អគ្គិភ័យ​មួយ​ បាន​ឆាបឆេះ​រោង​ម៉ាស៊ីន​ភ្លើង​គីឡូ​ដុត​អុស​ ស្ទើរ​ទាំងស្រុង​

អគ្គិភ័យ​មួយ​ បាន​ឆាបឆេះ​រោង​ម៉ាស៊ីន​ភ្លើង​គីឡូ​ដុត​អុស​ ស្ទើរ​ទាំងស្រុង​

ឧត្តរមានជ័យ ៖ មាន​ករណី​អគ្គិភ័យ​មួយ​ បាន​ឆាបឆេះ​រោង​ម៉ាស៊ីន​ភ្លើង​គីឡូ​ដុត​អុស ឯកជន​ចែក​ចាយ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​ឆាបឆេះ កាលពី​វេលា​ម៉ោង​១០​ និង​៣៥​នាទី ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងកើត​ផ្សារ​ត្រពាំង​ប្រាសាទ ក្នុង​ភូមិ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុនដំបូង​ពួកគាត់​បាន​ឃើញ​អណ្ដាតភ្លើង ​និង​ផ្សែង​ខ្មួលខ្មាញ់​ឆេះ​ឡើងលើ ចេញពី​ចំណុច​ទីតាំង​រោង​ម៉ាស៊ីន​អគ្គិសនី​កើតហេតុ​ខាងលើ ក៏បាន​នាំគ្នា​ស្រែក​ឆោឡោ​ឡើង ​និង​នាំគ្នា​រត់​ដងទឹក​ពន្លត់​ មាន​ទាំង​អាជីវក​ដឹក​ទឹក​លក់​ ក៏បាន​ជួយ​ដឹក​ទឹក​មក​ជួយ​ពន្លត់​ផង​ដែរ ព្រមទាំង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ក្នុងស្រុក​។

ម្ចាស់​អាជីវកម្ម​អគ្គិសនី​ខាងលើ​ឈ្មោះ កង ឈី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ លួន ហៀ​ង អាយុ​៥០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជា​រៀងរាល់ថ្ងៃ​កម្មករ​របស់​គាត់​ បាន​យក​អុស​ទៅ​បោះ​បញ្ចូល​ក្នុង​ឡ​ ដើម្បី​យក​ថាមពល​ភ្លើង​ទៅ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង ដល់ពេល​កើតហេតុ​នេះ​ កម្មករ​របស់​គាត់​ បាន​បោះ​អុស​ចូល​ជា​ធម្មតា​ដូច​សព្វដង ពេល​បោះ​ចូល​ហើយ​ ក៏បាន​ដើរ​ទៅ​សម្រាក​ក្នុង​រោង​ផ្សេង​មួយទៀត​ ដោយ​មិន​ដឹង​ថា ​ឡ​ដុត​អុស​នោះ​ធ្លុះ​ចេញ​អណ្ដាតភ្លើង​មក​ក្រៅ​នោះ​ទេ ហើយ​ពេល​ភ្លើង​កំពុង​ឆាបឆេះ​ក៏​ពួក​គាត់​មិន​ដឹង​ដែរ ដោយសារ​ថ្លង់​ និង​សំឡេង​ម៉ាស៊ីន ​រហូត​ទាល់​តែ​មាន​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​ ចូល​មក​ប្រាប់​ ទើប​នាំគ្នា​ពន្លត់​។

បន្ទាប់ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវក​រដឹក​ទឹក​លក់​តា​រ៉ឺម៉ក​ និង​រថយន្ត​តូចៗ​កំពុង​នាំគ្នា​ជួយ​យ៉ាង​អស់ពី​សមត្ថភាព រួម​ទាំង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ក្នុងស្រុក​ផង​នោះ ក៏​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​អធិការ​នគរបាល​ស្រុក​អន្លង់វែង ​មក​ជួយ​ពន្លត់​ផង​ដែរ ទើប​ភ្លើង​រលត់​ជា​ស្ថាពរ ហើយ​មិន​មាន​រាលដាល​ទៅផ្ទះ​អ្នក​ផ្សេងៗ​នោះ​ទេ ដែល​នៅ​ក្បែរ​នោះ​ឡើយ ប៉ុន្តែ​រោង​អគ្គិសនី ​ត្រូវ​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​៕