អាជីវករ​ផ្សារ​កណ្តាល​ព្រួយ​បារម្ភជំុវិញ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​​

គម្រោងសាងសង់ផ្សារកណ្តាលឡើងវិញបានបង្កឲ្យកើតមានជាក្តីព្រួយបារម្ភ ក្នុងចំណោមអាជីវករដែលលក់ដូរនៅផ្សារនេះជាយូរមកហើយនិងដែលបានប្រមូលផ្តុំគ្នាកាលពីម្សិលមិញជុំវិញការបារម្ភថា ពួកគាត់នឹងក្លាយជាជនរងគ្រោះថ្មីបំផុតនៃគម្រោងអភិវឌ្ឍន៍ក្នុងក្រុងភ្នំពេញដែលកំពុងតែកើនឡើង។ បើទោះជាមានការធានាអះអាងរបស់ក្រុមមន្ត្រីថា នឹងមិនមានការពង្រីកផ្សារ បើមិនមានការយល់ព្រមពីអាជីវករក៏ដោយ ក៏អាជីករបានលើកឡើងកាលពីម្សិលមិញថា ពួកគាត់មានការបារម្ភថា ពួកគាត់នឹងត្រូវបង្ខំឱ្យចាកចេញ បន្ទាប់ពីឮសេក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអំពីគម្រោងសាងសង់អគារខ្ពស់ពីលើផ្សារនេះដែរ។ អ្នកស្រី សុខ លីម អាយុ៤២ឆ្នាំដែលលក់ល្ហុងនៅផ្សារនេះជិត២០ឆ្នាំមកហើយបាននិយាយថា “ខ្ញុំពិតជាត្រូវការផ្សារថ្មី ហើយសមរម្យ ប៉ុន្តែខ្ញុំមិនទុកចិត្តពួកគេទេ។ យើងបារម្ភថា បន្ទាប់ពីការសាងសង់ ៤ ឬ ៥ ឬ១៨ជាន់…ពួកគេនឹងអនុញ្ញាតឱ្យយើងលក់តែ៥ឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់មក ពួកគេនឹងបណ្តេញយើងចេញមិនខាន”។ ហើយបើទោះជាក្រុមមន្ត្រីរដ្ឋាភិបាលបានធានាអះអាងប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញថា អាជីវករនឹងត្រូវផ្តល់កម្មសិទ្ធិសម្រាប់តូបរបស់ពួកគាត់ក៏ដោយ ក៏អ្នកស្រី សុខ លីម បារម្ភថា ទីបំផុតពួកគាត់នឹងត្រូវបោកប្រាស់ដែរ។ អ្នកស្រីបាននិយាយថា “យើងបារម្ភថា យើងគ្រាន់តែមានកម្មសិទ្ធិប៉ុណ្ណោះ ហើយវិនិយោគិននឹងកាន់កាប់ផ្សារនេះក្រោមកម្មសិទ្ធិរបស់ពួកគេ”។ អ្នកស្រីបានបន្ថែមថា តាមការប៉ាន់ស្មានរបស់អ្នកស្រី អាជីវករ៨០ភាគរយមិនគាំទ្រគំនិតនៃការអភិវឌ្ឍអគារច្រើនជាន់ទេ ប៉ុន្តែគ្រាន់តែចង់ឱ្យជួសជុលផ្សារដែលមានស្រាប់នេះដោយការចំណាយរួមគ្នារបស់អាជីវករតែប៉ុណ្ណោះ។ អ្នកស្រីលើកឡើងថា “យើងស្នើឱ្យពួកគេធ្វើដូចផ្សារចាស់អ៊ីចឹង។ ការធ្វើដំបូលរួម និងឱ្យម្ចាស់តូបចំណាយសម្រាប់ការជួសជុលតូបរបស់ខ្លួន”។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា […]

The post អាជីវករ​ផ្សារ​កណ្តាល​ព្រួយ​បារម្ភជំុវិញ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​​ appeared first on The Cambodia Daily.