ប្រទេស​ដែល​ផលិត​ផលិតផល​ក្លែងក្លាយ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

សព្វថ្ងៃនេះ ការធ្វើពាណិជ្ជកម្មផលិតផលក្លែងក្លាយនៅលើទីផ្សារពិភពលោក មានតម្លៃរាប់សែនកោដិដុល្លារក្នុងមួយឆ្នាំ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) និងការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុប។

របាយការណ៍ក៏បានរកឃើញផងដែរថា ភាគច្រើននៃផលិតផលក្លែងក្លាយ គឺមានប្រភពមកពីប្រទេសដែលមានប្រាក់ចំណូលមធ្យម ឬប្រទេសដែលចាប់ផ្ដើមលូតលាស់ខ្លាំង។ នៅក្នុងនោះ ប្រទេសដែលផលិតផលិតផលក្លែងក្លាយច្រើនជាងគេទាំង៥ក្នុងពិភពលោកមានដូចជា៖

១. ប្រទេសចិន ដែលមានការផលិតផលិតផលក្លែងក្លាយច្រើនជាង ដោយមានចំនួន៦៣.២ភាគរយនៃផលិតផលក្លែងក្លាយដែលបានរឹបអូសនៅចន្លោះឆ្នាំ២០១១ ដល់២០១៣។

២. ប្រទេសតួគី ជាប្រទេសផលិតផលិតផលក្លែងក្លាយធំទីពីរ ដោយមានចំនួន៣.៣ភាគរយនៃផលិតផលក្លែងក្លាយដែលបានរឹបអូស។

៣. ប្រទេសសិង្ហបុរី ជាប្រទេសផលិតផលិតផលក្លែងក្លាយធំទីបី ដោយបានផលិតចំនួន១.៩ភាគរយនៃផលិតផលក្លែងក្លាយដែលបានរឹបអូស។

៤. ប្រទេសថៃ ឈរនៅលំដាប់ទីបួន ដោយបានផលិតចំនួន១.៦ភាគរយនៃផលិតផលក្លែងក្លាយដែលបានរឹបអូស។

៥. ចុងក្រោយប្រទេសម៉ារ៉ុក ដោយបានផលិតចំនួន០.៦ភាគរយនៃផលិតផលក្លែងក្លាយដែលបានរឹបអូស។

ចំណែកប្រទេសដែលទទួលរងផលប៉ះពាល់ដោយម៉ាកផលិតផលរបស់ខ្លួនត្រូវគេយកទៅផលិតរបស់ក្លែងក្លាយច្រើនជាងគេ មានសហរដ្ឋអាមេរិក(ដែលមានចំនួន២០ភាគរយនៃផលិតផលក្លែងក្លាយ) បន្ទាប់មកប្រទេសអ៊ីតាលី (១៥ភាគរយ) ប្រទេសបារាំង (១២ភាគរយ) ប្រទេសស្វីស(១២ភាគរយ) ប្រទេសជប៉ុន (៨ភាគរយ) អាល្លឺម៉ង់(៨ភាគរយ) ព្រមទាំងប្រទេសអង់គ្លេស និងលុចហ្សំបួរ។

គួរបញ្ជាក់ថា ក្នុងចំណោមផលិតផលដែលនាំចូលទៅកាន់សហភាពអឺរ៉ុប មាន៥ភាគរយ គឺជាផលិតផលក្លែងក្លាយ ក្នុងនោះម៉ាកល្បីៗដែលទទួលរងការប៉ះពាល់ពីការផលិតរបស់ក្លែងក្លាយនេះច្រើនជាងគេ គឺម៉ាករបស់ផលិតផលអាមេរិក បារាំង និងអ៊ីតាលី ហើយភាគច្រើនជាគ្រឿងសម្រាប់ពាក់នៅនឹងជើង ដូចជាស្បែកជើងជាដើម។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • ប្រទេស​ដែល​ផលិត​ផលិតផល​ក្លែងក្លាយ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: