មេ​អត់​មេត្តា​…

ក្លើ​២​នាក់​ធ្វើការ​នៅ​ស្ថាប័ន​ផ្សេង​គ្នា ។ ចៃដន្យ​បាន​ជួប​គ្នា​នៅ​ហាង​គ្រឿងក្លែម​មួយ​នៅ​ជិត​ផ្សារ​ទួល​សង្កែ ។ ពួក​គេ​ទាំង​២​នាក់​រួម​តុ​តែ​មួយ ។ មិន​ទាន់​ហៅ​ម្ហូប​អី​មក​ទេ​...​ក៏​មិន​ទាន់​កុំម៉ង់​ស្រា​ផឹក​ដែរ ។ អ្នក​រត់​តុ​ដើរមក​ដល់​សួរ ៖
-​ពូ​ពិសា​អី​ដែរ ?
បុរស​ម្នាក់​ដែល​មក​អង្គុយ​មុនគេ និយាយ​បណ្តើរ​ចង្អុល​បណ្តើ​រថា
-​យក​ស្រាថ្នាំ​ត្រាំ​ស្វា​មួយ​ស្រីុ ជើងមាន់​អាំង​មួយ​ចាន យក​ប៉ុណ្ណឹង​សិន​បាន​ហើយ​...​ចាំ​នឹកឃើញ​កុំម៉ង់​ទៀត ។
ឮ​កុំម៉ង់​បែប​នេះ ក្លើ​ម្នាក់​ទៀត​សួរ​ភ្លាម
-​ស្អី ! អ្ហែង​ធ្លាក់ខ្លួន​មក​ផឹកស្រា​ត្រាំ​...​ពី​មុន​អញ​ឃើញ​អ្ហែង​ផឹក​សុទ្ធតែ​ស្រា​បៀរ ជួនកាល​វី​ស្គី​...
-​អ្ហែង​ដឹង​ទេ​...​កាលពីមុន​វា​ផ្សេង​...​ពេល​នេះ​វា​ផ្សឹ​ង​...​ផ្សឹ​ង​នោះ​វា​ជាង​មួយ​ឆ្នាំ​ហើយ​...​អញ​មានការ​ងារ​អី​ធ្វើ​...​តាំងពី​ចៅហ្វាយ​ថ្មី​មក​កាន់​ដំណែង​...​អញ​គ្មាន​ការងារ​ទេ​...​អ្វី​ៗ​ចៅហ្វាយ​ប្រមូល​ទាំងអស់ ។ បើ​បាន​ដាក់​ឱ្យ​ដេញថ្លៃ អញ​បាន​ត្រួតពិនិត្យ​ខ្លះ​...​ខ្វះ​អី​ស្រា​បៀរ​...​វី​ស្គី​...​តែ​ចៅហ្វាយ​ថ្មី​ឈប់​ដេញថ្លៃ​...​ឱ្យ​ក្រុមហ៊ុន​មួយ​ៗ​ម៉ៅ​ការ​ដាច់​ទៅ​ហើយ សុទ្ធតែ​គ្នា​គាត់​...​អញ​មាន​សិទ្ធិ​អី​...​ស្អី​ៗ​គេ​ឡើង​ទៅ​ចៅហ្វាយ​ទាំងអស់​...​តែ​មុខ​គេ​អត់​មើល​ផង !
អ្ហែង​ដឹង​ទេ ! ចៅហ្វាយ​មុន​អញ​បាន​រស់​គ្រាន់បើ​...​គាត់​ចេះ​ប្រើ​...​ចេះ​ប្រគល់​ការងារ​ឱ្យ​...​ជួនកាល​ហុច​លិច ហុច​កើត​...​សើម​ខ្លះ​ដែរ​...​តែ​ចៅហ្វាយ​នេះ ចោលលុយ​តែ​ម្រ៉​ង ! មិនមែន​មាន​តែ​អញ​ទេ​ជា​មន្ត្រី​ជំនាញ មាន​អា​ជំនាញ​មួយ​កំ​ភ្លូ​សទៀត​...​ស្ពឹក​មុខ​ដូច​អញ​ដែរ​...​នុះ ! ម៉ូតូ​អញ​...​អា​ស៊ែ​រី​2015 អញ​លក់​មក​ទិញ​អា​សង់​កូរ៉េ​វិញ ។ ឃើញ​ប៉ុណ្ណឹង​អ្ហែង​ដឹង​ហើយ​...​ទៅ ! ផឹក​ដូច​គ្នា​ទៅ​បាន​ហើយ​...​កុំ​សាញ​...​កុំ​សួរ !
ចំណែក​ក្លើ​រួម​តុ​បាន​ឆ្លើយ​វិញ​យ៉ាង​សុភាព​ថា
-​មេ​អ្ហែង​ពិតជា​អត់​មេត្តា​មែន !
                 អា​ឡេវ