ចិន​បន្ទន់​ឥរិយា​បទ​ ក្រោយ​ដូ​ណា​ល​ ត្រាំ​ គំរាម​ដំឡើង​ពន្ធ​នាំ​ចូល​៤៥​ភាគរយ​

មហាសេដ្ឋីដូណាល ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបញ្ជាក់ថា អាមេរិក នឹងតម្លើងពន្ធនាំចូលពីចិន៤៥ភាគរយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ ។

ចិនកំពុងតែព្យាយាមស្វែងរកឱកាសដើម្បីដោះស្រាយវិបត្តិពាណិជ្ជកម្ម និងវិនិយោគជាមួយអាមេរិក ក្រោយពេលលោកត្រាំ ប្រកាសថា នឹងយកព័ន្ធនាំចូលដល់ទៅ៤៥ភាគរយនោះ ។

រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុចិន លោក Zhu Goangyao បានបញ្ជាក់ថា ចិននឹងស្វែងរក ការដោះស្រាយបញ្ចប់បញ្ហាជាមួយអាមេរិក នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដែលត្រូវធ្វើឡើងនៅខែមិថុនាខាងមុខ។

អ្វីដែលចិនចង់បាននាពេលនេះ គឺធ្វើយ៉ាងណាដើម្បីកែតម្រូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក ដោយសារតែបក្ខភាពប្រធានាធិបតីអាមេរិកអាណាត្តិក្រោយមានគោលនយោបាយប្រឆាំងចិន។

បច្ចុប្បន្នអាមេរិកគឺជាទីផ្សានាំចូលធំលំចាក់ទីពីរបស់ចិន ។ ប៉ុន្តែតម្លៃចរាចរណ៍ថយចុះ៨,៩ភាគរយ នៅក្នុងត្រីមាសឆ្នាំ២០១៦ ចំណែកទំនិញនាំចូលពីអាមេរិកក៏ថយចុះ ១៣,៥ភាគរយផងដែរ។

លោកត្រាំ គឺជាបេក្ខភាពតែមួយគត់របស់គណបក្សសាធារណរដ្ឋ បើទោះបី សមាជិកក្នុងបក្សជាច្រើនមិនពេញចិត្តរូបលោកក្តី ។ លោកត្រាំមានគោលនយោបាយហ្មឹងម៉ាតជាមួយប្រទេស ដែលអាមេរិកចាត់ទុកថាជាសត្រូវដូចជាចិននិងរុស្ស៊ីជាដើម។

កន្លងមកប្រធានាធិបតីអាមេរិកបារ៉ាក់ អូម៉ាម៉ា បានបញ្ជាក់ថា “ខ្ញុំគិតថា លោកដូណាល់ ត្រាំក៏ដូចជាគណបក្សសាធារណរដ្ឋមានសមត្ថភាពដែរឬទេក្នុងការកាន់តំណែងប្រធានាធិបតីអាមេរិក”។

លោកអូបាម៉ា បញ្ជាក់ទៀតថា ប្រសិន បើលោកដូណាល់ ត្រាំក្លាយជាបេក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋនោះប្រាកដជាបរាជ័យមិនខានឡើយហើយគណបក្សប្រជាធិបតេយ្យនឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល។

នេះមិនមែនជាលើកទី១ឡើយដែលប្រធានាធិបតីអូបាម៉ាបានរិះគន់ដល់បេក្ខភាពប្រធានាធិបតីដូណាល់ ត្រាំ ។ពេលកន្លងមកថ្មីៗប្រធានាធិបតីអូបាម៉ាបាននិយាយលេងសើចថា”មានគេនិយាយថាលោកដូណាល់ ត្រាំគ្មានបទពិសោធន៍ស្តីពីគោលនយោបាយការបរទេសពេលលោកក្លាយជាប្រធានាធិបតី”។

ប៉ុន្តែពេលនេះមានតែលោក ដូណាល់ ត្រាំប៉ុណ្ណោះដែលមានសមត្ថភាពមានសំឡេងគាំទ្រខ្ពស់សម្រាប់គណបក្សសាធារណរដ្ឋក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីដើម្បីប្រកួតប្រជែងនាពេលខាងមុខ។

បើនិយាយពីគោលនយោបាយដឹកនាំប្រទេសលោកដូណាល់ ត្រាំពិតជាមានបទពិសោធន៍តិចជាងលោកស្រីហ៊ីលឡារី គ្លីនតុនដោយលោកស្រីធ្លាប់ជាភរិយាប្រធានាធិបតីនិងជារដ្ឋមន្ត្រីការបរទេសដែលទទួលបានជោគជ័យបំផុតរបស់អាមេរិក។ប៉ុន្តែបើនិយាយពីគោលនយោបាយសេដ្ឋកិច្ចក៏លោកស្រីមិនប្រាកដថាចាញ់លោកដូណាល់ត្រាំនោះដែរ ។បើទោះបីយ៉ាងណាក្តីពេលវេលាសម្រេចចុងក្រោយគឺស្ថិតនៅលើពលរដ្ឋអាមេរិកជាអ្នកជ្រើសរើសផ្ទាល់នាខែវិច្ឆិកាខាងមុខ។

នៅខាងបក្សសាធារណរដ្ឋវិញ លោក ដូណាល់ ត្រាំកំពុងមានមោទនភាពយ៉ាងខ្លាំងនឹងជ័យជម្នះដ៏ត្រចះត្រចង់នៅយប់ម្សិលមិញដែលអនុញ្ញាតឱ្យលោកនាំមុខខ្លាំងជាងគូប្រជែងទាំងពីររបស់បក្ស។ថ្វីបើមិនទាន់ប្រមូលសំឡេងគ្រប់គ្រាន់សម្រាប់ក្លាយជាបេក្ខជនប្រធានាធិបតីមែនប៉ុន្តែគ្មានគូប្រជែងណាម្នាក់ឬសម្ព័ន្ធគូប្រជែងណាអាចធ្វើឱ្យលោក ដូណាល់ត្រាំ ព្រួយបារម្ភឡើយ។

នៅមានរដ្ឋចំនួន១៥ទៀតត្រូវរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីនៅចន្លោះខែឧសភានិងខែមិថុនា។ ដូច្នេះ លោក ដូណាល់ ត្រាំនៅពេលនេះមានលទ្ធភាពអាចប្រមូលការគាំទ្រដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីបាន។ប៉ុន្តែគូប្រជែងក្នុងបក្សកំពុងប្រឹងធ្វើគ្រប់យ៉ាងដើម្បីផ្ចាញ់។យុទ្ធនាការបោះឆ្នោតក្នុងបក្សសាធារណរដ្ឋត្រូវបន្តតានតឹងខ្លាំងដដែលនៅសប្តាហ៍ខាងមុខ ៕

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ចិន​បន្ទន់​ឥរិយា​បទ​ ក្រោយ​ដូ​ណា​ល​ ត្រាំ​ គំរាម​ដំឡើង​ពន្ធ​នាំ​ចូល​៤៥​ភាគរយ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: