រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បីចេញមកជួបជុំតាមផ្លូវ​សម្រាប់​មោទនភាព​អ្នក​ស្រលាញ់​ភេទដូចគ្នា​​​​​​​

មនុស្សប្រហែល១០០នាក់នៅក្នុងក្រុមរ៉ឺម៉កម៉ូតូកង់បីដែលមានចងភ្ជាប់ដោយទង់ឥន្ទធនូ និងក្រុមមនុស្សផ្សេងៗនឹងនាំគ្នាចេញ មកជួបជុំនៅក្នុងរាជធានីភ្នំពេញនៅរសៀលថ្ងៃសៅរ៍សម្រាប់ការប្រណាំង ”Amazingly Fabulous Pride Tuk-Tuk Race” លើកទី៣ ជាការបង្ហាញអំពីការគាំទ្រដល់សហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា (LGBT) នៅកម្ពុជា។ ការប្រណាំងនេះគឺជាផ្នែកនៃការប្រារព្ធសប្តាហ៍មោទនភាពអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាប្រចាំឆ្នាំលើកទី១២ នៅក្នុងសប្តាហ៍ នេះ ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន មុនទិវាអន្តរជាតិប្រឆាំងការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ និងអ្នកស្រឡាញ់ទាំងពីរភេទដែលធ្វើឡើងកាលពីថ្ងៃអង្គារ។ ដោយដំបូងឡើយចាប់ផ្តើមជាព្រឹត្តិការណ៍ កើតឡើងតែម្តងចប់នៅក្នុងឆ្នាំ២០១២នោះ ការប្រណាំងនេះត្រូវបាននាំយកត្រឡប់មកវិញកាលពីឆ្នាំមុនដោយសារតែមានការគាំទ្រពីអាជីវករក្នុងស្រុកនៅក្នុងការជួយលើកកម្ពស់សង្គមអត់ឱនអ្នកស្រឡាញ់ភេទដូចគ្នាឲ្យកាន់តែទូលំទូលាយ នេះបើយោងតាមលោក ដេវីដ ហាន់ (David Hunt) ជាអ្នករៀបចំព្រឹត្តិការណ៍និងជាជនជាតិអង់គ្លេសដែលបានរស់នៅ និងធ្វើការជាគ្រូបង្រៀននៅក្នុងរាជធានីភ្នំពេញអស់រយៈពេល១០ឆ្នាំមកហើយ។ លោកបានថ្លែងថា “មនុស្សជាច្រើនពិតជាចងចាំព្រឹត្តិការណ៍ [ឆ្នាំមុន]។វាគឺជាព្រឹត្តិការណ៍ដែលគេឃើញគ្រប់ៗគ្នាដោយមានមនុស្សជាច្រើនថតរូប និងចូលរួម”។ លោក ដេវីដ ហាន់ បានលើកឡើងទៀតថា អ្នកចូលរួម ដែលមានសូម្បីតែអ្នករត់រ៉ឺម៉កកង់បីមួយចំនួនផង គឺភាគច្រើនជាមនុស្សស្រឡាញ់ភេទដូចគ្នា ដោយមានទាំងក្រុមកម្ពុជា និងក្រុមបរទេស។ លោកបានមានប្រសាសន៍ថា “យើងព្យាយាមដើម្បីធ្វើឲ្យប្រាកដថា វាមានភាពទូលំទូលាយតាមដែលអាចធ្វើទៅបាន”។ លោកបានបន្ថែមថា សេចក្តីណែនាំសម្រាប់ការប្រណាំងនេះដែលនឹងធ្វើឡើងក្នុងទម្រង់ជាល្បែងបន្ថែមអក្សរក្នុងក្រឡាជួរឈរនិងជួរដេក (Crossword Puzzle) គឺជាការបញ្ចូលគ្នានៃពាក្យខ្មែរ និងពាក្យអង់គ្លេស។ ព្រឹត្តិការណ៍របស់លោក ដេវីដ ហាន់ ក៏បានទាក់ទាញស្ត្រីជនជាតិកាណាដាដែលមកលេងប្រទេសកម្ពុជាម្នាក់ផងដែរ ដោយបើកឱកាសឲ្យនាងបានបង្ហាញអំពីទំនោរផ្លូវភេទរបស់ខ្លួនទៅកាន់គ្រួសាររបស់នាងកាលពីឆ្នាំមុន។ លោក ដេវីដ ហាន់ បានលើកឡើងថា “នាងបានផ្ញើអីុម៉េលប្រហែល៣សប្តាហ៍ក្រោយដោយនិយាយថា [ការប្រណាំងនេះ]លើកទឹកចិត្តឲ្យនាងចេញមកបង្ហាញដល់គ្រួសាររបស់នាងនៅកាណាដា ហើយនាងបានប្រាប់ថា ទទួលបានបទពិសោធន៍នោះនៅទីនេះ គឺនៅកម្ពុជា”។ លោក ដេវីដ ហាន់ ក៏ធ្លាប់រៀបចំការប្រណាំងរឺុម៉កម៉ូតូកង់បីស្រដៀងគ្នានេះសម្រាប់កុមារ និងគ្រួសារជាច្រើនឆ្នាំមកហើយផងដែរ ប៉ុន្តែបានផ្អាក ហើយមានដំណើរការឡើងវិញនៅពេលសហគមន៍ឥន្ទធនូកម្ពុជា (RoCK) ជាសហគមន៍ក្នុងស្រុកការពារសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នាដែលបង្កើតឡើងបន្ទាប់ពីមានព្រឹត្តិការណ៍សប្តាហ៍មោទនភាពក្នុងឆ្នាំ២០០៩មកទាក់ទងលោកកាលពី៤ឆ្នាំកន្លងទៅឲ្យជួយផ្សព្វផ្សាយព្រឹត្តិការណ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា។ ចាប់តាំងពីឆ្នាំមុនមក អាជីវកម្មដ៏ពេញនិយមរបស់អ្នកស្រឡាញ់ភេទដូចគ្នាដូចជា Blue Chilli និង Rambutan Resort ក៏ដូចជាហាងលក់សម្លៀកបំពាក់កម្ពុជា […]

The post រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បីចេញមកជួបជុំតាមផ្លូវ​សម្រាប់​មោទនភាព​អ្នក​ស្រលាញ់​ភេទដូចគ្នា​​​​​​​ appeared first on The Cambodia Daily.