តាម​ប្រផ្នូល​គោ​ឧសភរាជ ឆ្នាំនេះ​កម្ពុជានឹង​សំបូរ​ភោគផល ​ស្រូវ ពោត និង​សណ្តែក

តាម​ប្រផ្នូល​គោ​ឧសភរាជ ឆ្នាំនេះ​កម្ពុជានឹង​សំបូរ​ភោគផល ​ស្រូវ ពោត និង​សណ្តែក



សៀមរាប៖ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែឧសភា​នេះ ត្រូវ​និង​ថ្ងៃ ៤រោច ខែ​ពិសាខ ពុទ្ធ សគរាជ ២៥៥៦ កម្ពុជា​ប្រារព្ធ​ពិធី ច្រត់ព្រះនង្គ័ល​ដែល​ពិធី​នេះ រៀបចំ​ប្រារព្ធ​ធ្វើឡើង​នៅ​ទី លាន​ជល់ ដំរី​នៅ​ខេត្ត សៀមរាប ក្រោម​ព្រះរាជធិបតីភាព ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហា​ក្រ​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ឬ​ហៅថា ទិវា​វប្បមង្គល​ដែល ជា​ព្រះ​រាជពិធី​ដែល បាន​ប្រារព្ធ​ធ្វើឡើង​តាំងពី​បុរាណកាល​មក ក្រោម​ព្រះរាជ​វត្តមាន​របស់ ព្រះមហាក្សត្រ​កម្ពុជា។ សម្រាប់​ឆ្នាំនេះ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ទី​លានជល់ដំរី ដែល​ហៅថា ទីវាល​ព្រះ​ស្រែ ដោយមាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ស្ថាប័ន​ជាតិ​ជាច្រើនរូប បាន​អម​ព្រះរាជដំណើ ព្រះករុណា​ព្រះមហាក្សត្រ ព្រមទាំង​មន្ត្រីរាជការ ប្រជាកសិករ និង​ប្រជាពលរដ្ឋ​ខេត្ត សៀមរាប​រាប់ម៉ឺន នាក់​ចូលរួម​ក្នុង​ពិធី​នេះ។

ក្រោយពី ពិធី​ច្រត់ព្រះនង្គ័ល ដោយ​មានការ​ភ្ជួរ​ដី​ចំនួន៣ ជុំ​ព្រះ​ស្រែ​មក​អ្នកឧញ៉ា ភក្តី​ព្រះស្តេច បាន​លែងគោ​ឧសភរាជ ទាំង៦ ស្មើ​និង ៣នឹម ឲ្យ​ទៅ​បរិភោគ​ចំណី ៧មុខ ដែល​បានដាក់​នៅលើ​តុ​កណ្តាលវាល​ព្រះ​ស្រែ មាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង ស្រា។ ឆ្លងតាម​ការបរិភោគ​របស់ គោ​ឧសភរាជ ទាំង ៧មុខ​នោះមក អ្នកឧញ៉ា ភក្តី​ព្រះស្តេច បានប្រកាស លទ្ធផល​នៃ​ការ​ផ្សង​ប្រ​ផ្នូរ បន្ទាប់ពី​គោ​បរិភោគ​ចំណី​ទាំង ៧មុខ ឃើញថា គោ​បរិភោគ ស្រូវ អស់៩០ ភាគរយ ពោត អស់៩០ភាគរយ និង​សណ្តែក អស់៩៥ភាគរយ ដែល​ការ​ផ្សង​ប្រផ្នូល​នេះ​ត្រូវបាន បង្ហាញ​ពី​ជំនឿ​ជឿថា នៅក្នុង​ឆ្នាំនេះ ព្រះរាជាណាចក្រ កម្ពុជា​សំបូរហូហៀ​នូវ ភោគផល ស្រូវ ពោត សណ្តែក ហើយ​ប្រទេសជាតិ នឹង​គ្មាន​អំពើ កល់​យុគផ្សេងៗឬ​ជំងឺ​ឈឺ​ថ្កាត់​សម្រាប់​មនុស្ស ឬ សត្វពាហន:ឡើយ។

នៅក្នុង​ថ្ងៃនេះ​ដែរ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា ព្រះរាជ​ពិធី​ច្រត់ ព្រះ​នង្គ័ល គឺ​ត្រូវបាន​ខ្មែរ​យើង​ប្រារព្ធ ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ។ វា​គឺជា​ព្រះរាជ ពិធី​ដ៏​សំខាន់បំផុត​មួយ បន្ទាប់ពី​ព្រះរាជា​អភិសេក ជា​ពិធី​មួយ​ស្ថិត​ក្នុងចំណោម ពិធីផ្សេងៗឯទៀត​ប្រចាំឆ្នាំ។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ នឹង​រៀប​ឡើង​នៅ​ទីលាន ជល់​ដំរី ក្រុង​អង្គរ ខេត្ត សៀមរាប។ សម្តេច​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ភេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ សម្តេច​នា​ព្រឹក​នេះ។

សម្តេច​មានប្រសាសន៍ថា ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ​ផងដែរ ធ្វើឡើង​ក្នុង​គោល បំណង​ផ្សង​មើល ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «គោ​ឧសភរាជ»។ ម្យ៉ាងទៀត​ក៏​ជាការ​ដាស់តឿន ក្រើនរំឭក​ដល់ ប្រជាជន​ខ្មែរ​យើង​ដែល​ពឹង ផ្អែកលើ​ការធ្វើ កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹងថា រដូវវស្សា បាន​ចូលមក​ដល់​ហើយ៕