ផ្លែ​ឈើ​ដែល​អាច​ជួយ​ដោះស្រាយ បញ្ហា​រលាក​សន្លាក់​ហ្គោដ​បាន​

ផ្លែ​ឈើ​ដែល​អាច​ជួយ​ដោះស្រាយ បញ្ហា​រលាក​សន្លាក់​ហ្គោដ​បាន​

​ជំងឺ​រលាក​សន្លាក់​ហ្គោដ​កើតឡើង នៅពេលដែល​កម្រិត ជាតិ​អាស៊ីត​អ៊ុយ​រិក ក្នុង​ឈាម​ឡើង​ខ្ពស់​។ ហើយ​វា​ក៏​បង្កើតបាន​ជាគ្រី​សស្តាល់ ដូច​ម្ជុល​ក្នុង​សន្លាក់ និង​បង្ក​ការ​លាក​តែម្តង​។

​ប៉ុន្តែ មាន​ផ្លែឈើ​មួយចំនួន ដែល​អាច​គិត​ថា ជួយ​សម្រួល​ដល់​អាការៈ​ជំងឺ​នេះ​បាន​។ ការ​ញ៉ាំ​ផ្លែឈើ​ទាំងនេះ អាច​ជួយ​លុបបំបាត់ រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​យ៉ាង​ល្អ​។

ផ្លែ​ចេក​
ផ្លែ​ចេក សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជួយ​បំលែង​អាស៊ី​ត​អ៊ុយ​រិក ទៅ​ជា​សារធាតុ​រាវ​ផ្សេង​។ ដូច្នេះ វា​ក៏​ត្រូវ​បញ្ជូន​ទៅ​ក្នុង​តម្រង​នោម ដើម្បី​ច្រោះ​ចោល​ទៅ​ជា​ទឹកនោម​ដែរ​។

ផ្លែ​បឺរី​
ផ្លែ​បឺរី ត្រូវបាន​គេ​ស្គាល់​ថា មាន​សមាសធាតុ​ជា​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​ជួយ​ព្យាបាល រោគសញ្ញា​ទាក់ទង​នឹង​ជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​។ បឺរី​ដែល​អាច​បន្ថយ​ការ​រលាក និង​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ហ្គោដ​នោះ ភាគច្រើន គឺ​បឺ​រី​ពណ៌​ខ្មៅ​។

ផ្លែឈើ​ជូរៗ​
ផ្លែឈើ​ជូរៗ ត្រូវបាន​គេ​ចាត់ទុកថា ជា​អាហារ​ដែល​ស្ថិតក្នុង ការខ្វែងគំនិត​គ្នា​នៅឡើយ សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោដ​បែប​ធម្មជាតិ​។ ប៉ុន្តែ នៅពេល​ពឹងផ្អែក​ទៅលើ​ផ្លែឈើ​ជូរ​នេះ អ្នក​ត្រូវ​តែ​ដឹង​អំពី​កម្រិត pH ក្នុង​ខ្លួន​ដែរ ព្រោះ​វីតាមីន C របស់​វា អាច​បន្ថយ​កម្រិត pH ក្នុង​ខ្លួន​បាន​។

ផ្លែឈើ​សំបូរ​ជាតិ​សរសៃ​
ផ្លែ​ពុទ្ធ្រា និង​ផ្លែ​សារី សុទ្ធតែ​សម្បូរ​ជាតិ​សរសៃ ជាពិសេស ការ​ញ៉ាំ​ទាំង​សម្បក​តែម្តង​។ ផ្លែ​សារី​ធំ​មួយ​ចំហៀង អាច​ផ្តល់​ជាតិ​សរសៃ​រហូតដល់ ៣ ក្រាម និង​ផែ​ពុទ្ធ្រា​ទំហំ​មធ្យម​ពីរ​គ្រាប់ មាន​ជាតិ​សរសៃ ២,៤ ក្រាម​ឯណោះ​។

អាហារ​មាន​ជាតិ Purine ទាប​
ចំនួន​របស់​អាស៊ីត​អ៊ុយ​រិក ត្រូវបាន​បង្កើតឡើង ក្នុងពេល​ដែល​ក្រពះ និង​ពោះវៀន​រំលាយ​អាហារ ដែល​មាន​ជាតិ Purine​។ ដូច្នេះហើយ ការជ្រើសរើស​ផ្លែឈើ​មាន​ជាតិ Purine ទាប គឺជា​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​មួយ បើសិន​ជា​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោដ​។ ផ្លែ​ឈើ​មាន​ជាតិ Purine ទាប​មានដូចជា ទំពាំងបាយជូ​រ ផ្លែ​ប៉ោម ផ្លែ​គី​វី និង​ក្រូច​។

ម្នា​ស់​
ផ្លែ​ម្នាស់​តែ​តែមួយ​មុខ មិន​ត្រូវបាន​ចាត់ទុក​ថា ជា​ការព្យាបាល​ដ៏​សមស្រប​មួយ សម្រាប់​ជំងឺ​រលាក​សន្លាក់​ហ្គោដ​នោះទេ​។ ប៉ុន្តែ បណ្តូល​របស់​ម្នាស់ មាន​សារធាតុ Bromelain ដែលជា​សារធាតុ​សកម្មភាព​មួយ អាច​កាត់បន្ថយ​ការ​រលាក​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។