បើ​លោក​ រ៉ុង ឈុន​ ចាកចេញ បក្ស​ប្រជាជន​អាច​វេតូសមាជិក​គ.ជ.ប.ថ្មី

តំណាងរាស្ត្រម្នាក់បានលើកឡើងកាលពីម្សិលមិញថា រាល់ការតែងតាំងណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីជំនួសលោក រ៉ុង ឈុន ដែលត្រូវបានតែងតាំងដោយគណបក្សសង្គ្រោះជាតិ ដែលឥឡូវនេះប្រឈមសវនាការជំនុំជម្រះពីបទព្រហ្មទណ្ឌចំពោះ “ការប្រើអំពើហិង្សាដោយចេតនា” នឹងត្រូវអនុម័តយល់ព្រមដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាចក្រោមច្បាប់បច្ចុប្បន្ន។ លោក រ៉ុង ឈុន គឺជាអ្នកដែលត្រូវបានតែងតាំងមួយរូបក្នុងចំណោមអ្នកដែលត្រូវបានតែងតាំងបួនរូបរបស់គណបក្សសង្គ្រោះជាតិនៅក្នុង គ.ជ.ប. ក្រោមកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត១ឆ្នាំរបស់គណបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសជាថ្នូរនឹងកំណែទម្រង់បោះឆ្នោតស្ទើរទាំងស្រុង រួមទាំងការកែទម្រង់គ.ជ.ប.ផងដែរ។ ក្រោមកិច្ចព្រមព្រៀងនេះ គណបក្សនីមួយៗបានជ្រើសរើសសមាជិកបួនរូបក្នុងចំណោមសមាជិកក្រុមប្រឹក្សា៩រូបរបស់ គ.ជ.ប. កាលពីឆ្នាំមុន ដោយសមាជិកទី៩ត្រូវបានអនុម័តយល់ព្រមដោយគណបក្សទាំងពីរ។ ទោះជាយ៉ាងណា លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូប ត្រូវបានជូនដំណឹងកាលពីថ្ងៃពុធថា លោកនឹងត្រូវចូលរួមក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ទាក់ទិនការប្រើអំពើហិង្សាកាលពីឆ្នាំ២០១៤។ ច្បាប់របស់គ.ជ.ប.ចែងថា សមាជិកក្រុមប្រឹក្សាបាត់បង់តួនាទីរបស់ខ្លួនដោយស្វ័យប្រវត្តិប្រសិនបើពួកគេត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារនោះ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍កាលពីម្សិលមិញថា បើទោះជាគណបក្សប្រឆាំងមានសិទ្ធិជ្រើសរើសអ្នកជំនួសបើលោក រ៉ុង ឈុន ត្រូវចាកចេញពីគ.ជ.ប. ដោយសារតែសាលក្រមផ្ដន្ទាទោសក៏ដោយ ក៏គណបក្សកាន់អំណាចនឹងមានអំណាចវេតូពាក់ព័ន្ធជម្រើសនេះដែរ។ លោក សុន ឆ័យ បានមានប្រសាសន៍ថា “បើទោះជាលោក រ៉ុង ឈុន មានបញ្ហាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាមិនអាចតែងតាំងមនុស្សរបស់ខ្លួនមកជំនួសតួនាទីនេះដែរ វាអាចជាជម្រើសរបស់គណបក្សសង្គ្រោះជាតិ”។ លោកបានបន្ថែមថា “ប៉ុន្តែដូចលោកអ្នកដឹងហើយ សមាជិកគ.ជ.ប.ក៏ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភាដែរ គឺដោយសំឡេង៥០បូក១។ នេះជាចំនួនដែលយើងត្រូវទទួលបាន ហើយថា […]

The post បើ​លោក​ រ៉ុង ឈុន​ ចាកចេញ បក្ស​ប្រជាជន​អាច​វេតូសមាជិក​គ.ជ.ប.ថ្មី appeared first on The Cambodia Daily.