អ្នក​ធ្វើ​ដំណើរ​ញាក់សាច់​ ពេល​ឃើញ​ក្មេង​ស្ទាវ​​ ស្ពាយ​ដាវ​រក​កាប់​គូ​ជម្លោះ​ទាំង​ព្រឹក​

អ្នក​ធ្វើ​ដំណើរ​ញាក់សាច់​ ពេល​ឃើញ​ក្មេង​ស្ទាវ​​ ស្ពាយ​ដាវ​រក​កាប់​គូ​ជម្លោះ​ទាំង​ព្រឹក​



ភ្នំពេញ ៖ ​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ បាន​នាំ​គ្នា​ភ័យខ្លាច​ ដោយសារតែ​ឃើញ​ក្មេង​ស្ទាវ​២​នាក់​ ជិះ​ម៉ូតូ​ស្ពាយ​ដាវ ​និង​ដំបង​យ៉ាង​ក្លាហាន ​នៅក្នុង​ចំណោម​មហាជន​ និង​មិន​បារម្ភ​ខ្លាច​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ​។​

អ្នក​ធ្វើ​ដំណើរ​បាន​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែឧសភា ឆ្នាំ​២០១៦​នេះ​ គេ​បានឃើញ​ក្មេង​ស្ទាវ​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហ្សូមមឺ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1F-l0813 ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​ក្នុង​ទិសដៅ​ពី​ច្បារអំពៅ ​ចូល​ទៅ​ភ្នំពេញ​ ហើយ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ សាកសួរ​ពី​ការ​ស្ពាយ​ដាវ​ និង​ដំបង​ជា​អាវុធ​នោះ​ឡើយ​។​

អ្នកធ្វើ​ដំណើរ​បាន​និយាយទៀត​ថា​ ក្មេង​ស្ទាវ​ទាំង​២​នាក់​នេះ​ ជិះ​ម៉ូតូ​អត់​ដាក់​កញ្ចក់​ ហើយ​អត់​ពាក់​មួ​ក​ការពារ​ទាំង​២​នាក់​ទៀត​ផង​​ ប៉ុន្តែ​ប៉ូលិស​ចរាចរណ៍​តាមផ្លូវ​ហាក់​មើល​មិន​ឃើញ​ ហើយ​បើ​ប្រជា​កសិ​ករ​មកពី​ស្រែចម្ការ​វិញ ​គឺ​បង​ប៉ូលិស​តាម​ប្រមាញ់​អត់​ឲ្យ​រត់​រួច​បាន​ឡើយ​៕​