​តើ​នរណា​ខ្លះ​ដែល​មិន​អាច​ញ៉ាំ​ធុរេន​បាន​?

​តើ​នរណា​ខ្លះ​ដែល​មិន​អាច​ញ៉ាំ​ធុរេន​បាន​?

​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​ធុរេន​នេះ​ខ្លាំងណាស់ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ខែ​នេះ​ក៏​ជា​ខែ​ដែល​សំបូ​ល​ទៅ​ដោយ​ធុរេន​ដែរ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​មិន​អាច​ពិសារ​បានឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​បាន​។ ដូចនេះ​តើ​នរណា​ខ្លះ​ដែល​មិន​អាច​ញ៉ាំ​បាន​នោះ​?

  1. ​អ្នក​ដែល​មាន​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម​គឺ​មិន​អាច​ញ៉ាំ​បាន​ឡើយ ព្រោះ​ប្រសិនជា​អ្នក​ពិសារ វា​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នកផ្ទុះ​បាន​បើ​ធ្ងន់ធ្ងរ ហើយ​វា​ក៏​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នកស្ទះ​បានដែរ ម្យ៉ាងទៀត​អ្នក​ដែល​មាន​ជំងឺ​ខ្យល់គ​ក៏​មិន​អាច​ញ៉ាំ​បានដែរ​។​
  2. ​អ្នក​ដែល​មាន​ជំងឺ​ក្រលៀន និង​បេះដូង​គឺ​មិន​អាច​ពិសារ​បានឡើយ ព្រោះ​នៅក្នុង​ធុរេន​នេះមាន​ប៉ូតា​ស្យូម​ខ្ពស់​ណាស់​។​
  3. ​អ្នក​ដែល​មាន​ជំងឺ​ស្បែក រលាក​បំពង់ក និង​ជំងឺហឺត​គឺ​មិន​ស័ក្តិសម​ក្នុងកា​រញ៉ាំ​ផ្លែ​ធុរេន​នេះឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ង​រក្រោ​យ​ពេល​ដែល​ពិសារ​រួច​។​
  4. ​អ្នក​ដែល​ឆាប់​មាន​អាការៈ​ក្តៅ​ក្នុង ផ្តាសាយ ឈឺ​បំពង់ក និង​ក្អក​ក៏​មិន​អាច​ញ៉ាំ​បាន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​ជំងឺ​អ្នកកាន់តែ​ធ្ងន់​ជាង​មុន​ទៅ​ទៀត​ដែល​ពិបាក​ក្នុង​ការព្យាបាល​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។