​តើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ញ៉ាំ​ផ្លែឈើ​អ្វីខ្លះ​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ញ៉ាំ​ផ្លែឈើ​អ្វីខ្លះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​ត្រឹម​តែ​ត្រូវ​ប្រយ័ត្ន​ពី​អាហារ​នោះទេ ផ្លែឈើ​ក៏​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ដែរ​ពេល​ដែល​អ្នក​ញ៉ាំ​។ ដូចនេះ​តើ​មាន​ផ្លែឈើ​អ្វី​ដែល​អ្នក​មិន​អាច​ពិសារ​បាន​នោះ​?

​ផ្លែ​គូ​លេន​
ប្រសិន​ជា​អ្នក​ញ៉ាំ​ផ្លែឈើ​នេះ​ច្រើន វា​អាច​ធ្វើឲ្យ​អ្នកលើស​ជាតិ​ស្ករ​ក្នុង​រាងកាយ ដែល​អាច​ធ្វើឲ្យ​អ្នក​ពិបាក​សម្រាលកូន ដូចនេះ​អ្នក​មិន​ត្រូវ​ពិសារ​ហួស​ពី​២០០​ក្រាម​ឡើយ​។​

ផ្លែ​ឳ​ឡឹ​ក​
អ្នក​មិន​អាច​ញ៉ាំ​ឳ​ឡឹ​ក​មួយ​ថ្ងៃ​លើសពី​២​បន្ទះ​ឡើយ ហើយ​មិន​អាច​ពិសារ​មុន និង​ក្រោយ​បាយ​នោះ​ទេ ជាពិសេស​គឺ​ឳ​ឡឹ​ក​ដែល​ត្រជាក់​។​

ផ្លែ​មៀន​
នៅពេល​ដែល​អ្នក​ពិសារ​ផ្លែ​មៀន​នេះ​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​មាន​អាការៈ​ក្តៅ​ក្នុងបាន ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ ធ្លាក់ឈាម បើ​ធ្ងន់ធ្ងរ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​រ​លូតកូន ឬ​កើតមុន​ខែ​ក៏មានដែរ​។​

ផ្លែ​ម្នាស់​
ប្រសិន​ជា​អ្នក​ប្រតិកម្ម​ជា​មួយ​ម្នា​ស់ អ្នក​មិនគួរ​ញ៉ាំ​ឡើយ ហើយ​ក្រោយពេល​ដែល​អ្នក​ពិសារ​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​អ្នកក្តៅ​ក្នុង​ដូចគ្នា​។​

ផ្លែ​ល្ហុង​
ប្រសិន​ជា​អ្នក​ញ៉ាំ​ល្ហុង​ខ្ចី វា​អាច​ធ្វើឲ្យ​អ្នក​រលូត​កូនបាន ប៉ុន្តែ​អ្នក​អាច​ញ៉ាំ​ល្ហុង​ទុំ​បាន ប៉ុន្តែ​មិន​ត្រូវ​ពិសារ​ច្រើន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក និង​កូន​ដូចគ្នា​៕


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។