Zlatan Ibrahimovic អាចក្លាយជា កីឡាករទីមួួយដែល Jose Mourinho នាំយកមកលេងនៅ Man Utd

អង់គ្លេស៖ បន្ទាប់ពី Louis Van Gaal ត្រូវបានក្លិបបិសាចក្រហម Manchester United បញ្ឈប់ពីតំណែងគ្រូបង្វឹកជាផ្លូវការ កាលពីម្សិលមិញនេះរួចមក មហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់ ប្រាកដជាដឹងហើយថា នរណាជាអ្នកជំនួសតំណែងគ្រូបង្វឹកថ្មីរបស់ Man Utd មួយនេះ។ សឹងតែ១០០% ទៅហើយដែលលោក Jose Mourinho នឹងក្លាយជាគ្រូបង្វឹកថ្មី គ្រាន់តែក្លិបមិនទាន់ប្រកាសជាផ្លូវការតែប៉ុណ្ណោះ។

អតីតគ្រូបង្វឹករបស់ FC Porto, Chelsea, Inter Milan និង Real Madrid រូបនេះនឹងមកជំនួសតំណែងលោក Louis Van Gaal ដែលត្រូវបានបញ្ឈប់កាលពីថ្មីៗនេះ ហើយលោក Jose Mourinho ក៏គ្រោងនឹងនាំយកកីឡាករល្អៗ មកលេងនៅ Man Utd ផងដែរ។ 

ជាក់ស្តែងកីឡាករ Zlatan Ibrahimovic អាចជាកីឡាករដំបូងគេដែលលោក Jose Mourinho នាំមកលេងឲ្យ ក្លិបបិសាចក្រហម Manchester United។ ដូចដែលបានដឹងមកហើយថា Ibrahimovic គឺមិនទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីកុងត្រារបស់គេនៅក្លិប Paris St. Germain របស់បារាំង ត្រូវបានបញ្ចប់ក្នុងរដូវកាលនេះ។

កីឡាករដែលមានវ័យ ៣៤ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា បានចុះកុងត្រាជាមួយ Man Utd រយៈពេល ១ឆ្នាំរួចរាល់ហើយ ហើយព័ត៌មានមួយនេះអាចនឹងត្រូវបានប្រកាសក្នុងរយៈពេល ៤៨ម៉ោងទៀត។

ចំនែក Mourinho វិញចង់ចាប់ផ្តើមការងារក្នុងនាមជាគ្រូបង្វឹកថ្មី នាពេលឆាប់ៗនេះ ដូច្នេះគាត់នឹងអាចចាប់ផ្តើមសកម្មភាពកំណត់ទិសដៅ នៃការដោះដូរកីឡាករមួយចំនួន មុននឹងទីផ្សារទិញ-លក់កីឡាករចាប់ផ្តើម។

ដូច្នេះ ក្លិបបិសាចក្រហម Manchester United នឹងត្រូវចំណាយទុនច្រើនឲ្យ Mourinho ដើម្បីឲ្យលោកដឹកនាំក្លិបក្លាយជាជើងឯកសាជាថ្មី៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Zlatan Ibrahimovic អាចក្លាយជា កីឡាករទីមួួយដែល Jose Mourinho នាំយកមកលេងនៅ Man Utd

Zlatan Ibrahimovic អាចក្លាយជា កីឡាករទីមួួយដែល Jose Mourinho នាំយកមកលេងនៅ Man Utd

Zlatan Ibrahimovic អាចក្លាយជា កីឡាករទីមួួយដែល Jose Mourinho នាំយកមកលេងនៅ Man Utd

Zlatan Ibrahimovic អាចក្លាយជា កីឡាករទីមួួយដែល Jose Mourinho នាំយកមកលេងនៅ Man Utd

  • Zlatan Ibrahimovic អាចក្លាយជា កីឡាករទីមួួយដែល Jose Mourinho នាំយកមកលេងនៅ Man Utd已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា