ទើបតែដឹងថា វិធីធម្មជាតិទាំងនេះ ជួយឲ្យសក់ត្រង់ស្អាត ដោយមិនចាំបាច់អ៊ុត ឬកៀបឡើយ!

សក់ជាផ្នែកមួយ នៃសម្រស់របស់នារីៗ ដែលជួយបង្កើនភាពទាក់ទាញ និងមន្តស្នេហ៍ បានមួយកម្រិតទៀត។ ចុះបើសក់របស់អ្នក មិនស្អាត រួញមើលមិនយល់នោះ តើនៅតែមានការទាក់ទាញទៀតដែរទេ? ហើយនាពេលបច្ចុប្បន្ន មិនខ្វះទេ ផលិតផល និងឧបករណ៍ធ្វើសក់ ជួយឲ្យសក់ត្រង់បានក្នុងរយៈពេលខ្លី តែវាមិនប្រាកដថា អាចជួយឲ្យសក់ត្រង់ ដោយមានសុខភាពល្អនោះទេ ហើយជួនកាលទៀត កាន់តែធ្វើឲ្យសក់របស់អ្នកខូចខាតជាងមុន ក៏មានដែរ។ ថ្ងៃនេះប្រិយមិត្តខ្មែរឡូតនឹងបានជ្រាប ពីវិធីល្អៗ ជួយឲ្យសក់របស់អ្នក ត្រង់ស្អាតតាមបែបធម្មជាតិ។

១) ប្រេងអ៊ូលីវ និងស៊ុត៖ ចំពោះវិធីនេះពិតជាជួយឲ្យសក់របស់អ្នកត្រង់ស្អាត បានយ៉ាងល្អ ប៉ុន្តែប្រសិនបើអ្នក ចាញ់នឹងក្លិន អ្នកអាចជ្រើសរើស យកស៊ុតលឿង រឺក៏ស៊ុតសក៏បានដែរ ដើម្បីមកលាយជាមួយនឹងប្រេងអ៊ូលីវ។ # វិធីអនុវត្ត៖ លាយស៊ុត ជាមួយនឹងប្រេងអ៊ូលីវ រួចវាយវារហូតទាល់តែចូលគ្នាបានសព្វល្អ ។ បន្ទាប់មក លាបលើសក់ និងទុកចោល ២ ទៅ៣ម៉ោង ទើបលាងចេញជាការស្រេច។ គួរតែព្យាយាមអនុវត្តវិធីនេះយ៉ាងតិច២ដង ក្នុងមួយសប្តាហ៍ ដើម្បីឃើញលទ្ធផល។ ហើយអ្នកនឹងអាចកត់សម្កាល់ឃើញថា សក់របស់អ្នកមិនត្រឹមតែត្រង់ល្អប៉ុណ្ណោះទេ ថែមទាំងទន់ និងមានក្លិនស្រស់ថ្លាទៀតផង។

២) ស៊ុត លាយម្សៅអង្ករ៖ អ្នកអាចទិញម្សៅអង្ករពីហាង រឺក៏អ្នកអាចកិនដោយខ្លួនឯង។ វិធីអនុវត្ត៖ លាយម្សៅអង្ករ ជាមួយនឹងស៊ុត២ ទៅ៣គ្រាប់ រួចក្រឡុកឲ្យសព្វ ចាំយកទៅលាបលើសក់ ហើយអ្នកទុកវាចោល រយៈពេល២ ទៅ៣ម៉ោង។ ចុងក្រោយ លាងចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ក្នុងនោះដែរ អ្នកក៏អាចប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់ ដែលមានក្លិនស្រាលៗ ប្រសិនបើអ្នកចង់ឲ្យលាងចេញ នូវកាកសំណល់ឲ្យបានស្អាត ដែលជាប់លើសក់របស់អ្នក។ ព្យាយាមអនុវត្តវិធីនេះ ២ ទៅ៣ថ្ងៃ ជារៀងសប្តាហ៍ អ្នកនឹងឃើញលទ្ធផលគួរជាទីគាប់ចិត្ត។

៣) ចេក និងទឹកដោះគោជូរ៖ អ្នកក៏អាចយក ចេក លាយជាមួយនឹងទឹកដោះគោ មកលាបលើសក់ ឬក៏អាចបន្ថែមជាមួយនឹង ក្រូចឆ្មារនិងទឹកឃ្មុំ ដើម្បីជួយឲ្យសក់រឹតតែទន់ផងដែរ។ # វិធីអនុវត្ត៖ លាបគ្រឿងផ្សំទាំងនោះ ឲ្យសព្វ រួចលាបលើសក់ រួចទុកចោល ២ ទៅ៣ម៉ោង។ ប៉ុន្តែអ្នកមិនគួរត្រដុសសរសៃសក់ខ្លាំងពេក រឺក៏ប្រើប្រាស់សាប៊ូកក់សក់មានក្លិនខ្លាំងពេកនោះទេ ព្រោះវានឹងធ្វើឲ្យ គ្រឿងផ្សំធម្មជាតិដែលអ្នកខំលាយនោះ វាគ្មានប្រយោជន៍។

៤) ប្រទាលកន្ទុយក្រពើ លាយជាមួយប្រេងរុក្ខជាតិ៖ អ្នកអាចយកជេល ដែលនៅក្នុងប្រទាលកន្ទុយក្រពើ មកលាយជាមួយនឹងប្រេងក្តៅឧណ្ឌៗ។ ប្រេងនោះ អាចជាប្រេងរុក្ខជាតិ ប្រេងដូង រឺក៏ប្រេងអ៊ូលីវជាដើម។ # វិធីអនុវត្ត៖ លាយគ្រឿងផ្សំទាំងនេះ រួចលាបលើសក់ ហើយទុកចោលមួយសន្ទុះ វានឹងធ្វើឲ្យសក់ត្រង់ស្អាតបាន។

៥) ស្ពៃម្យ៉ាង(Celery)៖ អ្នកក៏អាចឲ្យសក់ត្រង់ស្អាតបាន ដោយបន្លែមួយប្រភេទ គឺស្ពៃបៃតងម្យ៉ាង មានឈ្មោះជាភាសាអង់គ្លេសថា Celery។ # វិធីអនុវត្ត៖ កិនស្ពៃ(Celery) នេះឲ្យក្លាយជាទឹក រួចលាបលើសក់ និងទុកចោល២ ទៅ៣ម៉ោង។ ចុងក្រោយ លាងចេញជាមួយនឹងទឹកធម្មតាជាការស្រច។

វិធីងាយៗទាំងនេះ អាចជួយឲ្យសក់របស់អ្នកត្រង់ស្អាត ដោយធម្មជាតិ ដែលល្អជាជាងការព្យាបាលសក់ដោយប្រើផលិតផលគីមី៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទើបតែដឹងថា វិធីធម្មជាតិទាំងនេះ ជួយឲ្យសក់ត្រង់ស្អាត ដោយមិនចាំបាច់អ៊ុត ឬកៀបឡើយ!