វិធី​បំបាត់ ការ​សុបិន​អាក្រក់​យ៉ាង​អស្ចារ្យ (​មាន​ប្រសិទ្ធភាព​គ្រាន់បើ​)

វិធី​បំបាត់ ការ​សុបិន​អាក្រក់​យ៉ាង​អស្ចារ្យ (​មាន​ប្រសិទ្ធភាព​គ្រាន់បើ​)

​តើ​អ្នក​មាន​អារម្មណ៍​ថា ការ​គេង​របស់​អ្នក តែងតែ​រង​ការរំខាន ដោយ​សុបិន្ត​អា​ក្រក់ដែរ​ទេ​? មាន​រឿង​មួយ​ចំនួន​តូច ដែល​អ្នក​គួរតែ​ធ្វើ ដើម្បី​បំបាត់​បញ្ហា​សុបិន​អាក្រក់​នេះ​។ ជាមួយនឹង​វិធី​ងាយៗ​ខាងក្រោម​នេះ អ្នក​នឹង​មិន​អាច​ជួប​បញ្ហា​សុបិន​អាក្រក់​ទៀតឡើយ​។

ត្រូវ​ចាំ​ថា ត្រូវធ្វើ​អារម្មណ៍ឲ្យ​ស្ងប់​ជានិច្ច​
ការ​ដែល​មាន​អារម្មណ៍​ខឹង គឺជា​រឿង​មួយ​ធម្មតា​ទេ តែ​ការ​អារម្មណ៍​អវិជ្ជមាន​មួយ​នេះ ជាប់​រហូតដល់​ពេល​គេង អាច​នឹង​បង្ក​ជា​សុបិន​មិនល្អ ហើយ​ប៉ះពាល់​ដល់​ការ​គេង​ទៀត​។ ដូច្នេះ អ្វី​ដែល​សំខាន់​មុនពេល​ចូល​គេង ត្រូវធ្វើ​យ៉ាងណា ចំណាយ​ពេលវេលា​បន្ធូរ​អារម្មណ៍​សិន ជាមួយនឹង​ការសរសេរ អំពី​អារម្មណ៍​របស់​អ្នក​ក្នុង​សៀវភៅ ឬ​ជជែក​គ្នា​ជាមួយ​នរណាម្នាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ដើម​។

កុំ​ញ៉ាំ​អាហារ​ច្រើនៗ មុន​ពេល​គេង​
ការ​ញ៉ាំ​អាហារ​សម្រន់ មុន​ពេល​គេង អាច​ជួយ​ឲ្យគេ​ង​លក់បាន​លឿន​។ តែ​ការ​ញ៉ាំ​អាហារ​ច្រើនៗ ពិតជា​រឿង​មួយ​មិន​ល្អ​ឡើយ ព្រោះ​វា​អាច​បង្កើន​ការ​ប្រឈម​ខ្លាំង នឹង​សុបិន​អាក្រក់​។ រឿង​នេះ​កើតឡើង​ជាពិសេស នៅពេល​ក្រពេញ​ត្រូវការ​ពេល​យូរ ដើម្បី​រំលាយ​អាហារ​តែម្តង​។

បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
បើសិន​ជា​អ្នក ងាយ​នឹង​មាន​សុបិន្ត​អាក្រក់​មែន​នោះ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៅ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន អាច​ធ្វើឲ្យ​អ្នក​មាន​សុបិន​ចម្លែក ហើយក៏​មិន​អាច​ផ្តល់​ភាព​ស្រស់ស្រាយ​ឡើង​វិញ​នៅ​ពេល​ភ្ញាក់​ដែរ​។

កុំ​ស្រមៃ​ទៅលើ​រឿង​គួរឲ្យខ្លាច និង​ហិង្សា​
តើ​អ្នក​ចូល​ចិត្ត​មើល​រឿង ឬ​កម្មវិធី​ទូរទស្សន៍ មុនពេល​ចូល​គេង​ដែរ​ទេ​? បើសិន​ជា​ទម្លាប់​បែបនេះ ជួយ​អ្នក​គេង​លក់​ស្រួល​នោះ អឺចឹង​មិនបាច់​ផ្លាស់ប្តូ​រវាទេ​។ តែ​ត្រូវ​ចាំ​ថា ចូរ​ចៀសវាង​ការមើល​រឿង​ណា ដែល​គួរឲ្យខ្លាច ឬ​ហិង្សា បើសិន​ជា​អ្នក​ជា​មនុស្ស ងាយ​មាន​សុបិន្ត​អាក្រក់​។

ចៀសវាង​ការ​គេង​ផ្ងា​
បើសិន​ជា​អ្នក ច្រើន​តែ​សុបិន​អាក្រក់​នោះ ការ​គេង​ផ្ងារ គួរតែ​ជា​រឿង​ត្រូវ​ចៀសវាង​។ អ្នកជំនាញ​និយាយថា ការ​គេង​បែបនេះ អាច​ជំរុញ​ឲ្យមាន​បញ្ហា​ខ្មោចសង្ក​ត់​បាន​។ ដូច្នេះ ស្តាប់ទៅ ទំនង​គួរឲ្យខ្លាច និង​ត្រូវ​ការផ្លាស់ប្តូរ​ជំហរ​នៃ​ការ​គេង​វិញ​។

ផ្តល់​ក្លិនក្រអូប​ដល់​បន្ទប់​គេង​
តាម​ការសិក្សា​មួយ​ចំនួន​បានឲ្យដឹងថា អ្វី​ដែល​ផ្តល់​ក្លិន​ក្រអូប អាច​ជំរុញ​ដល់​ការ​គេង​សុបិន្ត​ល្អ​។ ហេតុដូច្នេះ​ហើយ យក​ល្អ គួរតែ​ធ្វើ​យ៉ាងណា ឲ្យ​បន្ទប់គេង​អ្នក មាន​ក្លិនក្រអូប​ទៅ បើសិន​ជា​អ្នក​ងាយ​នឹង​មាន​សុបិន្ត​អាក្រក់​។ ចូរ​តុបតែង​បន្ទប់ ជាមួយនឹង​ផ្កា​ស្រស់ ឬ​ប្រេង​មាន​ក្លិន​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។