កូរ៉េ​ខាងជើង​បដិសេធ​សំណើ​ពិភាក្សា​របស់​លោក​ដូ​ណា​ល​ ត្រាំ​

កាលពីថ្ងៃទី២៣ ខែឧសភា រដ្ឋទូកកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានបដិសេធ សំណើពិភាក្សាជាមួយបេក្ខភាពប្រធានាធិបតីអាមេរិក ដូណាល ត្រាំ ។

រដ្ឋទូតកូរ៉េខាងជើង លោក So Se pyong បានបញ្ជាក់ថា សំណើពិភាក្សារបស់ លោក ត្រាំ ក្រោយពេញជាប់ឆ្នោតប្រធានាធិបតីគឺជា ការឃោសនា សម្រាប់ខ្លួនលោកតែប៉ុណ្ណោះ មិនអាចយកជាការឡើយ ហើយកូរ៉េខាងជើង ក៏មិនពិភាក្សាជាមួយលោកដែរ ។

កាលពីសប្តាហ៍កន្លងមក លោកត្រាំបានប្រកាសថា នឹងពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ស្តីពីកម្មវិធីបរមាណូ ។

លោក So Se Pyong បញ្ជាក់ថា «ការពិភាក្សា ឬមិននោះ អាស្រ័យទៅលើមេដឹកនាំរបស់ខ្ញុំ តែប៉ុណ្ណោះ ចំណែកសំដីរបស់លោកត្រាំ គ្មានន័យឡើយ គ្មានភាពស្មោះត្រង» ។

លោកបន្តទៀតថា ទីក្រុងព្យុងយ៉ាង នឹងវិលត្រឡប់មកពិភក្សា៦ភាគីបញ្ចប់កម្មវិធីបរមាណូ ។ ចិន និងរុស្ស៊ីឯកភាពទៅលើទស្សនៈខាងលើរបស់ទីក្រុងព្យុងយ៉ាង តែអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងមិនឯកភាព ។

នៅថ្ងៃទី១៨ ខែឧសភា លោកដូណាល ត្រាំ បានប្រកាសថា បើលោកជាប់ឆ្នោត កិច្ចពិភាក្សានោះ នឹងត្រូវធ្វើឡើង ហើយវិបត្តិនឹងត្រូវបញ្ចប់ ។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ថា លោកនឹង ដាក់សម្ពាធទៅលើរដ្ឋាភិបាលចិន ដើម្បីឲ្យទប់ស្កាត់បញ្ហានៅកូរ៉េខាងជើង ។

នេះជាលើកទីមួយ ដែលលោក ត្រាំ បង្ហាញទស្សនៈចង់ពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន ចាប់តាំងពីពេលបោះឆ្នោតជ្រើសរើសបេក្ខភាពរហូតមកទល់ពេលនេះ ។ កន្លងមកលោក ក៏ធ្លាប់បានថ្កោលទោស និងលើកសរសេរផងដែរ ថាមេដឹកនាំគីម ជុងអ៊ុន ជាបុគ្គល មានសមត្ថភាព ហ៊ានប្រឈមនឹងអាមេរិកដោយបើកជំហរ ។

ចំណែកទីព្រឹក្សាសន្តិសុខរបស់បេក្ខភាពប្រធានាធិបតីលោក ស្រី គ្លីនតុន លោក Jake Jullivan បានបញ្ជាក់ថា នឹងសហការជាមួយចិន ដើម្បីដោះស្រាយវិបត្តិនៅកូរ៉េខាងជើង គឺជាអាទិភាពដំបូងបង្អស់ ប្រសិនបើលោកស្រីជាប់ជាប្រធានាធិបតីនៅពេលខាងមុខ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់អង្គការ Asia Society លោក Jake Sullivan បញ្ជាក់ថា អាមេរិក ចិន នឹងសហការគ្នាដើម្បីដោះស្រាយបញ្ចប់វិបត្តិនៅក្នុងប្រទេសកូរ៉េខាងជើង ពិសេសគឺកម្មវិធីបរមាណូតែម្តង ។

ក្រៅពីនេះ លោក Jake ក៏បានលើកឡើងពីកិច្ចព្រមព្រៀងដែល ទទួលបានជោគជ័យរវាងអីរ៉ងនិងប្រទេស ៥បូក១ ហើយកិច្ចព្រមព្រៀងនោះជួយឲ្យលុយចោលទណ្ឌកម្មទាំងឡាយទៅលើអីរ៉ង ។ នៅពេលនេះកូរ៉េខាងជើងក៏ដូចគ្នានោះដែរ សហគមន៍អន្តរជាតិនឹងលុបចោលទណ្ឌកម្ម នៅពេលដែលកូរ៉េខាងជើងព្រមព្រៀងទៅលើកម្មវិធីបរមាណូនោះ ។

លោក Jake ក៏ធ្លាប់បានចូលរួមពិភាក្សាជាមួយអីរ៉ង ក្នុងនាំជាទីព្រឹក្សាជានខ្ពស់របស់រដ្ឋាភីបាលអាមេរិក។

សកម្មភាពរបស់បេក្ខភាពប្រធានាធិបតីអាមេរិក ទាំងពីររូបគឺមានទស្សនកិច្ចចង់បញ្ចប់វិបត្តិជាមួយកូរ៉េខាងជើងដូចគ្នា។ កន្លងមក បេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានប្រកាសឲ្យដឹងថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះលោកនឹងពិភាក្សាជាមួយមេដឹកនាំគីមជុងអ៊ុនដើម្បីបញ្ចប់វិបត្តិបរមាណូ ៕

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • កូរ៉េ​ខាងជើង​បដិសេធ​សំណើ​ពិភាក្សា​របស់​លោក​ដូ​ណា​ល​ ត្រាំ​已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: