ឆ្ងល់! ចាក់សោផ្ទះចោលជិត៥ខែ ស្រាប់​តែ​អគ្គិភ័យ​ត្របាក់​

ខេត្តបាត់ដំបង ៖ អគ្គិ​ភ័យ​​​​បាន​​ឆាប​ឆេះ​លំនៅ​ឋាន​មួយ​​កន្លែង ស្ថិត​​​​ក្នុ​ង​ភូមិ​អញ្ចាញ សង្កាត់​អូរ​​ចា ក្រុង​បាត់​ដំបង កាលពី​វេលា​ម៉ោង​០៣ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤​ ឧសភា ២០១៦ បង្កឱ្យ​​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរ​ដ្ឋនៅ​ក្បែរខាង តែ​ហេតុការណ៍នេះ ត្រូវ​​រថយន្ត​ចុះអន្តរាគមន៍​ពន្លត់​​ទាន់ ។

បើ​តាម​​ពលរ​ដ្ឋ​​ថា ផ្ទះ​​ធ្វើ​អំពី​ថ្ម​នោះ ត្រូវ​ម្ចាស់​ចាក់សោ​​បិទទ្វា​រទុក​ចោល​​ជិត​៥​ខែ​​ហើយ គ្មាន​អ្នកណា​​នៅ​​​​​ទេ ដែល​​គេ​​សង្ស័យ​ថា អគ្គិ​​ភ័យ​នេះ ​​កើតឡើង​ដោយសារ​ការ​ទុ​ស្សេ​​ខ្សែរ​ភ្លើង​ ។

គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​ម្ចាស់ផ្ទះ​នៅឡើយ​ តែ​មន្ត្រី​ពន្លត់អគ្គិ​ភ័យ​កំពុង​សួរនាំ​អ្នក​រស់នៅ​ក្បែរ​​កន្លែង​កើត​ហេ​តុ​​នោះ​​ ​។ មន្ត្រី​ជំនាញ​​​បាន​ប្រាប់​​ថា គេ​នៅ​មិន​​ទាន់​ដឹង​អំពី​​ទំហំ​នៃ​ការ​ខូចខាត​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​សួរនាំ​រក​ម្ចាស់​ផ្ទះ ប៉ុន្តែ​បើ​​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង ដូច​ជា​មិន​ខាតបង់​​ធ្ងន់ធ្ងរ​ប៉ុន្មាន​​ទេ ដោយសារ​​តែ​​រថយន្ត​ពន្លត់​​​របស់​សមត្ថកិច្ច​ជួយ​​អន្តរា​គម​ន៍​​ទាន់​​ពេល ​។