មុខងារ​​​​​​បង្កប់​​ ៥​យ៉ាង​​​របស់​ iPhone ​ធ្វើ​​ឲ្យ​​​អ្នក​កាន់​តែ​​​ងាយ​ស្រួល

​​​​ទូរសព្ទ​​​ iPhone ​របស់​លោក​អ្នក​ មាន​​មុខ​ងារ​បង្កប់​​​​​​​​ជា​ច្រើន ​​​​ដែល​គ្រប់​គ្នា​​មិន​សូវ​ចាប់​អារម្មណ៍ ​ដោយ​​មាន​សមត្ថភាព​​​​​ខុស​ៗ​គ្នា​​​ និង​​​ងាយ​ស្រួល​កំណត់​។ ​​ពេល​​នេះ​​ប្រិយមិត្ត​​​​​អាច​សាកល្បង​​តេស្ត​​មុខ​ងារ​បង្កប់​ ៥​​ខាង​ក្រោម​​ ​​ដែល​ពេញ​និយម​​ ​ជួយ​អ្នក​ប្រើ​ប្រាស់​​បាន​ច្រើន និង​​​​ជឿនលឿន ដូច​ជា​​​​​បន្ថែម​​កម្លាំង​​រំញ័រ​ ​​​និង​​បញ្ជា​​អេក្រង់​​​តាម​ចលនា​​ក្បាល​ជា​ដើម​។

 

មុខងារ​​​​​​បង្កប់​​ ៥​យ៉ាង​​​របស់​ iPhone ​ធ្វើ​​ឲ្យ​​​អ្នក​កាន់​តែ​​​ងាយ​ស្រួល

 

១. ​បង្កើត​សំឡេង​​​​​​​​​​​រំញ័រ​ថ្មី​

​​​​​​​​​​​​​​​​​សូម​ចូល​ទៅកាន់ Setting =>Sound=> Ringtone=> Vibration=> Create New Vibration
​បន្ទាប់​មក​​​​​អ្នក​ចង់​បាន​​រំញ័រ​​ប៉ុន្មាន​ដង​ ​​ឬ​​​យូរ​ប៉ុណ្ណា ​​​​អាច​​​ធ្វើ​តាម​ចំណង់​ចំណូលចិត្ត រួច​​ចុច​ Save និង​​ដាក់​ឈ្មោះ​​​​​ជា​ការ​ស្រេច។

 

២. ​វាយ​​​ពាក្យ​កាត់​

សូម​ចូល​​ទៅកាន់ Setting=> General=> Keyboard=>Text Replacement រួច​ចុច​សញ្ញា​​បូក (+) នៅ​ខាង​លើ​ស្ដាំដៃ ដើម្បី​បន្ថែម​​ពាក្យ​​កាត់​ថ្មី។ ​បន្ទាប់មក​​​​​កូឡោន​ Phrase សូម​​សរសេរ​ពាក្យ​ពេញ និង​ Shortcut សរសេរ​ពាក្យ​កាត់។

 

៣. គ្រវីក្បាល​​ បញ្ជា​អេក្រង់

​​​​​​​​​តើ​​​​ប្រិយមិត្ត​​ធ្លាប់​ដឹង​​ថា​​​ ​ចលនា​ក្បាល​​របស់អ្នក​​​អាច​​​​បញ្ជា​​អេក្រង់​​ iPhone បាន​ទេ? បើ​ពុំ​ទាន់​ដឹង​តោះ​តេស្ដ​ទាំង​អស់​គ្នា ដោយ​ចូល​ទៅកាន់​ Setting => General=>Accessibility=> ​បើក​ Switch Control=> Switches=> Add New Switch =>Camera => រួច​​ជ្រើស​រើស​​​​​ពាក្យ​ចង់​គ្រវីក្បាល​ទៅ​ស្ដាំ​ ឬ​ទៅឆ្វេង​​ សម្រាប់​ធ្វើអ្វី​មួយ​​ មើល​​​​​ខាង​ក្រោម​ពាក្យ​នោះ​​។​ ​បើ​បាន​​​ជោគជ័យ​​ ​វា​នឹង​លោត​របា​ពណ៌​ខៀវ​ជុំវិញ​អេក្រង់ ​ដែល​បញ្ជាក់​ថា​​កាមេរ៉ា​បាន​ស្គាល់​​មុខ​របស់​អ្នក។​​

 

៤.​ លាក់​កម្មវិធី App

សូម​ចូល​ទៅកាន់ Setting =>General=> Restriction =>Enable Restriction => វាយ​​លេខ​សម្ងាត់ ២ដង​ => សូម​ចុច​បិទ​​ app ណា​ដែល​ចង់​លាក់​ជា​ការ​ស្រេច។

 

៥. បើក​ភ្លើង​ពេល​​​ទូរសព្ទ​រោទិ៍

សូម​ចូល​ទៅកាន់​ General=>Setting=> Accessibility=> ​ចុច​បើក LED Flash for Alerts​

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Businessinsider

​​​​​