Ibrahimovic ៖ ខ្ញុំ​បាន​ធ្វើ​ឲ្យ​កីឡាករ​ដាណឺម៉ាក​ចូល​និវត្ត​ទាំង​ក្រុម​

កាល​ពី​ម្សិល​មិញ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​២​ខ្សែ​ប្រយុទ្ធ​របស់​ប្រទេស​ស៊ុយអែត​កីឡាករ​ Zlatan Ibrahimovic បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ដែល​ជួយ​ឲ្យ​ប្រទេស​ស៊ុយអែត​ឡើង​ទៅ​លេង​នៅ​ Euro 2016 បើ​ទោះ​ជា​នៅ​ជើង​ទី​២​នេះ​បញ្ចប់​ត្រឹម​លទ្ធផល​២​ទល់​នឹង​២​ជាមួយ​ដាណឺម៉ាក​ក៏​ដោយ​ចុះ​ ព្រោះកាល​ពី​ជើង​ទី​១​ប្រទេស​ស៊ុយ​អែត​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​១លើ​ដាណឺម៉ាក​​ដូចនេះ​​សរុប​លទ្ធផល​ទាំង​២​ជើង​ប្រទេស​ស៊ុយអែត​បាន​យក​ឈ្នះ៤​ទល់​នឹង​៣​លើ​ដាណឺម៉ាក​ ។

ក្នុង​បទ​សម្ភាសន៍​ក្រោយ​ពី​ប្រកួត​នោះ​បញ្ចប់​កីឡាករ​ Zlatan Ibrahimovic ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៤​ឆ្នាំ​បាន​និយាយ​ថា​ « កាល​ពី​មុន​ការ​ប្រកួត​មក​ដល់​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក​បាន​និយាយ​ថា​ខ្ញុំ​គួរ​តែ​ដល់​ពេល​ចូល​និវត្ត​ហើយ​ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​ទៅ​ពួក​គេ​វិញ​ថា​ពេល​នេះ​ខ្ញុំ​បាន​បញ្ជូន​ពួក​ទាំង​ក្រុម​ឲ្យ​ចូល​និវត្ត​ទៅ​វិញ​ទេ​ » ។

តោះ​ទស្សនា​ការ​ស៊ុត​ទាំង​២​គ្រាប់​របស់កីឡាករ​​ Ibrahimovic ទាំង​អស់​គ្នា ៖


ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Ibrahimovic ៖ ខ្ញុំ​បាន​ធ្វើ​ឲ្យ​កីឡាករ​ដាណឺម៉ាក​ចូល​និវត្ត​ទាំង​ក្រុម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: