ជម្លោះ​ព្រំដី ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា អ្នករបួស​ចូល​ពេទ្យ អ្នក​បង្ក​ចូល​ទ្រុង

ជម្លោះ​ព្រំដី ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា អ្នករបួស​ចូល​ពេទ្យ អ្នក​បង្ក​ចូល​ទ្រុង



ឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​១០ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ជន​ដៃដល់​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចាប់ខ្លួន​ បន្ទាប់ពី​ជនសង្ស័យ​ខាងលើ​ បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ម្នាក់ទៀត​ ដោយសារ​ទំនាស់​ដី​ព្រំដី កាលពី​វេលា​ម៉ោង​៩ និង៤០​នាទី​យប់ នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំលំ​ទង ស្រុក​អន្លង់វែង។

ក្នុង​ករណី​អំពើ​ហិង្សា​នោះ​ ជន​ដៃដល់​ឈ្មោះ អុន យ៉ាន ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ ឃុំ​ខាងលើ បាន​កាប់​ទៅលើ​ជន​រង​គ្រោះ​ឈ្មោះ​ឡាយ ធី​ម ប្រុស អាយុ​៥០​ឆ្នាំ​ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ ចំនួន​បួន​ខ្វែវ ចំ​ថ្ងាស​ចំនួន​ពីរ​ខ្វែវ​ ប្រវែង​១០​ស.ម ថ្ពាល់ខាង​ស្តាំ​មួយ​ខ្វែវ​ប្រវែង ​៣​ ស.ម ដៃ​ខាងឆ្វេង​ ១​ខ្វែវ​ប្រវែង​ ៥​ ស.ម ពេលនេះ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ចំណែក​ឯ​ជន​ដៃដល់ ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ធ្វើការ​កសាង​សំណុំរឿង​និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត៕

ជម្លោះ​ព្រំដី ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា អ្នករបួស​ចូល​ពេទ្យ អ្នក​បង្ក​ចូល​ទ្រុង

ជម្លោះ​ព្រំដី ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា អ្នករបួស​ចូល​ពេទ្យ អ្នក​បង្ក​ចូល​ទ្រុង