​លុប​ចោល​ទណ្ឌកម្ម​ អា​មេ​រិ​ក​ផ្តល់​ ឲ្យ​វៀតណាម​នាវា​យាមល្បាត​១៨​គ្រឿង​

សេតវិមានបានប្រកាសថា អាមេរិកនឹងផ្តល់ឲ្យវៀតណាមនូវនាវាយាមល្បាត ១៨គ្រឿង ប្រភេទMetalshark និងជួយហ្វឹកហាត់ដល់កម្លាំងម៉ារីនការពារដែនសមុទ្រវៀតណាម។ នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាន វៀតណាមអាមេរិក នឹងពង្រីកទំនាក់ទំនងសន្តិសុខ ជួយមនុស្សធម៌ និង កាត់បន្ថយការខូចខាតដោយគ្រោះធម្មជាតិ ។

អាមេរិកក៏បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយវៀតណាម ក្នុងន័យជួយដល់រដ្ឋាភិបាលវៀតណាមបង្កើនកម្លាំងការពារដែនសមុទ្រ ដោយអាមេរិកបានផ្តល់ជំនួយដល់វៀតណាម៤៥,៧លានដុល្លារ តាមរយៈជំនួយយោធាក្រៅប្រទេសរបស់ក្រសួងការបរទេសអាមេរិក ។

ក្រៅពីនេះ អាមេរិកបានជួយដល់វៀតណាមក្នុងការចូលរួមដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងផ្គត់ផ្គងឧប្បករបរិក្ខាពេទផងដែរ ។

កន្លងមកកាលពីខែមិថុនា ឆ្នាំ២០១៥ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់វៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Ashton Carter បានប្រកាសផ្តល់ជំនួយដល់វៀតណាម១៨លានដុល្លារ ក្នុងការទិញនាវាយាមល្បាតល្បឿនលឿន ។

នៅក្នុងសន្និសីទការសែតនៅទីក្រុងហាណូយ ប្រធានាធិបតីអូបាម៉ាបានបញ្ជាក់ថា អាមេរិក លុយចោលទាំងស្រុងនៅទណ្ឌកម្ម អាវុធ ដល់វៀតណាម ។ ទាំងនោះជាការបើកផ្លូវឲ្យវៀតណាមទិញអាវុធជាច្រើនទៀតពីជុំវិញពិភពលោក ។

លោកអូបាម៉ាបានបញ្ជាក់ថា« សហរដ្ឋអាមេរិកបានលុបចោលការហាមឃាត់ » នេះជាឃ្លាមួយយ៉ាងខ្លីដែលលោកបារ៉ាក់ អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃទី១ នៃដំណើរទស្សនកិច្ចក្នុងទឹកដីវៀតណាមថ្ងៃនេះ ។ ការប្រកាសរបស់លោកអូបាម៉ា ក្នុងការលុបចោលការហាមលក់អាវុធឲ្យវៀតណាមពេលនេះ ជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ពីការរំកិលរកគ្នាកាន់តែខ្លាំងរវាងប្រទេសអតីតគូសត្រូវទាំងពីរ ។

លោកអូបាម៉ា បានបន្ថែមនៅក្នុងសន្និសីទកាសែតថា សេចក្តីសម្រេចចិត្តរបស់អាមេរិកក្នុងការលើកទណ្ឌកម្មហាមលក់អាវុធឲ្យវៀតណាម មិនមែនជាប់ទាក់ទងនឹងចិនដែលកំពុងមានជម្លោះជាមួយវៀតណាមនៅក្នុងសមុទ្រចិនខាងត្បូងទេ តែជាឆន្ទៈនិងបំណងប្រាថ្នាពិតរបស់អាមេរិកដែលចង់បំពេញ និងចង់បង្កើនបន្ថែមនូវទំនាក់ទំនងប្រក្រតីជាមួយវៀតណាម ។

ជាការឆ្លើយតបវិញ លោកប្រធានាធិបតីវៀតណាម Tran Dai Quang បានថ្លែងដោយសាមញ្ញថា វៀតណាមពេញចិត្តខ្លាំងណាស់ចំពោះសេចក្តីសម្រេចចិត្តរបស់អាមេរិកក្នុងការលុបចោលទាំងស្រុងនូវការហាមលក់អាវុធឲ្យវៀតណាម និងថាទង្វើបែបនេះ ជាភស្តុតាងដែលបានបញ្ជាក់កាន់តែច្បាស់ថែមទៀតពីទំនាក់ទំនងប្រក្រតីពេញលក្ខណៈរវាងអាមេរិក និងវៀតណាម ។

សូមរម្លឹកជូនថា ក្រោយពីអាមេរិកបានលើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញពីវៀតណាមក្នុងឆ្នាំ១៩៩៤ មកប្រទេសអតីតគូសត្រូវទាំងពីរក៏បានភ្ជាប់ទំនាក់ទំនងផ្លូវទូតរវាងគ្នាឡើងវិញក្នុងឆ្នាំ ១៩៩៥ ។ បន្ទាប់មកក្នុងឆ្នាំ ២០១៤រដ្ឋបាលអាមេរិកាំងរបស់លោកអូបាម៉ាក៏បានលើកទ័ណ្ឌកម្មហាមលក់អាវុធមួយភាគចេញពីវៀតណាម ពិសេសគ្រឿងសព្វាវុធសម្រាប់ការពារផ្លូវសមុទ្រដូចយ៉ាងនាវាល្បាតយោធាផ្លូវសមុទ្រជាដើម ៕

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ​លុប​ចោល​ទណ្ឌកម្ម​ អា​មេ​រិ​ក​ផ្តល់​ ឲ្យ​វៀតណាម​នាវា​យាមល្បាត​១៨​គ្រឿង​已关闭评论
  • 32 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: