អ្នក​លេង​ Facebook មាន​ការ​ខឹង​សម្បារ​ជាមួយ​នឹង​គូ​ស្នេហ៍​ដែល​សរសេរ​​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត

កាល​ពី​ពេល​ថ្មីៗ​នេះ​រូបភាព​មួយ​សន្លឹក​​ដែល​បង្ហាញ​អំពី​ជញ្ជាំង​ប្រាសាទ​​អង្គរ​វត្ត​ត្រូវ​បាន​​ជន​អគតិ​សរសេរ​ និង​គូស​វាស​លេង ​ត្រូវ​បាន​បង្ហោះ​ចូលទៅ​ក្នុង​បណ្ដាញ​សង្គម Facebook ហើយ​ត្រូវ​បាន​អ្នក​លេង​ Facebook ជា​ច្រើន​​មិន​ពេញ​ចិត្ត នឹង​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។

អក្សរ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​នោះ​ត្រូវ​បាន​គេ​ប៉ានស្មាន​ថា​ អាច​ជា​គូស្នេហ៍ សរសេរ​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​ ដោយ​នៅ​ក្នុង​នោះ​គេ​បាន​ឃើញ​អក្សរ​ជា​ភាសា​អង់គ្លេស​សរសេរ​ថា ” I LOVE YOU” ជាមួយ​នឹង​រូប​បេះ​ដូង​ពី​ជាប់​គ្នា អម​ជាមួយ​នឹង​ឈ្មោះ​មនុស្ស​ពី​រនាក់​ជា​ភាសា​ខ្មែរ​ នៅ​ក្រោម​ប៉ុន្តែ​ហាក់​មាន​សភាព​ព្រាល​មើល​មិន​ច្បាស់។

ដោយ​សារ​តែ​បែប​នេះ​ហើយ​អ្នក​លេង​ Facebook ​មួយ​​បាន​ធ្វើ​ការ​បញ្ចេញ​មតិ​បែប​តិះដៀល​ទៅ​ដល់​ជន​អនាមិក​ដែល​សរសេរ​ “គ្មានខួរសោះធំៗអស់ហើយ” ហើយ​ក៏​មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​ថា​ ” ខ្វះ​កន្លែង​បញ្ជាក់​ចិត្ត​ស្មោះ​ណាស់​មែន​ទេ ” មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ នៅ​មាន​អ្នក​លេង​សង្គម​ Facebook ជា​ច្រើន​ក៏​បាន​ធ្វើ​ការ​ជេរ ក៏​ដូចជា​បញ្ចេញ​កំហឹង​តាម​រយៈ​ការ​បញ្ចេញ​មតិផង​ដែរ។

វា​ជា​រឿង​គួរ​ឲ្យ​​ខ្មាស់​អៀន​មួយ​ដែល​ ពី​មុន CAMBOMAG បានចុះ​ផ្សាយ​អំពី​ ដែល​បង្ហាញ​ថា​គាត់​ឲ្យ​តម្លៃ​ទៅ​លើ​បេតិកភ័ណ្ឌ​របស់​ខ្មែរ​​ ប៉ុន្តែ​​ងាក​មក​មើល​កូន​ខ្មែរ​​​​ដែល​សរសេរ​លើ​ជញ្ជាំង​​​រូប​នេះ ហាក់​មិន​ឲ្យ​តម្លៃ​ពី​បេតិកភ័ណ្ឌ​ជាតិ​របស់​ខ្លួន​ទៅ​វិញ៕

អត្ថបទ ៖ ជលស័យ
ប្រភពរូបភាព ៖ Facebook


  • អ្នក​លេង​ Facebook មាន​ការ​ខឹង​សម្បារ​ជាមួយ​នឹង​គូ​ស្នេហ៍​ដែល​សរសេរ​​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: