កូនស្រី​ចាក់​ឪពុក​បង្កើត​មួយ​កូនកាំបិត រងរបួស​ធ្ងន់​

6 Videos



វាសឹងតែមិនគួរឲ្យជឿសោះថា កូនស្រីបង្កើតហ៊ានលើកដៃចាក់ឪពុករបស់ខ្លួន នឹងកូនកាំបិតចុងស្រួចបម្រុងសម្លាប់ ។ ស្ត្រីជាកូនម្នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនបានភ្លាមៗ ។

បន្ទាប់ពីមានជម្លោះក្នុងគ្រួសារ កូនស្រីក៏យកកូនកាំបិតចុងស្រួចចាក់ទៅលើឪពុកបង្កើតរបស់ខ្លួនចំកណ្តាលខ្នង បណ្តាលឲ្យរងរបួស ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៦ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាឪពុកបង្កើតមានឈ្មោះ ជ្រុន បេង អាយុ ៥៨ ឆ្នាំ រងរបួសលើឆ្អឹងខ្នងត្រង់ចំណុចបោះដៃផុតខាងស្តាំ ដោយកូនរបស់ខ្លួនបង្កើតចាក់នឹងកូនកាំបិតតូចលិចដល់ដង នៅជាប់ឆ្កឹង គ្មាននរណាហ៊ានដកឡើយ ។ ចំណែកជនសង្ស័យជាកូនបង្កើតឈ្មោះ ជ្រុន ស្រីនួន អាយុ ២៥ ឆ្នាំ រស់នៅជាមួយគ្នា នៅផ្ទះកើតហេតុ គឺជាមនុស្សគ និង សតិមិនល្អ ។

កូនស្រី​ចាក់​ឪពុក​បង្កើត​មួយ​កូនកាំបិត រងរបួស​ធ្ងន់​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយមិនកើត គ្រវីតែក្បាល ហើយពេលនេះ សមត្ថកិច្ចបានឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធីច្បាប់ ៕សុថាត់