Chelsea បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កីឡាករ​ថ្មី​សញ្ជាតិ​ Serbia

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្លឹប​តោ​ខៀវ​ Chelsea បាន​ប្រកាស​ថា​ខ្លួន​បាន​ចុះ​កិច្ច​ព្រមព្រៀង​រួចរាល់​ដើម្បី​នាំ​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​សញ្ជាតិ​ Serbia ពី​ក្លឹប​ Partizen Belgard គឺ​កីឡាករ​ Danilo Pantic ។

កីឡាករ​ Pantic ត្រូវ​បាន​ទំនាក់​ទំនង​ពី​ក្លឹប​ Chelsea តាំង​ពី​ខែ​មករា​មក​ម្ល៉េះ​ហើយ​នៅ​ពេល​នេះ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​រួចរាល់​ហើយ​ ប៉ុន្តែ​រូបគេ​ត្រូវ​ចាកចេញ​ទៅ​កាន់​ក្លឹប​ Vittese Arnhem ក្រោម​កិច្ចសន្យា​ខ្ចី​ជើង​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ។

Pantic បាន​ប្រាប់​ទៅ​វេបសាយ​ផ្ទាល់​របស់​ Chelsea ថា​ « ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ Chelsea ដែល​ជា​ក្លឹប​ដ៏​ខ្លាំង​នៅ​ English Premier League ហើយ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​បង្ហាញ​សមត្ថភាព​ដែល​ខ្ញុំ​មាន​នៅ​ក្លឹប​ Vittese ដើម្បី​មាន​ឱកាស​ក្លាយ​ជា​ជម្រើស​របស់​ Chelsea ពេល​ត្រលប់​មក​វិញ​ »។

គ្រូ​បង្វឹក​ Chelsea លោក Jose Morinho បាន​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​រូប​នេះ​តាំង​ពី​រូប​គេ​បង្ហាញ​ខ្លួន​ ជាមួយ​ក្លឹប​ Partizen ក្នុង​ការ​ប្រកួត​ពានរង្វាន់​ Europa League កាល​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Chelsea បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កីឡាករ​ថ្មី​សញ្ជាតិ​ Serbia已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:វីដេអូ
Tags: