បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​

បទចម្រៀង រាំញីកែងជើង បានធ្វើឲ្យមានការចាប់អារម្មណ៍ និង កក្រើក តាំងពីបុណ្យចូលឆ្នាំប្រពៃណីជាតិមកម្ល៉េះ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋ ទូទៅ មន្ត្រីតូច ធំ រហូតដល់ប្រមុខរដ្ឋាភិបាល បានរាំលេងកំសាន្ត យ៉ាងសប្បាយរីករាយ ជាមួយនឹងបទ ញីកែងជើង ។

រហូតមកដល់ពេលនេះ បទចម្រៀង រាំញីកែងជើង នៅតែមានប្រជាប្រិយភាពគ្រប់ទិសទី នៅក្នុងព្រះរាជាណាចក្រកម្ពុជានិងបណ្តាប្រទេសមួយចំនួនបានចាប់អារម្មណ៍និងគាំទ្រ ជាមួយបទចម្រៀងនេះ ។ បទ ញីកែងជើង ជាបទចម្រៀងថ្មីសន្លាង ដែលនិពន្ធនិងច្រៀងផ្ទាល់ ដោយកំលោះ ងួន ចាន់វីត និងកញ្ញា ពេជ្រ សោភា ។

ដឹងទេថា កំលោះ ងួន ចាន់ដេវីត បាននិយាយថា គេនឹងត្រៀមបទរាំញីកែងជើង ដើម្បីបំបែកកំណត់ត្រា ក្នុងពិធីប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិ ទីម័រនាថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៦ នេះ ។

បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​
បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​
បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​
បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​
បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​
បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​
បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​
បទ «​រាំ​ញី​កែងជើង​» ច្នៃ​ថែម កាន់តែ​ប្លែក និង ពិសេស​ជាង​មុន ( មាន​វីដេអូ )​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ទស្សនា វីដេអូ បទចម្រៀង រាំញីកែងជើង ដែល ងួន ចាន់ដេវីត និង ពេជ្រ សោភា ច្រៀងរាំក្នុងកម្មវិធី«តន្ត្រីខារ៉ាបាវ» របស់ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២១ ខែឧសភា កន្លងមកនេះ៖ដោយ ហា នាង