តំបន់​អភិវឌ្ឍន៍​នៅ​ព្រះសីហនុ​របស់លោក ម៉ុង ឫទ្ធី មានទំហំជាង ១​ម៉ឺន​៧​ពាន់​ហិកតា និពន្ធដោយ : អ៊ីសា រ៉ហានី       24-05-2016, 4:13 pm         500

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377តំបន់​អភិវឌ្ឍន៍​នៅ​ព្រះសីហនុ​របស់លោក ម៉ុង ឫទ្ធី មានទំហំជាង ១​ម៉ឺន​៧​ពាន់​ហិកតា​ខេត្តព្រះសីហនុ​៖ អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកហើយ ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់លោក ម៉ុង ឫទ្ធី ទទួលបាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ​។ គេ​នឹង​ចាប់អារម្មណ៍​នឹង​ចំការ​ដូងប្រេង នៅពេល​ឆ្លងកាត់​ផ្លូវ​ទៅ​ទីក្រុង​កំពង់សោម​។ ក្រៅពី​ដូងប្រេង តំបន់​អភិវឌ្ឍន៍​របស់លោក ម៉ុង ឫទ្ធី ដែល​ល្បីល្បាញ​ក្នុង​វិស័យ​កសិកម្ម ក៏មានដូចជា កៅស៊ូ ចំការ​បន្លែ កំពង់ផែ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ចំការ​ស្វាយ សៅ​ម៉ា​វ​។​ល​។

​ពិតណាស់ថា វិស័យ​កសិកម្ម គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទឹក​។ លោក ម៉ុង ឫទ្ធី ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​ក្រុមយុវជន​បោះជំរំ​តង់ ដែល​រៀបចំ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​លោកដែល​មានទំហំជាង ១​ម៉ឺន​៧​ពាន់​ហិកតា កាលពី​ថ្ងៃទី​២១ ឧសភា​ កន្លងទៅ បាន​និយាយថា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក មាន​ផ្លូវ​ប្រហែល ១៦០០​គីឡូម៉ែត្រ និង​ទំនប់ទឹក​ចំនួន ៧៦ ។ បើតាម​លោក ម៉ុង ឫទ្ធី​ដដែល ក្នុង​រដូវប្រាំង​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​កន្លែង​ផ្សេង​ខ្វះ​ទឹក​ប្រើប្រាស់ សម្រាប់​កន្លែង​លោក​ពុំទាន់​ជួប​បញ្ហា​ខ្វះ​ទឹក​នោះទេ តែ​លោក​បញ្ជាក់ថា មាន​ទំនប់​៥​ដែរ ដែល​បាន​រីក​។​

​គួរ​បញ្ជាក់ដែរថា ផ្ទៃដី​អភិវឌ្ឍន៍​របស់លោក ម៉ុង ឫទ្ធី លាតសន្ធឹង​ពី​មាត់សមុទ្រ ដល់​ជើងភ្នំ​កំចាយ បូកគោ ខេត្តកំពត ដែលមាន​ចំងាយ​ប្រហែល ៣៤​គីឡូម៉ែត្រ និង​មាន​ទំហំ​ផ្ទៃដី ជាង ១​ម៉ឺន​៧​ពាន់​ហិកតា​៕

​សូម​ស្តាប់​សំឡេង របស់លោក ម៉ុង ឫទ្ធី

តំបន់​អភិវឌ្ឍន៍​នៅ​ព្រះសីហនុ​របស់លោក ម៉ុង ឫទ្ធី មានទំហំជាង ១​ម៉ឺន​៧​ពាន់​ហិកតា និពន្ធដោយ : អ៊ីសា រ៉ហានី       24-05-2016,  4:13 pm         500