យក​ក្បាល​គ្រាប់​ធ្វើ​ទ្រនាប់​ដំ​ដែក​ធ្វើ​ស្នឹង​គោ ផ្ទុះ​ស្លាប់​៣​នាក់​ចៅ​នឹង​តា​ គួរ​ឲ្យ​អាណោចអាធ័ម​

យក​ក្បាល​គ្រាប់​ធ្វើ​ទ្រនាប់​ដំ​ដែក​ធ្វើ​ស្នឹង​គោ ផ្ទុះ​ស្លាប់​៣​នាក់​ចៅ​នឹង​តា​ គួរ​ឲ្យ​អាណោចអាធ័ម​

ព្រៃវែង ៖ លោក​តា​វ័យ​៧៣​ឆ្នាំ​ម្នាក់​ បាន​យក​ក្បាល​គ្រាប់​ប្រភេទ​១០៥​ ធ្វើ​ជា​ទ្រនាប់​ដំ​ដែក​ធ្វើ​ស្នឹងគោ​ បណ្ដាល​ឲ្យ​ផ្ទះ​ស្លាប់ ៣​នាក់​ជីតា​ នឹង​ចៅប្រុស​ស្រី​គួរ​​ឲ្យ​អាណោចអាធ័ម​ជាទីបំផុត។

ហេតុការណ៍​ផ្ទុះ​ក្បាល​គ្រាប់​ខាង​លើ​ បាន​កើត​ឡើង​ នៅ​ថ្ងៃទី​២៤ ​ខែ​ឧសភា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​១១​និង​៣០​នាទី​ ស្ថិត​ត​ក្នុង​ភូមិ​ជង្រុក​ ឃុំរំចេក​ ស្រុក​ព្រះស្ដេច ​ខេត្តព្រៃវែង។

ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ស្រេង​ ជា ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​និង​លោក​ឧត្ដមសេនីយ៍​ត្រី​ ម៉ែន​ ស៊ីប៊ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ជនរង​គ្រោះ​ខាង​លើ​ទី​១. ​ឈ្មោះ​ទេព ផល​ ភេទ​ប្រុស​ អាយុ​៧៣​ឆ្នាំ​ ទី២ ឈ្មោះ​ ផល​ ណាវី​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​(​ត្រូវជា​ចៅ​) ​និង​ ទី​៣. ​ឈ្មោះ​ ផល ដា​រ៉ា​ ភេទ​ប្រុស​អាយុ​៩​ឆ្នាំ​ (​ត្រូវជា​ចៅ​)​ មូលហេតុ​ដោយសារ​តែ​ជនរងគ្រោះ​ ត្រូវ​ជាតា​បាន​យក​ក្បាល​គ្រាប់​ប្រភេទ​១០៥ ​មក​ធ្វើ​ជា​ទ្រនាប់​សម្រាប់​ដំ​ដែក ​ធ្វើ​ស្នឹង​គោ​ហើយ​ទំនង​នៅ​ពេល​នោះ ​ជនរងគ្រោះ​ត្រូវជា​ចៅ​ នៅ​លេង​ជិត​នោះ​ដែរ​ទើប​ផ្ទុះ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់ជីវិត ​ទាំង៣​នាក់​តែម្តង​ ដោយ​ជនរងគ្រោះ​ជា​ជីតា​ គឺ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ និង​ចៅ​ប្រុស​ត្រូវរបួស​ជា​ច្រើន​កន្លែង​ ចំណែក​ឯ​ចៅស្រី​ត្រូវ​ចំ​កញ្ចឹង​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​។  បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕