រដ្ឋាភិបាល​រៀបចំ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​ណូរូ​ដើម្បី​ជួប​ជន​ភៀសខ្លួន

ក្រសួងមហាផ្ទៃបានធ្វើផែនការសាកល្បងដើម្បីបញ្ជូនគណៈប្រតិភូបីរូបទៅប្រទេសកោះណូរូនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនាខែក្រោយ ដើម្បីជួបនិងពិនិត្យលើជនភៀសខ្លួនពីរនាក់ថែមទៀត ដែលបានស្ម័គ្រចិត្តមកតាំងទីលំនៅនៅប្រទេសកម្ពុជា។ នេះជាការប្រឹងប្រែងថ្មីបំផុតក្នុងកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស ដែលប្រទេសកម្ពុជាបានធ្វើកាលពីចុងឆ្នាំ២០១៤ ដើម្បីទទួលយកជនភៀសខ្លួនជាច្រើនរយនាក់ដែលត្រូវគេឃាត់ខ្លួនទុកលើកោះណូរូ បន្ទាប់ពីមិនបានទៅដល់ប្រទេសអូស្ត្រាលី។ តាំងពីពេលនោះមក ក្នុងចំណោមមនុស្សប្រាំនាក់ដែលបានផ្លាស់ទីលំនៅមក គឺមានបីនាក់បានសម្រេចត្រឡប់ទៅប្រទេសកំណើតដែលពួកគេបានភៀសខ្លួនវិញ។ ការបញ្ជាក់ពីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកាលពីដើមខែនេះ ថា មានអ្នកស្ម័គ្រចិត្តពីរនាក់ទៀត បានធ្វើឲ្យកិច្ចព្រមព្រៀងនេះដំណើរការឡើងវិញ ដែលនៅពេលនោះ ហាក់ដូចជាជិតដួលរលំហើយនោះ។ កាលពីខែកញ្ញា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ភីតធើ ដាត់ធិន (Peter Dutton) បានធ្វើទស្សនកិច្ចនៅក្រុងភ្នំពេញ ក្នុងការប្រឹងប្រែងយ៉ាងច្បាស់ដើម្បីឲ្យគម្រោងនេះនៅដំណើរការ បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានលើកឡើងថា ជនភៀសខ្លួនបួននាក់ដំបូងដែលបានមកដល់ពីរបីខែមុននោះ អាចជាជនភៀសខ្លួនចុងក្រោយ។ កាលពីម្សិលមិញ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិយាយថា ផែនការត្រូវបានធ្វើសាកល្បងសម្រាប់មន្ត្រីកម្ពុជា ដើម្បីទៅទស្សនកិច្ចប្រទេសណូរូនៅខែក្រោយ ប៉ុន្តែថា មិនទាន់មានការកំណត់ថ្ងៃខែសម្រាប់ការចេញដំណើរទេ។ លោកបាននិយាយថា “ផែនការគឺនៅខែមិថុនា”។ នាយឧត្តមសេនីយ៍ សុខ ផល បាននិយាយថា ប្រទេសអូស្ត្រាលី ដែលគ្រប់គ្រងជំរំនៅប្រទេសណូរូ បានស្នើសុំការពន្យារពេលធ្វើដំណើររយៈពេលខ្លី។ លោកបានបង្វែរសំណួរទៅរដ្ឋាភិបាលអូស្ត្រាលី ដែលមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ លោក […]

The post រដ្ឋាភិបាល​រៀបចំ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​ណូរូ​ដើម្បី​ជួប​ជន​ភៀសខ្លួន appeared first on The Cambodia Daily.