ខ្វះ​ជាតិ​កាល់ស្យូម ក្រៅពី​នាំ​ឲ្យ​ពុក​ឆ្អឹង មាន​អ្វី​ខ្លះទៀត​?

ខ្វះ​ជាតិ​កាល់ស្យូម ក្រៅពី​នាំ​ឲ្យ​ពុក​ឆ្អឹង មាន​អ្វី​ខ្លះទៀត​?

​ក្រៅ​ពី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ កាល់ស្យូម ក៏​ជា​សារធាតុ​ដ៏​សំខាន់ សម្រាប់​រឿង​ជាច្រើន​ទៀត​ផង​ដែរ​។ ជីវជាតិ​មួយ​នេះ សំខាន់​សម្រាប់​សុខភាព​ក្រចក ធ្មេញ សាច់ដុំ និង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​តាម​មាត់ មិនមែន​តែងតែមាន​សារៈសំខាន់ ដើម្បី​ប្រាកដថា អ្នកទទួលបាន​ជីវជាតិ​មួយ​នេះ គ្រប់គ្រាន់​ជាប្រចាំ​ឡើយ​។ មាន​អាហារ​ច្រើនណាស់ ដែល​សម្បូរ​ជាតិ​កាល់ស្យូម​។ ប៉ុន្តែ មុន​ពេល​អ្នក​ដឹង​អំពី​រឿងនេះ ខ្ញុំ​សូម​ណែនាំ​អំពី​ផលវិបាក ក៏ដូចជា​បញ្ហា​មួយចំនួន ដែល​បណ្តាល​មកពី ការ​ញ៉ាំ​ជាតិ​កាលស្យូម មិន​គ្រប់គ្រាន់​សិន​។​

ជំងឺ​ពុក​ឆ្អឹង​
ជំងឺ​នេះ​អាច​ប្រឈម​ខ្ពស់ នឹង​ការ​បាក់ឆ្អឹង ទោះបីជា​ការ​ដួល​ធម្មតាៗ​ក៏ដោយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យក​ល្អ អ្នក​គួរតែ​ញ៉ាំ​អាហារ សម្បូរ​ជាតិ​កាល់ស្យូម និង​ហាត់ប្រាណ​ជា​ទៀងទាត់​។

ពុក​ធ្មេញ​
អ្នក​ប្រហែលជា​មិន​មាន​ទំនុកចិត្ត ក្នុងការ​ញញឹម​ទៀត​ទេ បើសិន​ជា​អ្នក​ខ្វះ ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ ព្រោះ​ថា​វា​បញ្ចេញ​រោគសញ្ញា តាមរយៈ​បញ្ហា​ពុក​ធ្មេញ​។ បើសិន​ជា​អ្នក ចង់​រក្សា​ស្នាមញញឹម​ជាប់​នោះ ចូរ​ប្រាកដថា អ្នក​បាន​ទទួលទាន​ជាតិ​កាល់ស្យូម គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​ហើយ​។

ក្រចក​ទៅជា​ផុយ​
ការបន្ថែម​អាហារ សម្បូរ​ជាតិ​កាល់ស្យូម​រាល់ថ្ងៃ មាន​សារៈសំខាន់​ណាស់ បើសិន​ជា​អ្នក​ចង់​បញ្ចប់​បញ្ហា​ប្រេះ ឬ​ពុកផុយ​ក្រចក ព្រោះ​ក្រចក ក៏​ជា​សរីរាង្គ​ត្រូវការ​ជាតិ​កាល់ស្យូម​ដូច​ឆ្អឹង​ដែរ​។

មិន​អាច​គេង​លក់​ស្រួល​
តើ​អ្នក​ជា​ទេ​ថា អ្នក​អាច​នឹង​មាន​បញ្ហា​គេង​មិន​លក់ បើសិនជា​ញ៉ាំ​អាហារ មាន​ជាតិ​កាល់ស្យូ​មិន​បាន​គ្រប់គ្រាន់​។

រមួល​ក្រពើ​
រឿង​នេះ​កើតឡើង ជាពិសេស បើសិន​ជា​អ្នក​ចូលចិត្ត​រត់​តិចៗ​ហាត់ប្រាណ ហែល​ទឹក ឬ​ជិះ​កង់​។ តើ​អ្នក​មាន​ដឹង​ទេ​ថា កង្វះ​ជាតិ​កាល់ស្យូម អាច​ធ្វើឲ្យ​សាច់ដុំ ងាយ​នឹង​រមួល​ខ្លាំងណាស់​។ សាច់ដុំ ក៏​អាច​នឹង​មាន​អារម្មណ៍​ថា​នឿយហត់ និងរ​មាស់​ដែរ​។

អស់កម្លាំង​
តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អស់កម្លាំង​គ្រប់ពេល​ដែរ​ទេ​? ដូច្នេះ អ្នក​ប្រហែលជា​ត្រូវការ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ឲ្យបាន​ច្រើន​បន្តិច​ហើយ​។ គេ​និយាយថា អ្នក​ដែល​ខ្វះ​ជាតិ​កាល់ស្យូម គឺ​ងាយ​នឹង​អស់កម្លាំង​ខ្លាំងណាស់​។ បើសិន​ជា​អ្នក ជា​មនុស្ស​មរ​មា​ញឹក​នឹង​ការងារ ចូរ​ព្យាយាម​ធ្វើយ៉ាងណា​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ឲ្យបាន​ច្រើន​បន្តិច​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។