដេកយាមផ្ទះទៅ ហើយអូនប្រហែលថាអត់ជឿបងមិនទុកអូនយាមផ្ទះទេព្រោះបងមិនចេះនៅផ្ទះ ១ កន្លែងហើយទោះបងទៅណាក៏មិនទុកអូនចោលដែរ ភ្លាមនោះ ប្រហែលជាបងមកអោបអូន ហើយថា ប្រពន្ធបងពូកែណាស់ ដឹងទាំងអស់ ។

រំជួល​ចិត្តនឹង​សម្តី​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការចាក់​ថ្នាំ​ខុស​នៅ​គ្លីនិក ឃឹម រ៉ានី​

ទូរទឹកកកបានត្រឹមដាក់ទឹក ផឹកម៉ាស៊ីនបោកខោអាវបោកបានម្តងគត់ហើយបងមិនទាន់ទាំងបានស្លៀកខោអាវ ដែលទើបបោកចេញពីម៉ាស៊ីននោះទៀត ។ អ្វីដែលបងកសាង បងខំប្រឹងបងមិនទាន់ បានសោយសុខផង ។ យើងចង់ទៅក្រេបទឹកឃ្មុំនៅក្រៅក៏ទៅមិនកើត ព្រោះបងបារម្ភ ពីស្ថានីយ មិនហ៊ានទៅណាយូរឬឆ្ងាយទេ ។ បានត្រឹមគិតថា គួរទៅណា ចាំមើលពេលស្ថានីយដើរស្រួលបងនាំអូនទៅភ្លាម ។ យ៉ាងហោចណាស់ក៏បងបាននាំអូនទៅhoneymoon នៅTry Palace រួចហើយ វាគ្រប់គ្រាន់ ហើយយើងមិនបាច់ទៅក្រៅអីទេ ទុកលុយរកស៊ីទៅ ។ បងថាចាំរកបានស្ថានីយ ២-៣ អាយុខ្ទង់សែសិប យើងបានដេកស៊ីស្រួលហើយណស់អូនសំលាញ់ ។ យើងរកមនុស្ស មើល ហើយដើរលេងម្តង ។ បងរៀបគំរោងអស់ហើយ អូនមិនបាច់ហត់គិតទេ បងចូលចិត្តអោយអូនសំរេចចិត្ត ព្រោះធម្មតាអូនម៉េចក៏បានតាមតែបង ។

រំជួល​ចិត្តនឹង​សម្តី​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការចាក់​ថ្នាំ​ខុស​នៅ​គ្លីនិក ឃឹម រ៉ានី​

ពីមុនពេលធ្វើអីមួយ អូនអោយបងសំរេចអោយទាំងអស់ តិចទៀតនឹងមានរឿងច្រើនត្រូវប្រឈម ចុះនរណាអោយយោបល់ នរណាសំរេចអោយអូនទៀត? នរណានៅអោយកំលាំងចិត្តអូន? ហមមមម …… បងនៅទីណាបង? លឺអូនហៅអត់ តាប៉ិGuang?????? តោះទៅទិញសំបុត្រកុនតិចអត់បានមើល…..៕

រំជួល​ចិត្តនឹង​សម្តី​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការចាក់​ថ្នាំ​ខុស​នៅ​គ្លីនិក ឃឹម រ៉ានី​

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • រំជួល​ចិត្តនឹង​សម្តី​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការចាក់​ថ្នាំ​ខុស​នៅ​គ្លីនិក ឃឹម រ៉ានី​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: