លោក​អូ​បា​ម៉ាចំណាយ​៦​ដុល្លារ ទទួលទានអាហារតាមចិញ្ចើមផ្លូវ

ជា​ជាង​ពិធីជប់លៀង​ផ្លូវការ​មួយ ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀតពេល​សម្រាក​ម៉ោង​ស្រស់ស្រូប​អាហារ​ចូល​ក្នុង​ភោជនីយដ្ឋាន​តូច​មួយ ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៃ​ក្រុង​ហាណូយ​ដោយ​លោក​ពិសារ BUN CHA ជា​ស៊ុប​ប្រពៃណី​មួយ​របស់​វៀតណាម ។

នា​យប់​ថ្ងៃ​ទី​២៣ ឧសភា ពេល​បញ្ចប់​ថ្ងៃ​ទី​មួយ​នៃ​ទស្សនកិច្ច​របស់​លោកតា​មរយៈ​ការ​ប្រកាស​ពី​ការ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​លើ​ការ​លក់​អាវុធ​ឱ្យ​វៀតណាម ប្រធានាធិបតី​អា​មេ​រិ​កបាន​ចូល​ក្នុង​ភោជនីយដ្ឋាន BUN CHA HUONG  LIEN ក្រោម​កិច្ច​ការពារ​យ៉ាង​រឹង​មាំ​របស់​ភ្នាក់ងារ​សន្តិសុខ ។

លោក​ចូល​អង្គុយ​នៅ​តុ​តូច​មួយ​កណ្តាលចំណោម​ភ្ញៀវ​ក្នុងស្រុក រួម​ជាមួយ​លោក ANTHONY BOURDAIN អ្នកឯកទេស​ខាង​អាហារ​របស់​ទូរទស្សន៍ CNN ។

លើ​បណ្តាញ​សង្គម លោក BOURDAIN បាន​ធ្វើ​អត្ថាធិប្បាយ​ពី​ប្រធានាធិបតី​ដែល​ចេះ​កាន់​ចង្កឹះ ហើយ​ផ្សាយ​រូបភាព​លោក​អូ​បា​ម៉ា អង្គុយ​នៅ​តុ​មួយ​ដែល​មាន BUN CHA ជា​ស៊ុប​សាច់​ជ្រូក​មួយ​ចាន​នៅ​មុខ​លោក ។ លោក​រៀបរាប់​ការ​ហូប​ស៊ុប BUN CHA មួយ​ពេល​ជាមួយ​ប្រធានាធិបតី​អស់ប្រាក់​តែ​៦​ដុល្លារ ហើយ​លោក​ដោះស្រាយ​ការ​ផ្តល់​ប្រាក់​បន្ថែម ។

បទ​សម្ភាសន៍​របស់​លោក​អូ​បា​ម៉ា ក្នុង​ភោជនីយដ្ឋាន​នេះ​ត្រូវ​ចាក់​ផ្សាយ​រហូត​ដល់​ខែកញ្ញា ក្នុង​ក្រប​ខណ្ឌ​កម្មវិធី​ផ្សាយ​ពី​អាហារ​មួយ​របស់​លោក BOURDAIN ៕