ថោកទាប​បំផុត ! ២​នាក់​រំលោភ​បូក​នារី​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់​បាន​ប្រើ​ល្បិច​ដ៏​ថោកទាប​បំផុត ដោយ​ហៅ​នារី​​វ័យក្មេង​អាយុ​​១៦​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​រហូត​ដល់​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះដល់​កន្លែង​ស្ងាត់​ក៏​បាន​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច​ម្នាក់​ម្តង​ៗ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​ទុក​ឲ្យ​នារី​រង​គ្រោះ​នៅ​យំ​តែ​ម្នាក់ឯង​យ៉ាង​ខ្លាច​ផ្សារ ។

ហេតុការណ៍​នោះ​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ជាំ​ធ្លក ឃុំ​ពពេល ស្រុក​ពញាក្រែក ។

មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ «​ទ​.​គ​.​ន​» អាយុ​១៦​ឆ្នាំ រស់នៅ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ត្រូវ​បាន​បុរស​ជើងឆើត​២​នាក់​ដែល​ស្គាល់គ្នា​បបួល​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់​ដើរ​លេង​កាលពី​រសៀល​ថ្ងៃ​ខាងលើ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ម្តុំ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ហើយ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​មក​ដល់​ចំណុច​ចម្ការ​ស្វាយចន្ទី​១​ន្លែ​ង​ក្នុងភូមិ​ជាំ​ធ្លក ដែល​ជា​កន្លែង​ស្ងាត់ ឱកាស​ហុច​ឲ្យ​ ក្រុម​ព្រាននារី​ទាំង​២​នាក់​ជិះ​ម៉ូតូ​ចូល​ក្នុង​ចម្ការ​ស្វាយចន្ទី​ដែល​មិន​មាន​មនុស្ស​ណា​ម្នាក់​ឡើយ រួច​នាំ​គ្នា​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះជា​បន្តបន្ទាប់​គ្នា​ទាំង​២​នាក់ ។ ក្រោយ​ពី​បាន​បំពេញ​ចំណង់​កាមតណ្ហា​រួចរាល់​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​នារី​រង​គ្រោះ​ឲ្យ​នៅ​ម្នាក់ឯង ។

នគរបាល​រូប​នោះ​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​ចេញ​មក​ដល់​ផ្លូវ​វិញ នារី​រង​គ្រោះ​ដើរ​បណ្តើ​រយំ​បណ្តើរ​ទៅ​ប្តឹង​សមត្ថកិច្ច​ដែល​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​កន្លែង​កើតហេតុ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​បុរស​ល្មោភកាម​ទាំង​២​នាក់​នោះ ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ហើយ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា សមត្ថកិច្ច​បាន​កោះហៅ​អ្នក​ឌុ​បម្នាក់​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ផង​ដែរ ។ ប្រសិនបើ​សិន​ជា​រក​ឃើញ​ពិតមែន​នោះ ទាំង​អ្នក​ឌុ​ប​និង​អ្នក​អង្គុយ​ក្រោយ​នឹង​ត្រូវ​ជាប់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​បូក ។

​យោង​តាម​ច្បាប់​ថ្មី មាត្រា​២៤០ ចំពោះ​ជន​ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈ និង​ត្រូវ​មានទោស​ពី​៧ ទៅ​១៥​ឆ្នាំ ត្រង់​ចំណុច​ទី​៥ ដោយ​បុគ្គល​ច្រើន​រូប​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្តើម​គំ​និ ឬ​ជា​អ្នកសមគំនិត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ត្រង់ចំណុចដីឡូត៍ មួយកន្លែង កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្តីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ផ ស.ន អាយុ១៦ឆ្នាំ មុខរបរ ជាអ្នករត់តុលក់បាយ នៅស្រុកខ្សាច់កណ្ដាល មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើនេះ ។ ចំណែកឯជនសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ តុន មករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះ ចាប ឡៃអៀង ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ សុង ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ។ ជនសង្ស័យទាំង៣ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល បច្ចុប្បន្នកំពុងរត់គេចខ្លួន ។

មន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ ខាងលើនេះ បានបបួលក្មេង ស្រីរងគ្រោះ ទិញស្រាដបផឹក នៅក្បែរចំណុចកើតហេតុ។ ក្រោយពីក្មេងស្រី រងគ្រោះផឹកស្រា ស្រវឹងបាត់បង់ស្មារតី ក្រុមជនសង្ស័យទាំង៣នាក់ ដែលជាអ្នកជិតខាងគ្នា បានធ្វើសកម្មភាព ចាប់ស្រាតសំលៀក បំពាក់ជនរងគ្រោះចេញ ធ្វើសកម្មភាពរំលោភ ខណៈកំពុងធ្វើសកម្មភាពនោះ បុរសជាឪពុកមា ជនរងគ្រោះ ជិះម៉ូតូតាមរកឃើញ ធ្វើឲ្យក្រុមជនសង្ស័យ ភ័យស្លន់ស្លោរត់គេចខ្លួនបាត់អស់ បុរសជាឪពុកមា ក៏បានលើកក្មួយស្រី ទាំងអាក្រាតកាយទៅផ្ទះ រួចដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលមូលដ្ឋាន។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួចមក នគរបាលជំនាញ យុត្តិធម៌ស្រុកមុខកំពូល បានចុះ ទៅពិនិត្យ កន្លែងកើតហេតុ ហើយរកឃើញ វត្ថុតាងមួយចំនួន រួមមាន អាវដៃវែងក្រណាត់ការ៉ូ ពណ៌ក្រហមខ្មៅ លេខ៩៦ ចំនួន០១ ,ខោក្រណាត់ជើងវែង ពណ៌ខ្មៅ ចំនួន០១ ,ខោលី អូពណ៌ក្រហមលាយស លាយខ្មៅ ក្រឡេក្រឡា ចំនួន០១ ,អាវទ្រនាប់ ពណ៌ផ្កាឈូកមាចំនួន០១ ,ស្បែកជើងផ្ទាត់ លេខ៩កន្លះ ខ្សែពណ៌ ស្លាទុំ ចំនួន០១គូ ជារបស់ជនរងគ្រោះ ក្រម៉ា ពណ៌សលាយក្រហម ចំនួន០១ ,ជុំពាមកៅស៊ូ ដងឈើចំនួន០១ ជារបស់ក្រុមជនសង្ស័យ ។

ក្រុមជនសង្ស័យទាំង៣នាក់ កំពុងរត់គេចខ្លួនហើយបច្ចុប្បន្ន សមត្ថកិច្ចនគរបាល ជំនាញយុត្តិធម៌កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះមន្ទីរពេទ្យ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថោកទាប​បំផុត ! ២​នាក់​រំលោភ​បូក​នារី​ម្នាក់

ថោកទាប​បំផុត ! ២​នាក់​រំលោភ​បូក​នារី​ម្នាក់